Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC)
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានទស្សនៈដូចម្តេច ចំពោះការលើកឡើងរបស់ថៃដែលថា កម្ពុជាកំពុងប្រើបញ្ហាមនុស្សធម៌ជាឧបករណ៍នយោបាយ?

ចម្លើយ៖ កម្ពុជាតែងតែបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គឺជាកាតព្វកិច្ចរបស់រដ្ឋ មិនមែនជាការធ្វើនយោបាយនោះទេ។ កម្ពុជាយល់ថា ការជូនដំណឹងអំពីស្ថានភាពមនុស្សធម៌ និងការស្នើសុំការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ គឺស្របតាមគោលការណ៍មនុស្សធម៌ និងមានគោលបំណងធានាឱ្យជនរងគ្រោះទទួលបានការការពារ និងជំនួយសមស្រប ដោយមិនគួរត្រូវបានបកស្រាយថាជាការប្រើប្រាស់បញ្ហាមនុស្សធម៌ដើម្បីស្វែងរកផលប្រយោជន៍នយោបាយនោះឡើយ។ ផ្ទុយទៅវិញ អ្នកដែលបំពានលើគោលការណ៍មនុស្សធម៌ទៅវិញទេដែលទទួលខុសត្រូវនិងត្រូវគិតគូរឡើងវិញពីបញ្ហាមនុស្សធម៌ពីព្រោះពិភពលោកមិនអាចមើលរំលងរឿងនេះបានទេ។

សំណួរទី២៖ ភាគីថៃបានអះអាងអំពីការត្រៀមខ្លួនសម្រាប់ការចរចា និងកិច្ចសហប្រតិបត្តិការ ។តើកម្ពុជារំពឹងឱ្យថៃអនុវត្តវិធានការអ្វីខ្លះ?

ចម្លើយ៖ កម្ពុជាស្វាគមន៍ចំពោះការបញ្ជាក់អំពីឆន្ទៈក្នុងការចរចា ប៉ុន្តែ ឆន្ទៈនោះគួរតែបង្ហាញតាមរយៈការអនុវត្តជាក់ស្តែង មិនមែនគ្រាន់តែនិយាយឱ្យពីរោះស្តាប់នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅតាមព្រំដែន បន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយសុច្ឆន្ទៈ និងអនុវត្តតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។ កម្ពុជាជឿជាក់ថា មានតែការគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិប៉ុណ្ណោះ ដែលអាចនាំទៅរកសន្តិភាព និងទំនុកចិត្តប្រកបដោយចីរភាព។ ការបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យរបស់ប្រទេសមួយនឹងមិនផ្តល់ផលល្អសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសជាតិ ប្រជាជន និងសម្រាប់តំបន់ទាំងមូលនោះឡើយ៕

អត្ថបទទាក់ទង