Grand News Asia Close

នាយករដ្ឋមន្រ្តីថៃ ចូលរួមពិធីជប់លៀងផ្លូវការរៀបចំដោយ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 220
នាយករដ្ឋមន្រ្តីថៃ ចូលរួមពិធីជប់លៀងផ្លូវការរៀបចំដោយ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាយករដ្ឋមន្រ្តីថៃ ចូលរួមពិធីជប់លៀងផ្លូវការរៀបចំដោយ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
(ភ្នំពេញ)៖ បន្ទាប់ពីចប់ជំនួបទ្វេភាគីហើយនោះ នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការរៀបចំដោយ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព។
 
លោក សេដ្ឋា ថាវីស៉ីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង បន្ទាប់ពីលោក បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
 
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា នាយករដ្ឋមន្រ្តីថៃរូបនេះ មានកម្មវិធីមួយចំនួនដូចជា ការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ», ជំនួបទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត, ចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាដើម។
 
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន មកកាន់កម្ពុជា ជាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

អត្ថបទទាក់ទង