ចូលរួមបេសកកម្មសម្អាតបាតសមុទ្រកម្ពុជា ដើម្បីសង្គ្រោះផ្កាថ្ម និងសត្វសមុទ្រកម្រ នាថ្ងៃទី២៣ ខែឧសភា
(ភ្នំពេញ)៖ បទពិសោធន៍ថ្មីសម្រាប់អ្នកស្រលាញ់ធនធានសមុទ្រ កាត់បន្ថយបម្រែបម្រួលអាកាសធាតុភពផែនដី ជាពិសេសចូលរួមជាមួយគ្នាក្នុងបេសកម្មស្តារប្រព័ន្ធអេកូឡូស៊ីក្រោមទឹក តាមរយៈការប្រមូល និងសម្អាតមងខ្មោច (Ghost gear) និងសម្រាមប្លាស្ទិកដែលត្រូវបានបោះចោលនៅក្នុងបាតសមុទ្រកម្ពុជា ហើយ កំពុងផ្តល់ការគំរាមគំហែងដល់ជីវៈចម្រុះសមុទ្រ ផ្កាថ្ម និងអណ្តើកសមុទ្រជាដើម។
ចូលរួមបេសកកម្មសម្អាតបាតសមុទ្រកម្ពុជា ដើម្បីសង្គ្រោះផ្កាថ្ម និងសត្វសមុទ្រកម្រ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ម៉ោង ៨៖០០ ព្រឹក ដល់៥៖៣០ ល្ងាច នៅកោះរ៉ុង ខេត្តព្រះសីហនុ។
ឈប់ទទួលពាក្យថ្ងៃទី២១ ឧសភា ២០២៦ (ម៉ោង ៥៖០០ ល្ងាច)។ រួសរាន់ឡើង! ចូលរួមគាំពារនិងស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រយើងទាំងអស់គ្នា! សកម្មភាពរបស់អ្នក គឺដើម្បីដង្ហើមភពផែនដី៕
*ចុះឈ្មោះចូលរួមតាមរយៈ៖ https://mrpocam.org/event.php?slug=world-turtle-day-ghost-gear-recovery-expedition






