Grand News Asia Close

លិខិតមិត្តអ្នកអាន៖ បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ ប្រជាពលរដ្ឋខ្មែរ មិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបានឡើយ

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 487
លិខិតមិត្តអ្នកអាន៖ បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ ប្រជាពលរដ្ឋខ្មែរ មិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបានឡើយ លិខិតមិត្តអ្នកអាន៖ បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ ប្រជាពលរដ្ឋខ្មែរ មិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបានឡើយ

ពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ ដោយប្រជាពលរដ្ឋគ្រប់ទិសទីបាន ជួបជុំក្រុមគ្រួសារ ធ្វើបុណ្យរួមគ្នា រៀបចំម្ហូបអាហារជូនអ្នកមានគុណ រៀបចំចង្ហាន់ និងបច្ច័យបួនប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅតាមទីវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជានិងដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗ គឺស្ថិតក្នុងបរិយាកាសសុខដុមក្រៃលែង។

ជាការពិតណាស់ ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនទៅមុខឥតឈប់ឈររបស់ប្រទេសកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបន្តវេនប្រកបដោយភាពស្វាហាប់ ប្រាកដនិយម ក្នុងការដឹកនាំប្រទេសជាតិ ដោយដៃម្ខាងសម្តេចបានប្រឹងប្រែងថែរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរ និងម្ខាងទៀតអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែឈានឡើងទៅមុខ។

សុខសន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានគេមើលឃើញថា ជាកត្តាលដ៏ចម្បងបំផុតដែលនាំឲ្យប្រជាជាតិខ្មែរយើង អាចជួបជុំប្រារព្ធពិធីបុណ្យទៅតាមគន្លងព្រះពុទ្ធសាសនាបាន ជាក់ស្តែងកំឡុងពេលដែលកម្ពុជាមិនមានសុខសន្តិភាពពេញលេញ ឬនៅក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជាមិនមានឱកាសប្រារព្ធពិធីបុណ្យទាននានាឡើយ។ សូមរំលឹកថា ការដែលកម្ពុជាទទួលបានសុខសន្តិភាពដូចសព្វថ្ងៃនេះ  គឺកើតឡើងតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបាននៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ1998 បានធ្វើឱ្យប្រជាជាតិខ្មែរ រួបរួមគ្នាជាខ្មែរតែមួយ ទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងវិស័យព្រះពុទ្ធសាសនាផងដែរ។

ទោះបីជាមានការបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍខ្លះ ដោយសារវិបត្តិនៃជំងឺកូវីដ-19 សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈឹមបូព៌ាក៏ដោយ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារំពឹងថា សេដ្ឋកិច្ចជាតិនឹងស្ទុះងើបឡើងវិញជាមួយអត្រាកំណើនដែលត្រូវបានព្យាករណ៍ថា នឹងមានកំណើន 6.6% ក្នុងឆ្នាំ 2024 ព្រមទាំងនឹងអាចត្រឡប់ទៅរកកំណើនមុនការរាតត្បាតជំងឺកូវីដ-19 ក្នុងរង្វង់ 7% ក្នុងឆ្នាំ 2028 ដែលការនេះបង្ហាញពីអនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។ 

ជារួមកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរកាន់តែសម្បូរសប្បាយ និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់ៗរូបអាច ប្រារព្ធពិធីបុណ្យទានផ្សេងៗ ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែបានបញ្ចប់ទៅ ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងអធិកអធម៕

ដោយ៖ តាំង ករុណា

អត្ថបទទាក់ទង