Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 19:19 pm ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1013
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលតែងតែយករឿងសាងសង់របងព្រំដែនរបស់ថៃមកបំប៉ោង បំពុល បំភាន់ និងបំផ្លើស?

ចម្លើយ៖ គោលបំណងរបស់ក្រុមប្រឆាំង គឺគ្មានអ្វីក្រៅតែពីចង់បង្កឱ្យមានការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ បំផុសអារម្មណ៍ជាតិនិយមដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបង្កការសង្ស័យលើការងាររបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិនោះទេ។
ប៉ុន្តែ តាមពិត អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអាជ្ញាធរដែនដី បាននិងកំពុងបន្តតាមដាន និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា ការសាងសង់របងរបស់ថៃ ធ្វើឡើងដោយមិនបំពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។

សំណួរទី២៖ តើកម្ពុជាមានគោលជំហរយ៉ាងដូចម្តេចចំពោះបញ្ហានេះ?


ចម្លើយ៖
គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺច្បាស់លាស់ និងមិនប្រែប្រួលឡើយ។ កម្ពុជាការពារបូរណភាពទឹកដីដោយភាពម៉ឺងម៉ាត់ តាមរយៈយន្តការការទូត ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ ប្រសិនបើមានសកម្មភាពណាមួយរំលោភចូលមកលើទឹកដីកម្ពុជា ឬផ្ទុយពីកិច្ចព្រមព្រៀងដែលមានស្រាប់ នោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនឹងធ្វើប្រតិកម្មភ្លាមៗតាមយន្តការទ្វេភាគី និងវិធានការផ្លូវច្បាប់ដែលសមស្រប។

ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ការងារបច្ចេកទេស និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ភាពស្ងប់ស្ងាត់ និងការប្រុងប្រយ័ត្នរបស់រាជរដ្ឋាភិបាល មិនមែនជាកម្សោយនោះទេ ប៉ុន្តែជាការបង្ហាញពីការដឹកនាំប្រកបដោយប្រាជ្ញា ព្រោះបញ្ហាអធិបតេយ្យភាព គឺជាបញ្ហាស្លាប់រស់របស់ជាតិ ដែលត្រូវដោះស្រាយដោយភាពម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទទាក់ទង