Grand News Asia Close

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងប្រាសាទខ្នារ និងប្រាសាទតាក្របី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ អត្ថបទស្រាវជ្រាវ 1002
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងប្រាសាទខ្នារ និងប្រាសាទតាក្របី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងប្រាសាទខ្នារ និងប្រាសាទតាក្របី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងប្រាសាទខ្នារ និងប្រាសាទតាក្របី
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទខ្នារ និងប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីថៃ?

ចម្លើយ៖ កម្ពុជាបានបដិសេធយ៉ាងដាច់ខាតចំពោះការអះអាងនេះ ដោយបញ្ជាក់ថា ប្រាសាទខ្នារ ប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀតដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយដែលកំពុងគ្រប់គ្រងដោយខុសច្បាប់ដោយយោធាថៃ គឺជាប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរ និងមានទីតាំងស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយដែលភាគីថៃតែងទទួលស្គាល់ និងអនុវត្តជាបន្ដបន្ទាប់ដូចមានភស្ដុតាងបញ្ជាក់នៅក្នុង TOR ឆ្នាំ២០០៣ និងឯកសារកំណត់ហេតុបច្ចេកទេសនានា ដែលបានឯកភាពគ្នានាពេលកន្លងមក។ សុពលភាពនៃផែនទីនេះត្រូវបានបញ្ជាក់ និងទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលភាគីថៃទទួលបរាជ័យក្នុងការជំទាស់ប្រសិទ្ធភាពនៃផែនទីនេះ។

សំណួរទី២៖ តើការចុះបញ្ជីប្រាសាទខ្នារ និងប្រាសាទតាក្របីក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ អាចធ្វើឱ្យប្រាសាទទាំងនេះក្លាយជារបស់ថៃបានដែរឬទេ?

ចម្លើយ៖ តាមជំហររបស់កម្ពុជា ការចុះបញ្ជីប្រាសាទក្នុងបញ្ជីបេតិកភណ្ឌជាតិ ឬការចាត់វិធានការរដ្ឋបាលដោយភាគីម្ខាង មិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដី ឬផ្លាស់ប្តូរអធិបតេយ្យភាពរបស់ប្រទេសមួយទៀតបានឡើយ។ កម្ពុជាចាត់ទុកសកម្មភាពបែបនេះ ជាការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី ដែលមិនអាចជំនួសឱ្យការកំណត់ព្រំដែនតាមសន្ធិសញ្ញា ផែនទី និងកិច្ចព្រមព្រៀងដែលមានស្រាប់បានទេ។

សំណួរទី៣៖ តើកម្ពុជាទាមទារអ្វីខ្លះពីភាគីថៃ ដើម្បីដោះស្រាយបញ្ហាប្រាសាទ និងការពារបេតិកភណ្ឌវប្បធម៌?

ចម្លើយ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជាដែលគ្មានការអនុញ្ញាត និងប្រគល់វត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារត្រឡប់មកវិញ។ កម្ពុជាក៏ទាមទារឱ្យថៃគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងចាប់ផ្តើមការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឡើងវិញ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ៕

អត្ថបទទាក់ទង