Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ និងត្រូវយោគយល់ចំពោះកម្មករ-កម្មការិនី

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 183
សម្តេចធិបតី ហ៊ុន ម៉ាណែត អំនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ និងត្រូវយោគយល់ចំពោះកម្មករ-កម្មការិនី សម្តេចធិបតី ហ៊ុន ម៉ាណែត អំនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ និងត្រូវយោគយល់ចំពោះកម្មករ-កម្មការិនី

សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយោគយល់កុំដំឡើងថ្លៃជួលផ្ទះដល់កម្មករ-កម្មការិនី ដោយបានបញ្ជាក់ថា សម្តេចដឹងពីការលំបាករបស់ម្ចាស់ផ្ទះត្រូវបង់ធនាគារក្តី តែកម្មករ-កម្មការិនី អាចលំបាកជាងដែលយើងត្រូវយោគយល់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តជំរុញឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា តភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ដើម្បីផ្តល់ផលប្រយោជន៍ដល់ម្ចាស់ផ្ទះជួល និងកម្មករ-កម្មការិនីនៅគ្រប់ទីកន្លែងស្នាក់នៅ។ សម្តេចធិបតី បញ្ជាក់ថា បណ្តាប្រទេសដទៃមានការប្រកួតប្រជែងទាំងអស់ ក្នុងនោះដំឡើងថ្លៃប្រើប្រាស់អគ្គិសនី នៅឆ្នាំនេះ មានប្រទេសវៀតណាម ថៃ និងសាំងកាពួរ គេបានប្រកាសថា នឹងដំឡើងថ្លៃអគ្គិសនី ខណៈកម្ពុជាប៉ុន្មានឆ្នាំនេះ មិនបានដំឡើងតម្លៃអគ្គិសនីទេ ដោយរដ្ឋសុខចិត្តខាតថ្លៃអគ្គិសនី ដើម្បីថែរក្សាជីវភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេស៕

អត្ថបទទាក់ទង