Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 321
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា យើងត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំចំពោះទំនើបកម្មរចនាសម្ព័ន្ធ ជាពិសេសគឺទៅលើការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងភារកិច្ចបច្ចុប្បន្ន និងទៅអនាគត។

សម្តេចធិបតី បានថ្លែងបន្តថា កម្ពុជាមានហានិភ័យតិចណាស់ពីការប្រឈមមុខនឹងសង្គ្រាមបែបប្រពៃណី ពោលគឺការប្រឈមមុខគ្នារវាងកងទ័ពនិងកងទ័ព ដូច្នេះយើងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះហានិភ័យខាងសន្តិសុខបែបមិនប្រពៃណី ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ គ្រោះមហន្តរាយគ្រប់ប្រភេទ និងហានិភ័យផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (សន្តិសុខសាយប័រ)។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យគ្រប់ស្ថាប័នជាតិ កម្លាំងសន្តិសុខ និងកងទ័ព បន្តយកចិត្តទុកដាក់ក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធដើម្បីឆ្លើយតបទៅនឹងហានិភ័យខាងលើឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង