សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយនឹងក្លាយជាព្រលានយន្តហោះមួយដែលផ្តល់នូវភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿថា កំណើនភ្ញៀវទេសចរនឹងមានច្រើន ក្រោយពីមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពិសេសគឺអាចជំរុញការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យព្រលានយន្តហោះនេះ ក្លាយជាព្រលានយន្តហោះកម្រិតអន្តរជាតិ ដែលមានសកម្មភាពរស់រវើកនិងមមាញឹកផងដែរ៕