Grand News Asia Close

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, ទំនាក់ទំនងកម្ពុជា-ចិន, នយោបាយដឹកនាំ និងគ្រួសារ ជាសំណួរដែលអ្នកសារព័ត៌មានចិន ចោទសួរសម្តេចធិបតី ហ៊ុន ម៉ាណែត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កិច្ចសម្ភាសន៍ ទំព័ររូបថត ទំព័រវីដេអូ ព័ត៌មានជាតិ 223

(ភ្នំពេញ)៖ ក្នុងដំណើរអញ្ជើញចូលរួមក្នុវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃ​ទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់​ចិនក្នុងកម្មវិធី «Leader Talk»។
ក្នុងកិច្ចសម្ភាសន៍លើកដំបូងជាមួយបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់ចិនក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអ្នកសារព័ត៌មានជជែកសួរលើប្រធានបទជាច្រើនមានដូចជា គំនិត​ផ្តួច​ផ្តើមខ្សែក្រវាត់និងផ្លូវ, ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន, នយោបាយដឹកនាំ និងជីវិតគ្រួសារ​ផងដែរ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារ​ព័ត៌មាន​ចិន៖
អ្នកសារព័ត៌មានចិន៖ សូមស្វាគមន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីចូលរួមក្នុងកម្មវិធី «Leader Talk» នៅ​ក្នុង​ថ្ងៃនេះ! សម្តេចអញ្ជើញមកទីក្រុងប៉េកាំងលើកនេះ គឺដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែក្រវាត់ និងផ្លូវជាមួយយើង ដោយសម្តេចបានចូលរួមក្នុងពិធីបើកកម្មវិធីរួម ជាមួយនឹងថ្នាក់ដឹកនាំពិភព​លោក និងតំណាងប្រទេសជាង១៥០ ព្រមទាំងអង្គការអន្តរជាតិជាង៤០ទៀត ហើយបានស្តាប់សុន្ទរកថា​របស់លោកប្រធានាធិបតីស៊ី ដូចនេះជាការចាប់ផ្តើម តើសម្តេចអាចចែករំលែកជាមួយពួកយើង នូវខ្លឹម​សារ​​មួយចំនួនចេញពីសុន្ទរកថា ក៏ដូចពីក្នុងវេទិកានេះផងបានទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ល្អខ្ញុំគិតថាការផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មានគោលបំណងជួយឱ្យយើងមានការរីកចម្រើន ឱ្យយើងមានលទ្ធភាពទទួលបានកាន់តែឆាប់រហ័ស ពិសេសប្រទេសមានការអភិវឌ្ឍន៍តិចតួច ទទួលបាន និងមានឱកាសអភិវឌ្ឍន៍ ពិសេសទទួលបានហិរញ្ញប្បទានកាន់តែឆាប់រហ័សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវការចាំបាច់សម្រាប់គាំទ្រការរីកចម្រើន និងការអភិវឌ្ឍន៍។
ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ក៏ដូចជាប្រទេសជាច្រើនដែរ។ ខ្ញុំបានចូលរួមក្នុងវេទិកា៣ឆ្នាំជាប់គ្នា ដែលនេះ គឺជាការបង្ហាញពីការគាំទ្ររបស់យើងសម្រាប់វេទិកាខ្សែក្រវាត់ និងផ្លូវនេះ។ សម្រាប់លើកនេះ គឺជាការធ្វើដំណើរដំបូងរបស់ខ្ញុំក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនេះ។
ជាបឋម ខ្ញុំសូមសម្តែងការអបអរសាទរចំពោះលោកប្រធានាធិបតី ស៊ី ជីនភីង និងរដ្ឋាភិបាលចិន ដែលបានរៀបចំដោយជោគជ័យនូវវេទិកានេះ។ ខ្ញុំយល់ថាប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះ តាមរយៈការរៀបចំយុទ្ធសាស្ត្រដោយផ្សារភ្ជាប់ជាមួយនឹងគាំទ្រដែលបានពីការផ្តួចផ្តើមនេះ។ តាមរយៈការរៀបចំយុទ្ធសាស្ត្រ ដោយផ្សារភ្ជាប់ជាមួយនឹងការគាំទ្រដែលបានពីការផ្តួចផ្តើមនេះ។

ការរបស់ខ្លួនដែលហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣.០ រវាងភាគីទាំងពីរ។ ដូច្នេះ តើសម្តេចគិតយ៉ាងណាសម្រាប់ដំណើរការនេះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាដែលសំខាន់នោះ គឺត្រូវទទួលស្គាល់ថា ប្រទេសចិន គឺជាប្រទេសដៃគូពាណិជ្ជកម្មទីមួយរបស់អាស៊ាន និងជាប្រទេសមានវិនិយោគបរទេសផ្ទាល់ធំបំផុតទី៣ របស់អាស៊ាន ដែលជាប្រភពវិនិយោគទុនចូលទៅកាន់អាស៊ាន។ ការផ្តួចផ្តើមគំនិត ដើម្បីលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងចិន៣.០ ដែលបានអនុម័តកាលពីឆ្នាំទៅនៅទីក្រុងភ្នំពេញ ដែលមានប្រទេសកម្ពុជា ជាប្រធានអាស៊ាននោះ ខ្ញុំយល់ថា គោលការណ៍សំខាន់ គឺដើម្បីជួយជំរុញលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មរបស់យើង មានន័យថា ក្នុងគោលបំណងជំរុញ និងកែលម្អយន្តការ និងលក្ខខណ្ឌ ដែលអាស៊ាន និងប្រទេសចិន អាចបង្កើនទំហំពាណិជ្ជកម្មផ្នែកទំនិញ និងសេវាកម្មរវាងភាគីទាំងពីរ ក្នុងគោលបំណងស្តារឡើងវិញ នូវសេដ្ឋកិច្ចក្រោយកូវីដ១៩ និងកសាងលក្ខខណ្ឌ ដែលនឹងជួយឱ្យទំនាក់ទំនងពាណិជ្ជកម្មរីកចម្រើន និងបន្សុាំទៅនឹងនិន្នាការជាសកលថ្មី តួយ៉ាងដូចជាបម្រែបម្រួល និងឌីជីថលូបនីយកម្ម។ ខ្ញុំយល់ថា ក្នុងករណីនេះ ប្រទេសកម្ពុជា និងប្រទេសចិន អាចសហការជាមួយប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងក្របខណ្ឌអាស៊ាន ដើម្បីរួមចំណែកដល់ការជួយសម្រួលដំណើរការនេះ។

យើងខ្ញុំទទួលស្គាល់បញ្ហានេះ គ្មានប្រទេសណាដែលគ្មានបទឧក្រិដ្ឋនោះទេ។ តែបទល្មើស ឬសកម្មភាពឧក្រិដ្ឋទាំងនោះ មិនអាចយកមកធ្វើជាតំណាងប្រទេសកម្ពុជាទាំងមូលបានទេ។ ក្រៅពីមានបញ្ហាតូចតាច ប្រទេសកម្ពុជាមានសន្ដិភាព មានសន្ដិសុខ។
សូមបញ្ជូនសាររបស់ខ្ញុំ ទៅកាន់ប្រជាជនចិន សូមអញ្ជើញទៅទស្សនានៅប្រទេសកម្ពុជា យើងនឹងផ្ដល់គ្រប់ឱកាស។ ប្រទេសកម្ពុជា ជាប្រទេសអច្ឆរិយៈ ទេសចរដែលទៅកាន់ប្រទេសកម្ពុជា និយាយថា ប្រជាពលរដ្ឋកម្ពុជា ជាពលរដ្ឋដែលមានសន្ដានចិត្តល្អ រាក់ទាក់ ប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចិនជាមិត្ត សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីដែលប្រទេសយើងអាចផ្ដល់ជូន មានប្រជាជនយើង មានវប្បធម៌យើង។
អ្នកសារព័ត៌មានចិន៖ នាងខ្ញុំសូមអរគុណ សម្ដេចជាខ្លាំងសម្រាប់ការចូលរួមជាមួយពួកយើងនៅថ្ងៃនេះ និងសម្រាប់ការចែករំលែកជាមួយពួកយើងផងដែរ។ យើងអាចមើលឃើញពីទិដ្ឋភាព និងផ្លែផ្កាជាច្រើន​ចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ជាមួយនឹងរឿងដ៏គួរឱ្យចាប់អារម្មណ៍ និងរំជួលចិត្តពីគ្រួសារ​របស់​សម្ដេច។ សូមអរគុណ៕

ដោយ: Fresh News

អត្ថបទទាក់ទង