Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ (Maria Del ព្រះរាជាណាចក្រកម្ពុជា ចូលជួបជំរាបលា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 394
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ (Maria Del ព្រះរាជាណាចក្រកម្ពុជា ចូលជួបជំរាបលា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ (Maria Del ព្រះរាជាណាចក្រកម្ពុជា ចូលជួបជំរាបលា

នៅ វិមាន៧មករាព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំ កម្ពុជាជួបសម្ដែងការគួរសមនិងជម្រាបលា។

នៅក្នុងជំនួបនេះ សម្ដេចតេជោបានសំដែង សេចក្តីរីករាយ ចំពោះ វត្តមានលោកជំទាវ ដែលបានអញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវទាំងចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កានិងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា រយៈកាលដ៏លំបាក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ សម្ដេចបានសំដែងការពេញចិត្តចំពោះ សហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបាន ជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង មានភាពល្អប្រសើរ ជាពិសេសការប្រៀបប្រឆាំងនិងកូវីដ១៩ដែលជាមហន្តរាយ ធំធេង ដែលក្នុងនោះ សហគមន៍អឺរ៉ុបបានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ។

ក្នុងការងារជិត៤ឆ្នាំដ៏លំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសំដែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពី រាជរដ្ឋាភិបាលក៏ដូចជាពី មន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ នូវកិច្ចសហប្រតិ្តការទាំងអស់ទាក់ទងទៅនឹង ទំនាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប ។ លោកជំទាវក៏បានរំលឹកអំពី ការដែលបានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកចំហ ពីទំនាក់ទំនងរវាងកម្ពុជានិងសហគមន៍អឺរ៉ុបបន្តទៀត។
សម្ដេចតេជោក៏បានរំលឹកនិងថ្លែងអំណរគុណចំពោះការងារដែលបានធ្វើកន្លងមក ជាពិសេស ការដែលបានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២ ជួយកសាងស្ថានីយ៍ទឹកស្អាត នៅបាក់ខែង ដែលបានជួយឱ្យទីក្រុងភ្នំពេញនិងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។សម្តេចក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម បានធ្វើអនឡាញប្រសិនបើគ្មានកិច្ចសាកប្រតិបត្តិការដ៏ល្អ ទេគឺយើងមិនអាចធ្វើបានដោយ រលូននិងប្រកបដោយជោគជ័យ ក្នុងការសម្របសម្រួលជាពិសេសលើចំហររបស់មីយ៉ាន់ម៉ា ។សម្តេចបានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមក រវាង កម្ពុជានិងសហគមន៍អឺរ៉ុប នៅព្រុចសែលតាំងពីឆ្នាំ ២០២២កន្លងមក ហើយសម្ដេចបានមានប្រសាសន៍ថាយើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាននិងសហគមន៍អឺរ៉ុបផងដែរ ផលប្រយោជន៍ជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ៕

អត្ថបទទាក់ទង