Grand News Asia Close

ឆ្លើយតបទៅក្រុមអង្គការសង្គមស៊ីវិល៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា នៅកម្ពុជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ បានបើកទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 330
ឆ្លើយតបទៅក្រុមអង្គការសង្គមស៊ីវិល៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា នៅកម្ពុជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ បានបើកទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញ ឆ្លើយតបទៅក្រុមអង្គការសង្គមស៊ីវិល៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា នៅកម្ពុជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ បានបើកទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញ

AMS- ភ្នំពេញ៖ ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ បានបើកទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញមាត្រា៤១ ហើយមិនមានការធ្វើទុក្ខបុកម្នេញចំពោះការបញ្ចេញសិទ្ធិសេរីភាពនោះទេ ឱ្យតែស្ថិតក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញមាត្រា៤១ បានចែងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ការឆ្លើយតបនេះ បន្ទាប់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចបានចេញរបាយការណ៍ថា នៅឆ្នាំ២០២២ មានការរិតត្បិតសិទ្ធិសេរីភាពខាងសមាគម សេរីភាពខាងបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ។

ថ្លែងប្រាប់ អ្នកសារព័ត៌មាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ បានបើកទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញមាត្រា៤១ ហើយមិនមានការធ្វើទុក្ខបុកម្នេញចំពោះការបញ្ចេញសិទ្ធិសេរីភាពទេ ឱ្យតែស្ថិតក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញមាត្រា ៤១ បានចែងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ “ពួកគេអត់ដែលបានសូត្រមាត្រា៤១ ឱ្យចប់ទេ មាត្រា១៤ បន្តមកទៀតវាក្យខណ្ឌទី២ គេចែងថា ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម និងដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិបានឡើយ។ រីឯឃ្លាចុងបញ្ចប់ចែងថា របបសារព័ត៍មានត្រូវរៀបចំឡើងដោយច្បាប់។ នេះគឺជាខ្លឹមសារពេញលេញ នៃរដ្ឋធម្មនុញ្ញមាត្រា ៤១។

រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាបើកទូលាយឱ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ មានសិទ្ធិសេរីភាពសារព័ត៌មាន មានសិទ្ធិខាងបោះពុម្ពផ្សាយ ហើយនិងសេរីភាពខាងការជួបជុំ។ ប៉ុន្តែជនណាក៏ដោយមិនអាចប្រើប្រាស់សិទ្ធិទៅរំលោភបំពានធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិបានឡើយ។ ដូច្នេះបញ្ហានៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនមែនរឿងអត់សិទ្ធិសេរីភាពទេ ក៏ប៉ុន្តែរឿងនៅត្រង់ថា មានសេរីភាពពេញដៃ ប៉ុន្តែយើងប្រើអត់ត្រូវ។ ត្រង់ហ្នឹងនៅពេលដែលយើងបញ្ចេញសេរីភាព ប្រើប្រាស់សេរីភាពរបស់យើងទៅ យើងអត់ចេះប្រើវាប៉ះពាល់រំលោភទៅដល់កិត្តិយសរបស់អ្នកដទៃ ប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិជាដើមដែលធ្វើឱ្យមានបញ្ហា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមឱ្យអង្គការសង្គមស៊ីវិលទាំងឡាយសូមចាប់អារម្មណ៍រឿងនឹងឲ្យមែនទែន បើថាបង្រៀនរដ្ឋធម្មនុញ្ញ បង្រៀនសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ គួរតែអានរដ្ឋធម្មនុញ្ញមាត្រា៤១ ឱ្យចប់ចុងចប់ដើម ហើយប្រាប់ប្រជាពលរដ្ឋអំពីសិទ្ធិ ហើយនឹងការទទួលខុសត្រូវអ្វីដែលគេហាមឃាត់ផង កុំនាំគ្នានិយាយតែសិទ្ធិៗ ប៉ុន្តែភ្លេចប្រាប់ថា ការទទួលខុសត្រូវរបស់ខ្លួន សិទ្ធិរបស់ខ្លួននឹងត្រូវប្រើយ៉ាងម៉េច បញ្ហាវានៅត្រង់នឹងសព្វថ្ងៃ”៕
ដោយ៖ពលជ័យ

អត្ថបទទាក់ទង