Grand News Asia Close

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ដពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 242
រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ដពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ដពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ដពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ។

 នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់គណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោក លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី(APC) បានគោរពផ្ញើសារជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីថ្លែងនូវអំណរគុណ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ។ 

ប្រធាន APC គ្រោងនឹងមកកម្ពុជា ដើម្បីធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការជាមួយភាគីកម្ពុជា នាខែមីនាខាងមុខ។


អត្ថបទទាក់ទង