Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:32 pm ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1024
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានភស្តុតាងអ្វីខ្លះដែលបង្ហាញថា ថៃបាននិងកំពុងបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅលើដីជាក់ស្តែង (fait accompli)?

ចម្លើយ៖ កម្ពុជាផ្អែកលើសកម្មភាពជាក់ស្តែងរបស់ថៃនៅតំបន់មានជម្លោះ ដូចជា ការដាក់របាំងបន្លាលួស ការសាងសង់ផ្លូវ និងលេណដ្ឋាន ការដាក់កម្លាំងនិងសម្ភារៈយោធា ព្រមទាំងការបន្តវត្តមានរបស់កងកម្លាំងថៃនៅលើទឹកដីកម្ពុជាដោយមិនព្រមចុះវាស់វែងព្រំដែនតាមកិច្ចព្រមព្រៀង។ សកម្មភាពទាំងនេះត្រូវបានកម្ពុជាចាត់ទុកថា ជាការប៉ុនប៉ងបង្កើតស្ថានភាពថ្មីនៅលើដី និងផ្លាស់ប្តូរស្ថានភាពដែលមានពីមុន ក្នុងបំណងកាន់កាប់​អចិន្ត្រៃយ៍ តែថៃមិនអាចសម្រេចបំណងនេះបានទេ ពីព្រោះកម្ពុជានឹងមិនបោះបង់សិទ្ធិការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិឡើយ។
សម្រាប់កម្ពុជា សកម្មភាពបែបនេះអាចបង្កផលប៉ះពាល់ដោយផ្ទាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រោះវាក៏អាចធ្វើឱ្យស្ថានភាពនៅលើដីមានការប្រែប្រួលជាបន្តបន្ទាប់ បង្កការលំបាកដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងបង្កើនភាពតានតឹងនៅតាមព្រំដែន។ លើសពីនេះ វាអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហាព្រំដែនតាមសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិទៀតផង។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និងវិលទៅរកដំណោះស្រាយដោយសន្តិវិធីដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២៥។

សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាតែងតែលើកឡើងពីបញ្ហាព្រំដែននៅវេទិកាអន្តរជាតិ?

ចម្លើយ៖ កម្ពុជាតែងតែលើកឡើងពីបញ្ហាព្រំដែននៅវេទិកាអន្តរជាតិ ដើម្បីបង្ហាញការពិត ភស្តុតាង និងស្ថានភាពជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន ព្រមទាំងបញ្ជាក់ពីជំហរខ្លួន។ កម្ពុជាមានសិទ្ធិក្នុងការបង្ហាញការពិតទៅកាន់សហគមន៍អន្តរជាតិ ហើយការធ្វើបែបនេះ មិនមែនមានន័យថា កម្ពុជាចង់ឱ្យវេទិកាអន្តរជាតិមកសម្រេចលើបញ្ហាព្រំដែនជំនួសយន្តការដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានោះទេ ប៉ុន្តែ កម្ពុជាក៏មិនអាចនៅស្ងៀមចំពោះមុខការមិនអើពើក្នុងការដោះស្រាយបញ្ហាព្រំដែនរបស់ថៃបានដែរ៕

អត្ថបទទាក់ទង