Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបកម្មក-កម្មារិនី គឺដើម្បីបន្តស្វែងរកដំណោះស្រាយជូនបងប្អូន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបកម្មក-កម្មារិនី គឺដើម្បីបន្តស្វែងរកដំណោះស្រាយជូនបងប្អូន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបកម្មក-កម្មារិនី គឺដើម្បីបន្តស្វែងរកដំណោះស្រាយជូនបងប្អូន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ដល់បងប្អូនកម្មករ កម្មការិនីនៅខេត្តសីហនុថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់គ្នានាពេលនេះ មិនមែនជាជំនួបចុងក្រោយទេ គឺនឹងមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ការចុះជួបបងប្អូនកម្មករ-កម្មការិនី ជាបន្តបន្ទាប់កន្លងមក គឺជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាលដើម្បីផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ-កម្មារិនីទាំងអស់ ដែលមានវត្តមាននៅពេលនេះ។ សម្តេចថា ជានិច្ចកាលសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មារិនី សម្តេចតេជោតែងបានយកចិត្តទុកដាក់៕

អត្ថបទទាក់ទង