Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមាសភាពមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចដែលបានកំពុងចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើតអាជីវកម្ម និងមុខរបរ និងការងារ ព្រមទាំងជាប្រភពចំណូលដ៏ចម្បង ជាពិសេសរបស់ប្រជាជនក្រីក្រដែលងាយទទួលរងនូវហានិភ័យ ដែលមានលទ្ធភាពទាប ក្នុងការរកចំណូល ចំណេះដឹង ការយល់ដឹង និងជំនាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលពិធីនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ជាក់ស្តែងយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធបង្កើតបានបង្កើតការងារប្រមាណ ៧០% នៃទំហំការងារសរុប និងរួមចំណែក ៣២%នៃផលិតផលក្នុងស្រុក សរុបក្នុងប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍ។ ក្នុងស្មារតីនេះ ការជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យក្លាយទៅជាកត្តាលីករ ក្នុងការរួមចំណែកសម្រេចនូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ទៅនឹងវិបត្តិដែលបានកំណត់ទៅជារបៀបវារៈក្នុងគោលនយោបាយដ៏ចម្បង ទាំងនៅតាមប្រទេសជឿនលឿន ទាំងតាមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍ។

សូមជម្រាបជូនថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងអនុវត្តកម្មវិធីជាបន្តបន្ទាប់ដែលផ្តល់បច្ចេកវិទ្យាវិជ្ជាវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់អ្នកប្រកបរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាកម្មវិធីសាច់ប្រាក់ពលកម្ម និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងហានិភ័យ ព្រមទាំងផ្តល់ជូនថែរទាំងសុខភាពដោយឥតគិតថ្លៃ និងផ្តល់ការបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម៕

 

អត្ថបទទាក់ទង