Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 244
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧  ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន
អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖
ជំនួបជាមួយកម្មករ និយោជិត មិនត្រឹមតែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ នាពេលខាងមុខក្នុងគោលបំណងដើម្បីទទួលបាន​ព័ត៌មានមួយច្បាស់លាស់ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញពីការស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។សម្តេចបន្តថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋអោយបានល្អ។
ទាក់ទងនឹងកិច្ចប្រជុំអាស៊ាននៅឥណ្ឌូនេស៊ីថ្មីៗនេះ សម្តេចធិបតី បានមានប្រសាន៍ថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចតែម្នាក់ឯងនោះទេ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា ការទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
សម្តេចធិបតីបានមានប្រសាសន៍ថា រាល់ជំនួបជាមួយមិត្តភក្តិបរទេសនៅឥណ្ឌូនេស៊ី គឺទទួលសម្តេចក្នុងឋានៈនាយករដ្ឋមន្ត្រី ហើយអត់មានមេដឹកនាំបរទេសណាមិនទទួលស្គាល់នោះឡើយ។បេសកកម្មរបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី ក៏ដើម្បីបង្ហាញជំហររបស់កម្ពុជា លើបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញាខាងមុខនេះ សម្តេចនឹងមានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក អ្នកធ្វើធុរកិច្ចរបស់អាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម។ សម្តេចធិបតីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ប្រមុខការទូតកម្ពុជា ក៏ដូចជាមន្ត្រីក្រសួងការបរទេស និងមន្ត្រីស្ថានទូត ដែលធ្វើការងារបានយ៉ាងល្អប្រសើរ។ ថ្ងៃនេះ សម្តេចធិបតីក៏បានបញ្ជាក់ថា រូបភាពដែលសន្តិសុខឥណ្ឌូនេស៊ី រារាំងមន្ត្រីខ្មែរ គឺជាការយល់ច្រឡំលើពិធីការ។
សម្តេចធិបតីបានមានប្រសាន៍បន្ត ថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញបានប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់រួមមានការលើកយកនូវអង្ករឱ្យឥណ្ឌូនេស៊ី បាន២៥ម៉ឺនតោនក្នុងមួយឆ្នាំ, ការបើកការហោះហើរជាមួយឥណ្ឌូនេស៊ី ជាមួយហ្វីលីពិននិងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរីជាដើម។ សម្តេចក៏បានជួប ជជែកជាមួយមេដឹកនាំវ្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដើម្បីបើកទីផ្សារពាណិជ្ជកម្ម ក្នុងនោះប្រទេសហ្វីលីពិន ក៏គ្រោងនឹងទិញអង្ករពីកម្ពុជាផងដែរ។សម្តេចធិបតីបានថ្លែងថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចបានស្នើឱ្យកូរ៉េបង្កើនកូតាការងារសម្រាប់ពលករកម្ពុជាយើងទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាស៍ទៀតថា ការចូលរួមជាមួយប្រទេសនានាក្នុងការទប់ស្កាត់សង្គ្រាមនោះ គឺវាបានរក្សានូវសន្តិសុខ សន្តិភាព ដែលជាផ្នែកដល់កម្ពុជា ជាក់ស្តែងបើតំបន់ទាំអស់នោះមានសង្គ្រាម គឺកម្ពុជាយើងក៏រងគ្រោះ រងផលប៉ះពាល់ពផងសង្គ្រាមនោះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលការណ៍របស់បក្សប្រជាជនកម្ពុជា គឺនៅជាមួយពលរដ្ឋពេលមានទុក្ខលំបាក ពេលពលរដ្ឋមានទុក្ខ គឺមានមុខបក្សប្រជាជនកម្ពុជា។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូងដោយផ្ទាល់តែម្តង។ សម្តេចក៏បានណែនាំអោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឱ្យរៀបចំប្រព័ន្ធអនឡាញ ដើម្បីស្នើសុំលិខិតថ្កោលទោស។ សម្តេចធិបតីក៏ណែនាំផងដែរដល់ក្រសួងការបរទេសបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីផ្តល់សេវានានាជូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះ។
ពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ សម្តេចធិបតីក៏បានណែនាំឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឱ្យដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង។ នៅថ្ងៃនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយត្រូវឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។
សម្តេចបញ្ជាក់ថា សម្តេចទើបបង្កើតអនុក្រឹត្យមួយពង្រីកវិសាលភាពគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី៣រូប និងមានការចូលរួមពីរដ្ឋមន្ត្រីពីបណ្តាក្រសួងស្ថាប័ននានា ហើយមានរដ្ឋមន្ត្រីមួយរូបប្រចាំការដឹកនាំអនុវត្តន៍ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបានមានប្រសាន៍ថា នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល​នីតិកាលថ្មី គឺបន្តអនុវត្តន៍ដូចអ្វីដែលបក្សប្រជាជនកម្ពុជាដាក់ចេញ គឺគោលការណ៍ស្មើភាព ឯករាជ្យផ្អែកលើច្បាប់។
មុននឹងបញ្ចប់ សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជូនពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់នាថ្ងៃនេះ ជួបតែសែសក្តីសុខ សេចក្តីសម្រើនគ្រប់ៗគ្នា៕

អត្ថបទទាក់ទង