Grand News Asia Close

អ្នកវិភាគ៖ ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅម៉ាឡេស៊ី ដើម្បីពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 250
អ្នកវិភាគ៖ ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅម៉ាឡេស៊ី ដើម្បីពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ អ្នកវិភាគ៖ ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅម៉ាឡេស៊ី ដើម្បីពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញ​ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនា​ម​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កៀរគរ​អ្នក​វិនិយោគ និងកិច្ចសហប្របត្តិការលើវិស័យការងារ ធ្វើយ៉ាងណាដើម្បីសម្រួលទៅដល់ពលរដ្ឋខ្មែរ ដែល​កំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា​ «ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករដ្ឋមន្រ្តីតែងតែនាំមកវិញនៅការវិនិយោគ ដូចគ្នាទៅនឹង​ដំណើរ​ទៅ​ទស្សនកិច្ច​ទៅ​ម៉ាឡេស៊ី​យ៉ាង​ដូច្នេះដែរ។ លោកបណ្ឌិតជឿជាក់ថា នឹងអាចប្រមូលបានអ្នកវិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ​ការងារ និងកិច្ចសហការផ្សេងៗទាក់ទងនឹងការផ្លាស់ប្តូលើវិស័យការងាររវាងកម្ពុជា និង​ម៉ាឡេស៊ីជាដើម ពីព្រោះកម្ពុជាក៏មានពលករខ្មែរដែលកំពុងធ្វើការនៅទីនោះយ៉ាងច្រើនផងដែរ»។

លោកបណ្ឌិតយង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាក៏អាចពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសដែលមានទំនាក់ទំនងល្អលើវិស័យ​ការងារជាមួយកម្ពុជាលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាន​នាក់​ផង​ដែរ ពីព្រោះប្រទេសម៉ាឡេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើននៅក្នុងតំបន់ និង​មាន​ពលរ​ដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសម៉ាឡេស៊ីផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតថា ទំនាក់ទំនងរវាងកម្ពុជា-ប្រទេសម៉ាឡេស៊ី ក៏កំពុង​នៅ​លើ​វិថី​មួយ​ល្អ​ជាង​ពេលណាៗទាំងអស់ផងដែរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ និង​បច្ចុប្បន្ន​អាច​តែង​មានភាពស្វាហាប់លើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និង​តែងតែក្តោបឱកាសនៃទំនាក់ទំនងល្អនេះមកដើម្បីកៀរគរអ្នកវិនិយោគ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការថ្មីបន្ថែមទៀតទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។

គូសបញ្ជាក់ថាគូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសប្រមាណជាង១,៣លាននាក់ ក្នុងនោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​​មាន​ចំនួន​ជាង​២២០០នាក់៕ ប្រភព៖ BTV Cambodia

អត្ថបទទាក់ទង