Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការស្នើសុំថវិកាជាតិដើម្បីអភិវឌ្ឍសម្រាប់បម្រើប្រជាពលរដ្ឋ ទើបជាការល្អប្រសើរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 218
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការស្នើសុំថវិកាជាតិដើម្បីអភិវឌ្ឍសម្រាប់បម្រើប្រជាពលរដ្ឋ ទើបជាការល្អប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការស្នើសុំថវិកាជាតិដើម្បីអភិវឌ្ឍសម្រាប់បម្រើប្រជាពលរដ្ឋ ទើបជាការល្អប្រសើរ

 

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្នើសុំថវិកាជាតិដើម្បីអភិវឌ្ឍអ្វីដែលចាំបាច់សម្រាប់បម្រើប្រជាពលរដ្ឋ ទើបជាការល្អប្រសើរ ជាជាងការកសាងអ្វីមួយដោយគ្រាន់តែសម្រាប់ល្អមើលដើម្បីប្រកួតប្រជែងគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការស្នើសុំថវិកាខេត្តដើម្បីគ្រាន់តែយកទៅធ្វើអ្វីមួយគ្រាន់តែល្អមើល ពុំមានប្រជាពលរដ្ឋប្រើប្រាស់នោះ វាមិនមានប្រយោជន៍នោះទេ គួរយកលុយនោះទៅពង្រឹងមណ្ឌលសុខភាព ជួសជុលពេទ្យបង្អែកស្រុក និងបំប៉នមន្រ្តីរបស់យើងដែលកំពុងធ្វើការងារបម្រើប្រជាពលរដ្ឋទើបជាការល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ថវិកាមិនច្រើននោះទេ ប៉ុន្តែយើងត្រូវចំណាយឱ្យចំគោលដៅ ជាក់ស្តែងសមិទ្ធផលដែលយើងកំពុងធ្វើនៅទីនេះ គឺដើម្បីបម្រើប្រជាពលរដ្ឋពិតប្រាកដ ដែលយើងត្រូវរួមគ្នាធ្វើ និងបំពាក់សម្ភារៈបន្ថែមទៀតដើម្បីជាប្រយោជន៍៕

អត្ថបទទាក់ទង