Grand News Asia Close

រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 393
រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

គណៈរដ្ឋមន្ត្រីថ្មី មានទេសរដ្ឋមន្ត្រីចំនួន១៨រូប ក្នុងនោះរួមមាន៖
– លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី
– លោកទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា
– លោកទេសរដ្ឋមន្រ្តី លី ធុច
– លោកទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា
– លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់
– លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា
– លោកទេសរដ្ឋមន្រ្តី អៀង មូលី
– លោកទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន
– លោកទេសរដ្ឋមន្រ្តី គន់ គីម
– លោកទេសរដ្ឋមន្រ្តី ហូ សិទ្ធី
– លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង
– លោកទេសរដ្ឋមន្រ្តី ថោង ខុន
– លោកទេសរដ្ឋមន្រ្តី សក់ សេដ្ឋា
– លោកទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា
– លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ
– លោកទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី
– លោកទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា
– លោកទេសរដ្ឋមន្រ្តី គី តិច

អត្ថបទទាក់ទង