Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពអាចជាអ្នកផ្តើមសង្រ្គាម ហើយក៏អាចជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមផងដែរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 210
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពអាចជាអ្នកផ្តើមសង្រ្គាម ហើយក៏អាចជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពអាចជាអ្នកផ្តើមសង្រ្គាម ហើយក៏អាចជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមផងដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជាង ៤០ ឆ្នាំនៃការវិវឌ្ឍប្រែប្រួលនៃស្ថានភាពប្រទេសជាតិ កងទ័ពជើងគោកបានចូលរួមគ្រប់ដំណាក់កាលទាំងអស់ ទោះបីជាមិននៅក្រោមឆត្រនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលទើបតែបង្កើតនៅឆ្នាំ ១៩៩៩ ក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កងទ័ពគឺជាកម្លាំងមួយដ៏សំខាន់ ព្រោះកងទ័ពអាចផ្តើមសង្រ្គាម ហើយក៏អាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមផងដែរ ពោលគឺនៅក្នុងទស្សវត្សរ៍ទី ៧០ រដ្ឋប្រហារកើតឡើងដោយសារកងទ័ព ធ្វើអោយប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ការប្រយុទ្ធគ្នា បែកបាក់ទឹកដី។ ដោយឡែកនៅឆ្នាំ ១៩៩៨ ដោយមានការចូលរួមពីកងទ័ពពីគ្រប់ភាគី ជាពិសេសកងទ័ពអតីតខ្មែរក្រហម ទើបកម្ពុជាទទួលបានសន្តិភាពពិតប្រាកដ។ បើគ្មានការចូលរួមពីសំណាក់កងទ័ពទេ ពីសំណាក់បណ្តាមេបញ្ជាការតាមបណ្តាអង្គភាពកងពលទេ នោះការចូលរួមរបស់មេដឹកនាំនយោបាយក៏មិនទទួលបានជោគជ័យដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណាក់កាលជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់អគ្គមហាសេនាបតីតេជោ គឺមិនអាចខ្វះបានការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗនោះទេ ក្នុងនោះកងទ័ពគឺជាអ្នកដើរតួនាទីស្នូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង