Grand News Asia Close

ព្រះកុរណាព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ឆ្នាំបន្ថែមទៀត (២០២៣-២០៣២)

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 766
ព្រះកុរណាព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ព្រះកុរណាព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ឆ្នាំបន្ថែមទៀត (២០២៣-២០៣២)

នៅវេលារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងដល់វិមានប្រធានាធិបតីបារាំងអេលីហ្សេ ដោយមាន ថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ប្រកបដោយភាពខ្ពស់ខ្ពស់ អធឹកអធម នូវខាងមុខវិមានប្រធានាធិបតី ដោយឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃ​សាធារណរដ្ឋបារាំង។

​ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ឆ្នាំបន្ថែមទៀត (២០២៣ ២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ អាស្រ័យដោយព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

​ឯកឧត្តម Emmauel Macron បានទូលថ្វាយអំពីសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការរីកចម្រើនរុងរឿងនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រពៃលើគ្រប់វិស័យ រវាងកម្ពុជា-បារាំង ក្នុងពេលបច្ចុប្បន្ន អាស្រ័យដោយ​ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ជាទីសក្ការៈដ៏ខ្ពងខ្ពស់បំផុត ព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសយើងទាំង២។

ឯកឧត្តមប្រធានាធិបតី បានទូលថ្វាយថាអំពីការប្តជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាល តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ ព្រមទាំងក្នុងវិស័យវប្បធម៌ ដូចជាគម្រោងក្នុងការជួសជុល និងការពង្រីកសារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើអំពីសំរិទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយវត្ថុបុរាណមួយចំនួនទៀត។

ព្រះកុរណាជាអម្ចាស់ជីវិតលើត្បួង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យមានព្រះរាជឱង្គារ  អំណរគុណចំពោះឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានថ្វាយនូវកិច្ចសវនាការ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ។ ព្រះអង្គបានសព្វព្រះរាជហឬទ័យនាំមកនូវ ព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងថ្នាក់ដឹកនាំកំពូលបារាំង ក្នុងមនោសញ្ជេនាភាតរភាពដ៏ជិតស្និតបំផុត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង មានព្រះរាជឱង្គារ ថាៈ ព្រះអង្គមានសេចក្តី​រីករាយជាពន់ពេកណាស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរ ដែលបានស្នើឡើងដោយឯកឧត្តមប្រធានាធិបតីបារាំង ក្នុងឱកាសនេះ។ ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្គួចផ្តើមដ៏ល្អប្រពៃនេះ​ ហើយប្រទេសកម្ពុជា មានឆន្ទះខ្ពស់ក្នុងការពង្រឹងការផ្លាស់ប្តូរ និងបន្តកិច្ចសហប្រតិតបត្តិការលើគ្រប់វិស័យ ជាមួយ​ប្រទេសបារាំង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ក៏ដូចជាសម្រាប់ការអភិវឌ្ឍន៏កាន់តែច្រើនផ្សេងទៀត៕

​អត្ថបទ-រូបភាព៖ ទទក

 

អត្ថបទទាក់ទង