Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិយុវតី យុវនារី ទទួលបានការគាំពារ និងលើកកម្ពស់ ទាំងការសិក្សា ការងារ និងឋានៈតួនាទីស្ត្រីក្នុងស្ថាប័នជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 198
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិយុវតី យុវនារី ទទួលបានការគាំពារ និងលើកកម្ពស់ ទាំងការសិក្សា ការងារ និងឋានៈតួនាទីស្ត្រីក្នុងស្ថាប័នជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិយុវតី យុវនារី ទទួលបានការគាំពារ និងលើកកម្ពស់ ទាំងការសិក្សា ការងារ និងឋានៈតួនាទីស្ត្រីក្នុងស្ថាប័នជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ស្ត្រី គឺជាស្នូល យើងនិងជំរុញការចូលរួមរបស់យុវតី នៅក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគមកាយឫទ្ធិនារីជាយន្តការដ៏ចម្បងមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្រម៉ៃមើលឱកាស” ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋារគារសុខាខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំបង្កើនឱកាសទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សនិស្សិតជានារី តាមរយៈបង្កើនអាហាររូបករណ៍ និងកម្មវិធីបំប៉ន នៅគ្រឹះស្ថានសិក្សា មានផ្តល់កន្លែងស្នាក់នៅ ដោយធានាសុត្ថិភាព និងបង្កើនចំនួនគ្រូបង្រៀនជាស្ត្រី។ ព្រមទាំងការបង្កើនសមាមាត្រ និងការចូលរួមរបស់ស្ត្រីឱ្យបានជាអតិបរិមា នៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ការពង្រឹងឱកាសការងារ និងការពារសិទ្ធិធ្វើការងាររបស់ស្ត្រី ព្រមទាំងបន្តដំឡើងឋានៈតួនាទីរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម៕

 

អត្ថបទទាក់ទង