Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1020
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ ភាគីថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាវាយតម្លៃដូចម្តេច ចំពោះការអនុវត្តបទឈប់បាញ់របស់ភាគីថៃ?

ចម្លើយ៖ កម្ពុជាបានកត់សម្គាល់ឃើញថា ភាគីថៃនៅតែបន្តសកម្មភាពដែលផ្ទុយនឹងកិច្ចព្រមព្រៀង ដូចជាការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការសាងសង់សំណង់ថ្មី ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait Accompli) ដែលកម្ពុជាយល់ថា មិនស្របនឹងការប្តេជ្ញារក្សាស្ថានភាពដើម និងកាត់បន្ថយភាពតានតឹង។ ម្យ៉ាងទៀត ភាគីថៃមិន​ព្រមអនុវត្តចំណុចទី៣​នៃសេចក្តីប្រកាសរួមដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ​ធ្វើការវាស់វែង និងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតនោះទេ។ ទាំងនេះគឺជាភស្តុតាង​បញ្ជាក់ថា ថៃមិនអនុវត្តបទឈប់បាញ់ពេញលេញនោះទេ។

សំណួរទី២៖ តើកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍អ្វីខ្លះ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?

ចម្លើយ៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាក៏ប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ហើយបន្តជំរុញការបន្ធូរបន្ថយភាពតានតឹង និងការលើកកម្ពស់ទំនុកចិត្តរវាងភាគីទាំងពីរ។ កម្ពុជាគោរពនិងការពារយ៉ាងដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិ​ជាមួយប្រទេសថៃស្របតាមអនុសញ្ញាឆ្នាំ ១៩០៤ និងឆ្នាំ ១៩០៧ តាមផែនទីមាត្រដ្ឋាន​ ១/២០០ ០០០៕

អត្ថបទទាក់ទង