Grand News Asia Close

សម្តេចធិបតី៖ បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1008
សម្តេចធិបតី៖ បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា សម្តេចធិបតី៖ បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥—​“បណ្តាញ​បោក​ប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬហៅថាសេដ្ឋកិច្ចខ្មៅ កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ដ៏ស្មោះ​ត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុ​នេះហើយទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់!”។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងបទសម្ភាសន៍​ជាមួយ​នឹង​បណ្តាញ​ផ្សព្វផ្សាយអន្តរជាតិ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេស​បែលហ្សិក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា៖ “មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ”។

ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី លោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះ សម្តេចធិបតី បានបញ្ជាក់ថា៖ “យើងមិនបានដឹងថា គាត់ជាមេខ្លោងនោះទេ! ហើយសកម្មភាពរបស់គាត់ក៏យើងមិនដឹងដែរ! អាជ្ញាធរកម្ពុជាបានចាត់វិធានការភ្លាមៗ នៅពេលដឹងថាគាត់ជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។

សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ សម្តេចធិបតី បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុត សំដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា យ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនបរទេសជាង ២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។ -AKP-

ដោយ ផែន រតនៈ (រូបថត AFP)
——————
#CambodiaWantsPeace
#Cambodia

អត្ថបទទាក់ទង