Grand News Asia Close

ឯកអគ្គរដ្ឋទូតកាណាដា ទូលថ្វាយនូវការប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រថា នឹងខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត និងសមត្ថភាពដែលមានធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ឲ្យមានការរីកចំរើនស្និទ្ធស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 136
ឯកអគ្គរដ្ឋទូតកាណាដា ទូលថ្វាយនូវការប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រថា នឹងខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត និងសមត្ថភាពដែលមានធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ឲ្យមានការរីកចំរើនស្និទ្ធស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ ឯកអគ្គរដ្ឋទូតកាណាដា ទូលថ្វាយនូវការប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រថា នឹងខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត និងសមត្ថភាពដែលមានធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ឲ្យមានការរីកចំរើនស្និទ្ធស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោកជំទាវ ភីង អ៊ែម កីតនីកូន ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានរដ្ឋាភិបាលនៃប្រទេសកាណាដា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានទូលថ្វាយនូវការប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា នឹងខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត និងសមត្ថភាពដែលមានធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ឲ្យមានការរីកចំរើន ស្និទ្ធស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជហឬទ័យបិតិសោមនស្សក្រៃលែង សូមទទួលស្វាគមន៍ចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញភារកិច្ចក្នុងវិស័យការទូតនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ដើម្បីបន្តការថែរក្សាពង្រឹង និងពង្រីកនូវទំនាក់ទំនងនៃចំណងមេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជា-កាណាដា ឲ្យមានការរីកចម្រើនគង់វង្សតរៀងទៅ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបំពេញបេសកម្មការទូតរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដា នៅព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ លោកជំទាវ ជាអ្នកការទូតដ៏ឧត្តុងឧត្តមរបស់កាណាដានៅក្នុងអាណត្តិបំពេញបេសកកម្មរបស់ លោកជំទាវ ប្រាកដជាបានធ្វើអោយទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរកម្ពុជា-កាណាដា នឹងកាន់តែទទួលបាននូវការរីកចំរើនរឹងមាំបន្ថែមទៀត។

អត្ថបទ-រូបភាព៖ ទទក

អត្ថបទទាក់ទង