Grand News Asia Close

សម្តេចតេជោ ស្នើឱ្យគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ក្នុងពិធីបុកល័ក្ត

ដោយ៖ Morm Sokun ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ 1019
សម្តេចតេជោ ស្នើឱ្យគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ក្នុងពិធីបុកល័ក្ត សម្តេចតេជោ ស្នើឱ្យគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ក្នុងពិធីបុកល័ក្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ “ក្បែរភ្លឺយប់មិញ ខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាម បង្ហាញឱ្យឃើញថាបងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជា
បងប្អូនខ្មែរឥស្លាមនោះទេ។

អ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍ និងឥរិយាបទសម្ដែងខ្លះខ្វះការគោរពចំពោះព្រះរបស់ឥស្លាម ទើបធ្វើឱ្យមានប្រតិកម្ម។

រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។
បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។

ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែង ឬក្រុមសម្ដែងដែលទាមទារនូវការ
កែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសម្ដែងចៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍
ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។

សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា
បន្តរីកចម្រើនតទៅមុខទៀត”៕
——————
#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង