Grand News Asia Close

អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា និងថៃ ខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1161
អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា និងថៃ ខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព អ្នកនាំពាក្យសហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា និងថៃ ខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

AKP-ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥— “ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​មាន​កិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្​បីអនុវត្ត​កិច្ចព្រម​ព្រៀង​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង”។ នេះជាការលើកឡើងរបស់លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និង​គោល​នយោបាយសន្តិសុខ នៅលើបណ្តាញព័ត៌មានសង្គម អ៊ិច (X) កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវ ក៏បានបញ្ជាក់ពីគោលជំហររបស់សហភាពអឺរ៉ុប ជា​មួយ​នឹងប្រទេសម៉ាឡេស៊ី ដែលជា​ប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំ​២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និង​ស្ថិរភាព​យូរអង្វែងសម្រាប់កម្ពុជា និងថៃ។

សូមរំលឹកថា ចាប់តាំង​ពីកិច្ចព្រម​ព្រៀងនៃ​បទឈប់​បាញ់​ចូល​ជាធរ​មានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនេះ ហើយ​កម្ពុជា​ក៏បានអំពាវនាវឱ្យប្រទេសថៃ ប្រកាន់​ខ្ជាប់​នូវ​បទ​ឈប់​បាញ់​នេះដូចកម្ពុជាដែរ រួមទាំងគោលការណ៍ឯកភាពទាំង ១៣​ចំណុច ដែលសម្រេច​បាន​ក្នុង​កិច្ច​ប្រជុំ​វិសា​មញ្ញ​គណៈកម្មា​ធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំង​ស្មារតី​នៃ​កិច្ច​ប្រជុំ​វិសា​មញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលកន្លងមក៕

ដោយ ផែន រតនៈ

អត្ថបទទាក់ទង