Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពធនរឹងមាំក្នុងផ្នែកស្បៀងអាហររបស់កម្ពុជា ក្នុងស្ថានភាពពិភពលោកជួបនូវវិបត្តិស្បៀងអាហារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 243
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពធនរឹងមាំក្នុងផ្នែកស្បៀងអាហររបស់កម្ពុជា ក្នុងស្ថានភាពពិភពលោកជួបនូវវិបត្តិស្បៀងអាហារ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពធនរឹងមាំក្នុងផ្នែកស្បៀងអាហររបស់កម្ពុជា ក្នុងស្ថានភាពពិភពលោកជួបនូវវិបត្តិស្បៀងអាហារ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថា ជាការពិតវិស័យកសិកម្មនៅកម្ពុជា នៅតែបន្តរឹងមាំ និងរក្សាបាននូវភាពរឹងមាំបានរួមចំណែកដ៏សំខាន់ នៅក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ទោះបីក្នុងស្ថានភាពពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ នៅក្នុងស្មារតីបុរេសកម្មរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញបានឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦ ភាគរយនៅឆ្នាំ២០២៣ និងការរំពឹងទុកថា អាចសម្រេចបានកំណើនប្រមាណ ៦,៦ នៅឆ្នាំ២០២៤នេះ៕

អត្ថបទទាក់ទង