Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងដាក់ឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 172
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងដាក់ឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងដាក់ឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានរៀបចំការអនុវត្តគំរោងឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គំរោងឱ្យប្រើ E-Arrival នេះ នឹងជួយសម្រួលឱ្យមានភាពសាមញ្ញនៅក្នុងការបំពេញទម្រង់បែបបទនានា ដែលពីមុនមានការលំបាកស្មុគ្រស្មាញច្រើន ប៉ុន្តែពេលនេះត្រូវបានសម្រួលបញ្ចូលគ្នាដើម្បីបង្កភាពងាយស្រួល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គំរោងឱ្យប្រើ E-Arrival នេះដែរ ក៏នឹងកាត់បន្ថយការប្រើប្រាស់ក្រដាស ទៅជាការប្រើតាមប្រព័ន្ធបច្ចេកវិទ្យាវិញ៕

អត្ថបទទាក់ទង