Grand News Asia Close

Cambodia PR Team ទាក់ទងនឹងព័ត៌មានក្លែងក្លាយរបស់មេដឹកនាំក្រុមជ្រុលនិយមថៃ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ ស្រាវជ្រាវ 1005
Cambodia PR Team ទាក់ទងនឹងព័ត៌មានក្លែងក្លាយរបស់មេដឹកនាំក្រុមជ្រុលនិយមថៃ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងព័ត៌មានក្លែងក្លាយរបស់មេដឹកនាំក្រុមជ្រុលនិយមថៃ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងព័ត៌មានក្លែងក្លាយរបស់មេដឹកនាំក្រុមជ្រុលនិយមថៃ
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦


សំណួរទី ១៖ តើព័ត៌មានដែលអះអាងថា កងទ័ពបញ្ជាការដ្ឋានអង្គរក្ស (BHQ) របស់កម្ពុជា បានលួចចូលប្រទេសថៃ ដើម្បីស៊ើបការណ៍ និងបង្កវិនាសកម្ម គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការអះអាងរបស់ Veera Somkwamkid ដែលត្រូវបានយកទៅផ្សព្វផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា កងទ័ពបញ្ជាការដ្ឋានអង្គរក្ស (BHQ) របស់កម្ពុជា បានលួចចូលប្រទេសថៃ ដើម្បីស៊ើបការណ៍ និងបង្កវិនាសកម្ម គឺជាព័ត៌មានប្រឌិតនិងមួលបង្កាច់ដោយគ្មានមូលដ្ឋានអ្វីមកបញ្ជាក់ទាល់តែសោះ។ ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ អាចបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សំណួរទី ២៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះការចោទប្រកាន់ និងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ?
ចម្លើយ៖ កម្ពុជាបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាននេះ និងបន្តគាំទ្រការដោះស្រាយបញ្ហាដោយមធ្យោបាយសន្តិវិធី តាមរយៈការសន្ទនាតាមរយៈយន្តការការទូតស្របតាមអនុសញ្ញា សន្ធិសញ្ញា និងគោលការណ៍ច្បាប់អន្តរជាតិ។ កងកម្លាំងកម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងនានា រួមទាំងលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន។ ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយមានការទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងផ្សព្វផ្សាយ ដើម្បីជៀសវាងបង្កការភ័យខ្លាច និងភាពតានតឹង ដែលមិនចាំបាច់។

សំណួរទី ៣៖ ខណៈបញ្ហាព្រំដែននៅតែមានភាពរសើប តើការផ្សព្វផ្សាយព័ត៌មានមានសារៈសំខាន់ដូចម្តេច?
ចម្លើយ៖ នៅក្នុងស្ថានភាពដ៏រសើបនេះ ការផ្សព្វផ្សាយព័ត៌មានមិនមែនត្រឹមតែជាការចែករំលែកព័ត៌មានពិតប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានក៏ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ព្រំដែនផងដែរ។ ព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ អាចទុកចិត្តបាន និងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចជួយបង្កើនការយល់ដឹងរបស់សាធារណជន។ ផ្ទុយទៅវិញ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងដោយគ្មានការផ្ទៀងផ្ទាត់ អាចក្លាយជាកាតាលីករជំរុញឱ្យកើតមានភាពតានតឹង និងប៉ះពាល់ដល់ដំណើរការនៃការសន្ទនាដោយសន្តិវិធី។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានត្រូវតែផ្អែកលើការពិត និងការទទួលខុសត្រូវ ដើម្បីគាំទ្រដល់ការរក្សាស្ថិរភាព និងដំណោះស្រាយដោយសន្តិវិធី៕

អត្ថបទទាក់ទង