Grand News Asia Close

១៦- ល្បែងប្រជាប្រិយខ្មែរ | ល្បែងរាវបង្កង |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 591
១៦- ល្បែងប្រជាប្រិយខ្មែរ | ល្បែងរាវបង្កង | ១៦- ល្បែងប្រជាប្រិយខ្មែរ | ល្បែងរាវបង្កង |

ល្បែងរាវបង្កង ជាល្បែងម្យ៉ាងសម្រាប់កម្សាន្តសប្បាយ នៃពួក កុមារា កុមារីតូចៗ ឬ​ជំ​ទង់ៗ។ គេលេងនៅពេលរាត្រីខែភ្លឺក៏បាន ចំនួនអ្នកលេងមិនកំនត់។ មុននឹងលេង ​គេ​បបួលពួក កុមារា-កុមារី អោយបានច្រើនគ្នា។ គេយក ក្រមា រឺកន្សែង ចងខ្ទប់ភ្នែកកុមារ២ នាក់អោយជិតហើយគេលែងកុមារទាំង ពីរនាក់ នេះអោយដើរវាវរកចាប់គ្នា។ បណ្ដា​អ្នកទាំង២នេះគេអោយម្នាក់កាន់បំពង់ឬស្សី រឺត្រលោកដូងក៏បានដើរគោះត្រង់នេះ ១
ប៉ូក ត្រង់នោះ ១ប៉ូក ពេល ដែលគោះហើយ អ្នកគោះនោះត្រូវគេចខ្លួនអោយរហ័ស​ដោយកុំអោយឮស្នូរជើង។ ចំនែកម្នាក់ទៀតជាអ្នករាវរកចាប់អ្នកគោះបំពង់ឬស្សី ឬត្រ​លោកដូងនោះ កាលណា ឮស្នូរសំលេងគេគោះត្រង់ណា អ្នករាវក៏ស្ទុះទៅស្រវា​ឱប​ដោយស្មាននៅកន្លែងនោះ រឺកន្លែងក្បែរៗ នោះស្រេចតែកលល្បិចរបស់ខ្លួនយ៉ាងណាអោយតែចាប់អ្នកគោះបាន។ បើអ្នករាវគេប៉ិនប្រសប់ស្នូរជើងដើរ គេស្ទុះទៅអោបស្មាន
ៗ ត្រង់កន្លែងស្នូរជើងនោះ ជួនក៏រាវចាប់បានជួនកាលក៏មិនបាន។

បើកាលណាអ្នករាវរកចាប់មិនបាន គេទុកអ្នកគោះត្រឡោក នោះជាឈ្នះបើអ្នករាវចាប់បាន​គេអោយអ្នករាវជាអ្នកគោះត្រឡោកវិញម្ដង គេលេងរបៀបនេះរហូតដល់ពេលឈប់លេង ឯអ្នកណាជាអ្នកគោះត្រលោកមុន រឺជាអ្នករាវរកមុននោះ ពុំកំណត់ទេស្រេចលើការព្រមព្រាងគ្នា។ ល្បែងនេះ ជាការហាត់ត្រចៀកអោយស្ទាត់ក្នុងការស្ដាប់សំឡេងនិង មានស្មារតី រឹងប៉ឹងរហ័សដៃ-ជើង។

ឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

អត្ថបទទាក់ទង