Grand News Asia Close

(វីដេអូ) សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ក្រុងណាននីង ត្រៀមអញ្ជើញបើកពិព័រណ៍ចិន-អាស៊ាន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ទំព័រវីដេអូ ព័ត៌មានជាតិ 312

(ណាននីង, ចិន)៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីហើយ ដើម្បីត្រៀមបើកពិព័រណ៍ចិន-អាស៊ានលើកទី២០។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងណាននីង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី តំណាងតំបន់​ស្វយ័តក្វាងស៊ី អមដំណើរដោយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង។

សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ​ទៀត​រវាងចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។

មេដឹកនាំប្រទេសសមាជិកអាស៊ាន ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា តែងតែអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់មួយនេះ៕

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង