Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីប្រគល់សញ្ញបត្រ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 776

CNV:

(១) មោទនភាពនឹងការឈានឡើងនៃវិស័យសុខាភិបាល

ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមដើម្បីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១ ៣៩៦ នាក់។ នេះគឺជាសមទ្ធផលថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាលរបស់យើង។ តាមរយៈរបាយការណ៍ឯកឧត្តម ម៉ម ប៊ុនហេង និងការយល់ដឹងផ្ទាល់របស់ខ្ញុំពាក់ព័ន្ធនឹងដំណើរជាតិរបស់កម្ពុជា ខ្ញុំមានមោទនភាពចំពោះការឈានឡើងនៅក្នុងវិស័យសុខាភិបាលនេះ។ បើយើងពិនិត្យកាលពីឆ្នាំ១៩៧៩ ចំនួនគ្រូពេទ្យនៅសេសសល់តិចណាស់។ ពេលនោះនិយាយតាមត្រង់ មានអ្នកខ្លះតាំងខ្លួនជាវេជ្ជបណ្ឌិត។ ប៉ុន្ដែ​ចូលមកដល់ទីក្រុងភ្នំពេញ ជួបគ្រូពេទ្យ(ជាវេជ្ជបណ្ឌិត ក៏ដឹង)ថា (អ្នកហ្នឹង)នឹងមិនមែនជាវេជ្ជបណ្ឌិតទេ។ វេជ្ជបណ្ឌិតមាននិក្ខេបទរក្សានៅសាលាឯនោះ ហើយគ្រូពេទ្យនិងគ្រូពេទ្យគេស្គាល់គ្នា។ អញ្ចឹងទេបញ្ឈប់បញ្ហាអំពីគ្រូពេទ្យមិនមែនជាវេជ្ជបណ្ឌិត។

(២) ក្រោយឆ្នាំ១៩៧៩ បើកសន្និបាតសុខាភិបាលនិងដំណើរការសាលាវេជ្ជសាស្ត្រ

ឥឡូវ យើងបានធ្វើការបណ្ដុះបណ្ដាល(គ្រូពេទ្យត្រឹមត្រូវ)។ បើខ្ញុំមិនច្រលំទេ ខ្លួនខ្ញុំផ្ទាល់តែម្ដងបានមកធ្វើសន្និបាតក្រសួងសុខាភិបាល នៅឯសាកលវិទ្យាល័យសុខាភិបាលសព្វថ្ងៃនេះ និងបើកអោយដើម្បីដំណើរការសាកលវិទ្យាល័យ(ឡើងវិញ)។ ពេលនោះ ជាសមាជិកអចិន្ដ្រៃយ៍របស់គណៈរដ្ឋមន្ដ្រី ខ្ញុំជាអធិបតីនៅក្នុងពិធីសន្និបាតនោះ។ ខ្ញុំសូមយកឱកាសនេះថ្លៃងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលក៏ដូចជាសាកលវិទ្យាល័យ ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យដែលបានខិតខំក្នុងរយៈពេលកន្លងទៅ។ យើងបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាកិច្ចការទាក់ទងនឹងសុខភាពរបស់ប្រជាជន។ ប្រ​សិនបើយើងវិលទៅមើលរូបភាពដើមនៃស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាកាលពីពេលនោះ ជាពិសេសសុខភាពប្រជាជនរបស់យើង វាច្បាស់ណាស់ថាគួរឲ្យសង្វេគ។ យើងបានដើរឆ្ងាយចេញពីទីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្ដែវាមិនទាន់អស់រឿងត្រូវដោះស្រាយទេ។ នៅមានរឿងច្រើន។

(៣) ពង្រាយមន្ដ្រីសុខាភិបាលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេសបម្រើសុខុមាលភាពប្រជាពលរដ្ឋ

ប៉ុន្ដែ ប្រសិនបើយើងប្រៀបធៀបពីចំណុចចេញដំណើរដ៏លំបាករបស់យើងក្នុងស្ថានភាពនៃផលវិបាកដែលពួកខ្មែរក្រហមបានបន្សល់ទុក គឺពិតជាគួរឲ្យមានមោទនភាពអំពីកិច្ចខិតខំរួមគ្នារបស់យើង។ ពេលនេះ យើងមានមន្ដ្រីសុខាភិបាលពង្រាយទៅតាមទីកន្លែងនានា ដែលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេស។ បើទោះបីមិនទាន់គ្របដណ្ដប់បានទាំងស្រុង ប៉ុន្ដែភាគច្រើនយើងបានដោះស្រាយសំរាប់(បំរើសេចក្តីត្រូវការរបស់)ប្រជាពលរដ្ឋ។ (នេះ)ជាផ្នែកមួយចាំបាច់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។ បើ​យើងពិនិត្យអំពីទីតាំងបណ្ដុះបណ្ដាល យើងក៏បានកសាងច្រើន។ ខ្ញុំក៏ធ្លាប់ទៅសម្ពោធនៅទីនោះច្រើនដែរ ហើយឥឡូវការកសាងនៅបន្ដតាមរយៈឥណទាននៃសាធារណៈកូរ៉េ។ យើងបន្ដធ្វើការបណ្ដុះបណ្ដាល(វេជ្ជសាស្ត្រ)នៅសាលារបស់រដ្ឋតទៅទៀត។ យើងក៏នៅមានការបណ្ដុះបណ្ដាលតាមសាលាឯកជនមួយចំនួន ធ្វើឲ្យធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលនេះកាន់តែប្រសើរ …។

(៤) ពុទ្ធទំនាយ ទាក់ទងនឹងវាល ៣

ទាក់ទងទៅនឹងពុទ្ធទំនាយ … តើវាចាប់ផ្ដើមពីពេលណាមក។ សង្ឃឹមថា បណ្ឌិត រ័ត្ន សណ្ដាប់ ដែលជាអ្នកស្រាវជ្រាវអរិយធម៌ខ្មែរ ធ្វើការសិក្សារឿងឆ្លងកាត់វាលបីនេះ។ ខ្ញុំធា្លប់និយាយប៉ុន្មានអាទិត្យមុនទាក់ទិនទៅនឹងឆ្លងកាត់វាលបី។ យើងមិនយល់ដែរអំពីទំនាយនៃការឆ្លងកាត់វាលបីនេះ ជាមួយពុទ្ធទំនាយដូចជា ដែលកាលពីពេលមុនយើងមិនជឿថា “មានផ្ទះគ្មានមនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ”។ វាចាប់ផ្ដើមពីត្រង់ណា ហើយវាលបីនេះគឺស្អី? ការបកស្រាយនានាតែងតែនិយាយវាលទី១ គឺ សង្គ្រាម វាលទី២ គឺការអត់ឃ្លាន ឯវាលទី ៣ គឺជំងឺតម្កាត់នេះឯង។ (បើអញ្ចឹង) យើងឆ្លងបានផុតវាលទី១ គឺសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ប៉ុន្ដែវាលទី៣ នេះគឺប្រហែលជាពិបាកឆ្លងផុតណាស់។ មនុស្សតែកើតឡើងតែងតែនាំមកនូវជំងឺ។ ជំងឺនេះវាមិនស្គាល់អ្នកធំអ្នកតូចទេ។ ជួនកាលអ្នកធំពូកែឈឺជាងអ្នកតូចទៅទៀត។ មិនថាគេមិនថា​ខ្ញុំទេ វាត្រូវកើតឡើងរបៀបនេះ។

(៤) ពឹងពាក់ធនធានមនុស្សសម្ភារៈបច្ចេកទេស គ្រប់គ្រងជំងឺកាចសាហាវលើពិភពលោក

បើយើងគ្រាន់តែនិយាយពីពុទ្ធទំនាយអំពីវាលបីនេះ វាលចុងក្រោយគឺវាលជំងឺតម្កាត់នេះ វាកំពុងពឹងពាក់យ៉ាងខ្លាំងលើធនធានមនុស្សនិងសំភារៈបច្ចេកទេស ដើម្បីគ្រប់គ្រងទៅលើស្ថានភាពជំងឺដែលកំពុងវិវត្តិដ៏កាចសាហាវនៅលើពិភពលោក។ ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកនេះកំពុងនាំមកនូវជំងឺថ្មីៗមិនធា្លប់មាននៅក្នុងប្រវត្ដិអតីតកាល ដូចជាករណីទាក់ទិនជាមួយនឹងបញ្ហាកូវីដ១៩ និងការលេចឡើងនូវជំងឺទាក់ទងនឹងសត្វ ដូចជាជំងឺគ្រុនផ្ដាសាងបក្សី ជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកស្អីៗ … យើងមិនដឹងថានៅពេលខាងមុខនឹងមានរឿងអីកើតឡើងទៀត … តិចទៅនាំមនុស្សកើតឃ្លង់ទាំងអស់មួយប្រទេស ឬមួយពិភព …​ ហ្នឹងគឺមនុស្សបានដើរដល់ទីបញ្ចប់នៃពិភពលោក(ជាមិនខាន) … ហ្នឹងយើងប៉ាន់ស្មានមិនបានព្រោះគ្មានអ្នកវិទ្យាសាស្ដ្រណាអាចគ្រប់គ្រងលើបញ្ហាហ្នឹងបានទេ រាប់ទាំងកូវីដ ១៩ នេះ។

(៥) ការបង្កើតវ៉ាក់សាំងប្រឆាំងជំងឺឆ្លង ជាការលំបាកនិងត្រូវការពេលវេលា

ពេលដែលខ្ញុំទៅទទួលពានរង្វាន់ sunhak ស្ត្រីម្នាក់ជាវេជ្ជបណ្ឌិត/អ្នកវិទ្យាសាស្ត្រម្នាក់ ជនជាតិអង់គ្លេស ជាអ្នកស្រាវជ្រាវវ៉ាក់សាំង Astra Zeneca នៅអង្គុយទទួលទានអាហារក្បែរគ្នា។ ខ្ញុំបានសួរគាត់ថា តើ Astra Zeneca ដែលប្រទេសអង់គ្លេសចេញមុខផលិតដំបូងត្រូវប្រើពេលស្រាវជ្រាវប៉ុន្មាន? ការពិតទៅ គេបានសិក្សាស្រាវជ្រាវ ផ្ស៉ាំទុកក្នុងមួយរយៈកាលមកហើយ ប៉ុន្តែពេលលេចឡើងក្នុងផ្នែកមួយណាដែល​វាត្រូវជាមួយនឹងជំងឺហ្នឹង(គេយកវាមកប្រើប្រាស់)។ ខ្ញុំមិនច្បាស់ទេ ព្រោះវាជាបច្ចេកទេសពេទ្យ។ អ្នកវិទ្យាសាស្ត្រទម្រាំតែស្រាវជ្រាវបាននូវប្រភេទវ៉ាក់សាំងដើម្បីត្រួតត្រាទៅលើជំងឺកូវីដ-១៩ នេះ វាលំបាកណាស់។ ពីពេលនោះមក គឺយើងក៏មានវ៉ាក់សាំង ហើយក៏ជាពេលវេលានៃសង្គ្រាមដណ្តើមវ៉ាក់សាំងផងដែរ។

(៦) បើមិនមានការបម្រុងទុកអំពីក្រុមគ្រូពេទ្យនឹងមានលំបាកទប់ទល់នឹងជំងឺកូវីដ១៩

ខ្ញុំសូមយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះក្មួយៗជាជ័យលាភី ដែលក្មួយៗខ្លះស្ម័គ្រចិត្តចូលរួមជាមួយក្រុមគ្រួសារស្ម័គ្រចិត្តជួយប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩។ ខ្ញុំនៅចាំថា យើងបានត្រៀមរៀបចំនូវកម្លាំងយុវជនស្ម័គ្រចិត្ត ដែលហៅថាពួក TYDA ត្រៀមបំរុងទុក។ ប្រសិនបើគ្មានការត្រៀមបំរុងទុកបែបនេះទេ ខ្ញុំជឿថាគ្រូពេទ្យរបស់យើងអត់គ្រប់គ្រាន់ទេ។ ការយកសំណាកយកស្អីនោះ ត្រូវការអ្នកទាំងអស់នោះចូលរួម។ នៅក្នុងសាកលវិទ្យាល័យនេះ ក៏មាននិស្សិតដែលបានចូលរួមប្រយុទ្ធជាមួយកូវីដ-១៩ ហើយក៏មាននិស្សិតដែលចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ។ គឺបានទាំង២ ទិស មួយទិសគឺបានទៅធ្វើកម្មសិក្សាទៅលើការព្យាបាលប្រជាជន មួយផ្នែកទៀតគឺបានជួយដល់ប្រជាជន តាមរយៈគ្រូពេទ្យនិងសិស្សទៅជាមួយគ្នា។

(៧) មានតែវិស័យសុខាភិបាល និងអប់រំទេ ដែលផ្តល់ក្របខណ្ឌជាបន្តបន្ទាប់

ខ្ញុំមានការរីករាយដែលបានឃើញវឌ្ឍនភាពនៃវិស័យសុខាភិបាលមានការកើនឡើង។ សូមបញ្ជាក់ថា (ការសំរេចជា)អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដ (ស្តីពីការផ្តល់ក្របខណ្ឌ)សម្រាប់វិស័យសុខាភិបាលនិងវិស័យអប់រំ។ មានតែ២ ផ្នែកនេះទេ ដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌក្នុងមួយឆ្នាំៗ រាប់ពាន់នាក់។ ឯស្ថាប័នដទៃទៀត ការចូលនិវត្តម្នាក់ អនុញ្ញាតឲ្យរើសម្នាក់ ជួន​កាលចូលនិវត្ត២ នាក់ ឲ្យរើសតែម្នាក់ទេ។ ក្នុងវិស័យសុខាភិបាលនិងវិស័យអប់រំ គឺយើងផ្តល់លទ្ធភាពច្រើន ដើម្បីបំរើនូវសេចក្តីត្រូវការ(អប់រំ)និងសម្រាប់ការព្យាបាលប្រជាជនរបស់យើង។

(៨) ប្រទេសមួយចំនួនមកដក​ពិសោធន៍នៅកម្ពុជា មិនមែនតែក្នុងវិស័យសុខាភិបាលទេ

អម្បាញ់មិញ ឯកឧត្តម ម៉ម ប៊ុនហេង បាននិយាយអំពីសិស្សបរទេសនានា ដែលបានមកធ្វើកម្មសិក្សានៅកម្ពុជា។ នេះជាកម្មវិធីនៃការផ្លាស់ប្តូរ។ ជាទូទៅ យើងនៅក្នុងចំណោមប្រទេសដែលគេបញ្ជូនមនុស្សមកដក​ពិសោធន៍។ មិនមែនគ្រាន់តែក្នុងវិស័យសុខាភិបាលទេ នៅមានវិស័យច្រើនទៀត តាមរយៈអង្គការនេះ អង្គការនោះ ស្ថាប័នហិរញ្ញវត្ថុនេះ/នោះ។ គេមកសិក្សាអំពីយើង។ នៅពេលដែលខ្ញុំទៅប្រជុំ(កិច្ចសហប្រតិ​បត្តិការ)ត្បូងត្បូង នៅប្រទេសគុយបា ដោយអង្គុយជាប់ជាមួយប្រធានាធិបតី ​Sao Tomè and Principe គាត់បាននិយាយប្រាប់ខ្ញុំថា ឥឡូវនេះក្រុមគ្រូពេទ្យរបស់គាត់កំពុងស្ថិតនៅកម្ពុជាចំនួន៦ នាក់។ ខ្ញុំមានការភ្ញាក់ផ្អើលដែរ។ ខ្ញុំក៏សួរត្រឡប់ទៅវិញទៅតាមរយៈណា? ថាទៅតាមរយៈធនាគារពិភពលោក។ អញ្ចឹងគេយកមកសិក្សា ប៉ុន្តែគេមិនឲ្យយើងដឹងតែប៉ុណ្ណឹង។

(៩) បំបាត់/ទម្លាក់តួលេខជំងឺមួយចំនួន ដោយវិធានសុខាភិបាលនិងការប្រកាន់យកនៃប្រជាជន

យើងរីករាយនឹងការដែលគេមកសិក្សាអំពីជោគជ័យរបស់យើងទៅលើការទប់ស្កាត់ឬក៏បំបាត់ជំងឺមួយចំ​នួនដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ បើគ្មានយន្តការអនុវត្តត្រឹមត្រូវទេ យើងមិនអាចសម្រេចបានទេ។ ឥឡូវយើងបំបាត់ជំងឺមួយចំនួន ហើយកំពុងតម្រង់ឆ្ពោះទៅរកការបំបាត់ជំងឺមួយចំនួនទៀត ជាពិសេសជំងឺគ្រុនចាញ់នៅក្នុងឆ្នាំ២០២៥។ ខ្ញុំជឿជាក់ថា យើងអាចធ្វើបាន ដោយយោងទៅលើចំនួននៃការធ្លាក់ចុះនៃជំងឺគ្រុនចាញ់នេះ។ ប្រភេទជំងឺមួយចំនួនទៀត ក៏យើងអាចធ្វើឲ្យធ្លាក់ទៅបាន តាមរយៈមិនមែនគ្រាន់តែព្យាបាលទេ ក៏ប៉ុន្តែវិធានការដែលត្រូវប្រកាន់យកសម្រាប់ប្រជាពលរដ្ឋរបស់យើង។

មូសអាហ្វ្រិក និងមូសអាស៊ីវាខុសគ្នា? … មូសស្រុកបារាំងមិនខ្លាចឧបករណ៍ដេញមូស

មានរឿងមួយ។ ខ្ញុំបានទទួលមុងនេះពីក្រុមហ៊ុនពូកែមួយរបស់ជប៉ុន ដែលខ្ញុំទៅប្រជុំនៅប្រទេសជប៉ុន។ គាត់​និយាយអំពីការផលិតមុងរបស់គាតសម្រាប់បញ្ជូនទៅបណ្តាប្រទេសអាហ្វ្រិក។ គាត់និយាយពីមុងហ្នឹងថា មូសមកដល់គឺវាងាប់ហ្មង។ ប៉ុន្តែមូសស្រុកខ្មែរ ដាក់ទៅអត់ព្រមងាប់។ អញ្ចឹងមានតែមូសអាហ្វ្រិក និងមូសអាស៊ីវាខុសគ្នា។ ខ្ញុំចង់សាកដែរ។ យកមកដល់ ក៏ដាក់វា ហើយតាមមើលវាថា តើមានមូសប៉ុន្មានដែលងាប់។ ទីចុងបំផុត រកតែមួយមិនឃើញផង។ យើងដាក់ចំកន្លែងដែលមានមូសតែវាអត់ងាប់។ ប្រ​ហែលជាមុងហ្នឹងមានប្រសិទ្ធភាពនៅទ្វីបអាហ្វ្រិកក៏មិនដឹង។ រឿងមួយទៀត។ ខ្ញុំទៅប្រទេសបារាំងដំបូងនៅឆ្នាំ ១៩៨២។ កាលហ្នឹងខ្ញុំនៅជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសនៅឡើយ។ គេមានកូនម៉ាស៊ីនតូចមួយថាសម្រាប់ដាក់ដេញមូស។ ពេលដែលសម្រាក យើងបើកវាទៅ ហើយមូសហ្នឹងអត់មកជិតទេ។ ដល់ទៅទីចុងបំផុត កុំថាឡើយវាមិនមកជិត សូម្បីតែមូសនៅទំនៅមុង យើងយកវាទៅដាក់ពីក្រោមហ្នឹង ក៏មូសមិនខ្ចីហើរ …។

យ៉ាងណាក៏ដោយ អ្វីដែលខ្ញុំចង់និយាយ គឺសំដៅទៅលើការខិតខំរបស់យើងបន្តទៀតត្រួតត្រាលើជំងឺមួយចំនួន។ យើងដាក់ចេញនូវផែនការសកម្មភាពដើម្បីបំបាត់វាជាកាលបរិច្ឆេទនិងសកម្មភាពជាក់លាក់របស់យើង។ ម្ខាងទៀត យើងក៏ត្រូវប្រុងប្រយ័ត្នជំងឺកាចសាហាវនានាដែលវា(អាចនឹង)កើតឡើង។ យើងពិបាកប៉ាន់ស្មានថាមានរឿងអីកើតឡើងនៅពេលខាងមុខជាមួយនឹងការប្រែប្រួលអាកាសធាតុបែបនេះ។

(១០) សារព័ត៌មានប្រទេសមាន មើលស្រាលសមត្ថភាពទប់ទល់កូវីដ១៩ របស់ប្រទេសអភិវឌ្ឍ

អ្នកណាបានគិតថានឹងមានកូវីដ-១៩ ក្នុងរយៈពេលកន្លងទៅ។ មានការមើលស្រាលទៅលើបញ្ហានេះពីសំណាក់ប្រទេសខ្លះដែលគេចាត់ទុកថាជាប្រទេសជឿនលឿន។ ប្រហែលជាយើងត្រូវប្រ​មូលយកសារព័ត៌មានទាំងហ្នឹងមកទុក។ អ្នកសរសេរសារព័ត៌មាននៅតាមប្រទេសអ្នកមាន បានមើលស្រាលប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសក្រីក្រ។ នៅក្នុងតំបន់អាស៊ី គេមើលស្រាលមកលើកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស។ ខ្លះទៀតមើលស្រាលប្រទេសខ្លះថាពិបាកទប់ទល់នឹងជំងឺដោយសារប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ផ្ទុយទៅវិញ ប្រទេសទន់ខ្សោយនេះបែរជាត្រួតត្រាបានកូវីដ-១៩ ដល់ប្រទេសអ្នកមានខ្លាំងងាប់ដល់វាល់សែនវាល់លាន … មួយថ្ងៃៗ ងាប់រាប់រយនាក់ ឆ្លងរាប់ម៉ឺននាក់។

(១១) ប្រយុទ្ធនឹងជំងឺឆ្លង ត្រូវការវាយតម្លៃនិងប្រកាន់យកវិធានការច្បាស់លាស់ ដើរមុនសភាពការណ៍

នៅទីនេះ វាមិនមែនខ្លាំងឬខ្សោយលើ បច្ចេកទេស(សុទ្ធ)ទេ។ មួយផ្នែកយើងត្រូវពឹងត្រូវពឹងលើបច្ចេកទេសហើយ ប៉ុន្តែប្រយុទ្ធជាមួយសត្រូវមើលមិនឃើញ ទាមទារការវាយតម្លៃច្បាស់លាស់និងប្រកាន់យកវិធានការនានា ដូចដែលកម្ពុជាបានធ្វើនិងដើរនៅពីមុខសភាពការណ៍ជានិច្ច។ ប្រយុទ្ធជាមួយសត្រូវមើលមិនឃើញគឺពិបាកណាស់។ សត្រូវមើលឃើញ វាយកាំភ្លើងទៅខាងណា ហើយកម្លាំងថ្មើរជើងត្រូវឡើងតាមណា ជើងអាកាសត្រូវវាយរបៀបម៉េច រថក្រោះត្រូវឡើងតាមច្រកណា អីច្រកណា។ ហ្នឹងស្រួលទេ ប៉ុន្តែដល់ជាមួយនឹងកូវីដ-១៩ នេះ គឺថាយើងអត់ដឹងថាត្រូវធ្វើយ៉ាងម៉េច ត្រូវធ្វើរបៀបម៉េច … គ្រាន់តែបញ្ហាវ៉ាក់សាំងតែមួយមុខនេះ។ និយាយកន្លែងហ្នឹង។

(១២) យកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំង ប្រភពដទៃជាប្រភពគាំទ្រ

យើងឃើញប្រទេសមួយចំនួនមានលុយច្រើន ប៉ុន្តែអត់មានវ៉ាក់សាំងចាក់ ​ដោយសារការសម្រេចចិត្តមិនច្បាស់លាស់អំពីប្រភពផ្គត់ផ្គង់វ៉ាក់សាំង យកអ្នកណាយកប្រភពណាជាប្រភពសំខាន់។ យើងបានអនុវត្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពដទៃទៀតគឺជាប្រភពគាំទ្រ។ មិត្តភក្តិបរ​ទេសជួយ ប៉ុន្តែចិនផលិតវ៉ាក់សាំងនេះនិងបានផ្តល់ឲ្យឥណ្ឌូនេស៊ី កម្ពុជា ថៃ និងប្រទេសនៅមជ្ឈឹមបូព៌ាយ៉ាងច្រើន។ បន្ទាប់ទៅបានមានវ៉ាក់សាំងដទៃទៀត ពីប្រទេសនានាមកផ្គត់ផ្គង់ឲ្យយើង។ មានវ៉ាក់សាំងហើយ មិនប្រាកដថាជោគជ័យទេ។

(១៣) អភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំង

ប្រទេសនីមួយៗ មានវិធានការខុសៗគ្នា។ ប្រទេសខ្លះប្រើវិធានការសមភាព។ ឧទាហរណ៍ថា បានវ៉ាក់សាំងស្មើនឹងចំនួន២០% នៃចំនួនប្រជាជន ក៏ចែកជាភាគរយទៅតាមបណ្តាខេត្តស្មើៗគ្នា។ សួរថា (ធ្វើដូចនោះ)អាចរកភាពស៊ាំសហគមន៍បានឬទេ? ក្នុង១០០ នាក់ មាន២០ នាក់បានចាក់វ៉ាក់សាំង និង៨០ នាក់ទៀតអត់បានចាក់។ ពេលចូលប្រជុំជាមួយគ្នា អ្នកណាខ្លាំងជាងអ្នកណា? អ្នកបានចាក់វ៉ាក់សាំងខ្លាំងជាង ឬអ្នកអត់បានចាក់វ៉ាក់សាំងខ្លាំងជាង។ យើងបានប្រើអភិក្រមផ្ការីក ដោយស្រោច(វ៉ាក់សំាង)នៅទីក្រុងភ្នំពេញនិងខេត្តកណ្តាលឲ្យជោគ។ អញ្ចឹងមានវ៉ាក់សាំងហើយ មិនប្រាកដថាអ្នកឯងត្រួតត្រាសភាពការណ៍បានទេ បើសិនជាអ្នកឯងចាប់យកវិធានការខុស។

(១៤) មិនមែនគម្ពីនិយម តែជាគំរូនៃការចាត់ចែង គ្រប់គ្រង និងធ្វើសកម្មភាពទប់ស្កាត់ជំងឺ

នេះជាបទពិសោធន៍មួយដែលយើងត្រូវចងក្រងទុកសម្រាប់ពេលក្រោយ។ វាមិនមែនសម្រាប់គម្ពីរនិយមនៅពេលដែលមានសភាពការណ៍មកដល់នោះទេ តែនេះជាការលើកឡើងអំពីការចាត់ចែង គ្រប់គ្រង និងធ្វើសកម្មភាពដើម្បីទប់ស្កាត់ជំងឺនេះ។ ពេលអាសន្នមែនទែន ខ្ញុំប្រកាសដើម្បីរកដីសម្រាប់ត្រៀមកប់អ្នកដែលត្រូវកប់ ធ្វើប៉ាឆាបន្ថែម ប្រកាសឲ្យធ្វើក្ដារមឈូសបន្ថែម។ ពួកប្រឆាំងប្រមាថមកលើខ្ញុំថា ខ្ញុំប្រមាថមើលងាយជីវិតប្រជាជន។ សម្រាប់យើង ទីមួយគឺមិនទុកឱ្យប្រជាជនដេកតាមចិញ្ចើមផ្លូវទេ។ យើងមានកន្លែងឱ្យប្រជាជនសម្រាកតាមរយៈនៃការរៀបចំតាមអគារនានាដែលវិស័យឯកគេជួយយើងដោយមិនចាំបាច់បង់ប្រាក់។ យើងប្រើគ្រប់កម្លាំងនិងវិធានការ ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង។

(១៥) មិនអោយខ្វះកន្លែងសំរាកចត្តាឡីស័ក/ព្យាបាល ផ្តល់ការហូបចុកនិងចូលរួមមរណទុក្ខ

ពេលដែលមានមនុស្សស្លាប់ យើងប្រើវិធានការសុខាភិបាលដើម្បីយកទៅបញ្ចុះឬយកទៅបូជា ហើយថែមទាំងក្រុមគ្រួសារអ្នកដែលនៅរស់រានមានជីវិតក៏ទទួលបានប្រាក់មួយចំនួនបន្ថែមទៀត។ រឿងបាត់បង់សមា​ជិកគ្រួសារ វាលំបាកណាស់ទៅហើយ ប៉ុន្តែបើសិនតម្រូវឱ្យពួកគាត់បង់ប្រាក់ថែមទៀតដើម្បីនឹងធ្វើកិច្ចការនេះគឺវាមិនបានទេ។ យើងសុខចិត្តចំណាយបន្ថែមលើបញ្ហានេះ។ យើងបានឃើញប្រទេសមួយចំ​នួនរកតែអុសដុតសពក៏មិនបានផង។ គ្រួសារនីមួយៗទទួលខុសត្រូវ។ យើងមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់យើង ម្ខាងគឺមិនឱ្យប្រជាពលរដ្ឋរបស់យើងខ្វះកន្លែងសម្រាក … យើងទទួលខុសត្រូវទាំងការហូបចុក កន្ទេល មុង ភួយ។ ពេលចេញទៅ គាត់យកទៅផ្ទះ ខ្លះប្រហែលជាទុកជាអនុស្សាវរីយ៍រហូតដល់រាល់ថ្ងៃ ព្រោះមានភួយ មុង កន្ទេល មានខ្នើយ មួយកំប្លេ។ យើងទទួលមនុស្សរាប់ម៉ឺននាក់ធ្វើចត្តាឡីស័កនៅតាមព្រំដែនជាមួយថៃ។ ពលករមកពីប្រទេសថៃ ចូលមកក្នុងប្រទេស បណ្ដាខេត្តនៅតាមព្រំដែនត្រូវទទួលបន្ទុកធ្វើចត្តាឡីស័ក …។

(១៦) សូមរក្សាកិត្តិនាមកេរ្តិ៍ឈ្មោះកងទ័ពអាវស ដោយពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ

ព្រលឹមឡើងលោកជំទាវ យក់ សម្បត្តិ តែងតែវាយទៅឱ្យខ្ញុំអំពីស្តុកបម្រុងដែលបញ្ជូនទៅ។ ជួលកាលត្រូវបញ្ជាភ្លាមៗ ព្រោះមើលទៅទិន្ន័យនៃប្រាក់របស់គ្នាវាធ្លាក់ចុះ។ ប្រដាប់សម្ភារៈត្រូវដឹកបញ្ជូនទៅភ្លាមៗ ដើម្បីដោះស្រាយ។ ហ្នឹងជាមោទនភាពរួមដែលយើងបានប្រឹង។ តាំងពីពេលនោះមក គ្រូពេទ្យរបស់យើងដែលធ្លាប់ត្រូវគេប្រមាថ ក៏បានប្រែក្លាយខ្លួនទៅជាកងទ័ពអាវស។ ខ្ញុំរំពឹងទុកថានិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងក្លាយទៅជាគ្រូពេទ្យ (ឥឡូវហ្នឹងគ្រូពេទ្យទៅហើយ ប៉ុន្តែគ្រាន់តែប្រថាប់ត្រាយកមកចែកសញ្ញាបត្រ) សូមរក្សាកិត្តិនាមកេរ្តិ៍ឈ្មោះជាកងទ័ពអាវសតទៅទៀត តាមរយៈនៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ។

(១៧) វិទ្យាសាស្ត្របច្ចេកទេសគ្មានក្រមសីលធម៌គ្រប់គ្រង អាចនាំទៅដល់គ្រោះថ្នាក់

គ្មានវិធីណាល្អជាងហ្នឹងទេ។ អ្វីក៏ដោយ វិទ្យាសាស្ត្របច្ចេកទេសបើគ្មានក្រមសីលធម៌គ្រប់គ្រងវាទេ វិទ្យាសាស្ត្របច្ចេកទេសគឺវានាំទៅដល់គ្រោះថ្នាក់ថែមទៀត … ខ្លះរៀនសូត្របានប៉ុន្តែបែរជាបែកទៅ ឧទា​ហរណ៍រៀនខាងឱសថសាស្ត្រ ប៉ុន្តែមិនគិតពីការស្រាវជ្រាវផលិតថ្នាំដើម្បីព្យាបាលជំងឺឯណា ស្រាវជ្រាវផលិតអំពី គ្រឿងញៀនទៅវិញ។ អ្នកផលិតគ្រឿងញៀនដែលយើងកំពុងតែប្រយុទ្ធប្រឆាំងរាល់ថ្ងៃនេះ មិនមែនអ្នកធម្មតាទេ។ ពួកហ្នឹងសុទ្ធតែពួកវិទ្យាសាស្ត្រ ដែលអាចថាផលិតសារធាតុអីបូកសារធាតុអី ក្លាយទៅជាគ្រឿងញៀនបាន។ អាហ្នឹងត្រូវតែគ្រប់គ្រង។ អ្នកវិទ្យាសាស្ត្រមួយចំនួនស្រាវជ្រាវតែពីរឿងអាវុធសម្រាប់សម្លាប់គ្នា នៅលើពិភពលោកបច្ចុប្បន្នវាមានរឿងអញ្ចឹង។

(១៨) កាត់បន្ថយចំណាយយោធាពិភពលោក មកបំរើសេដ្ឋកិច្ចសង្គម បន្ទាបថ្លៃថ្នាំ/ឧបករណ៍ពេទ្យ

នៅពេលប្រជុំអាស៊ានកន្លងទៅ ក្នុងកិច្ចសន្ទនារវាងអាស៊ាននិងAIPA (ASEAN Inter-Parliamentary Assembly), អាស៊ាននិងយុវជន និងអាស៊ាននិងផ្នែកធុរកិច្ច ដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល គណៈប្រតិភូចូលរួមនៅទីនោះ ជាពិសេសគឺខាងផ្នែកធនធានខួរក្បាលខាងស្រាវជ្រាវ ខ្ញុំបានលើកខ្លីថា “បើសិនជាពិភពលោកកាត់បន្ថយចំណាយលើយោធាត្រឹមតែ ៥០% ហើយបង្វិលវាយកមកបំរើឱ្យវិស័យសេដ្ឋកិច្ចនិងសង្គម ថ្នាំពេទ្យក៏ចុះថ្លៃ ឧបករណ៍ពេទ្យក៏ចុះថ្លៃ។ ប៉ុន្តែឥឡូវគេនាំគ្នារត់ប្រណាំងគ្នាលើបញ្ហាការបង្កើតនូវសពា្វវុធដើម្បីសម្លាប់គ្នា ជាជាងការស្រាវជ្រាវដើម្បីផលិតថ្នាំពេទ្យឱ្យបានថោក ឧបករណ៍ពេទ្យអោយបានថោក”។ នេះជារឿងពិត។​ ឥឡូវនាំគ្នា/ប្រមូលគ្នាបញ្ជូនអាវុធទៅអ៊ុយក្រែនវាយរុស្សី។ បើសិនតែធ្វើតែអញ្ចឹងគឺថាសង្រ្គាមរុស្សី-អ៊ុយក្រែនវាមិនអាចចប់ទៅរួចទេ ហើយធ្វើឱ្យកិច្ចចរចារកដំណោះស្រាយរកផ្លូវវាមិនឃើញទេ។ សង្គ្រាមកំពុងផ្ទុះនៅស៊ូដង់។ ភាគីមានជំលោះកំពុងតែធ្វើឱ្យរដ្ឋធានី កាទុម របស់ស៊ូដង់រង្គោះរង្គើច្រើនកន្លែងណាស់។

(១៩) ផលចំណេញរបស់ឈ្មួញអាវុធ ធ្វើអោយជំលោះលើកពិភពលោកមិនអាចដោះស្រាយបាន

អ្នកដែលចំណេញជាងគេគឺឈ្មួញផលិតអាវុធ។ ជំលោះមិនអាចដោះស្រាយបាន។ អ្វីដែលគួរឱ្យស្ដាយនៅត្រង់ថាគេចំណាយលុយច្រើនពេកជាមួយនឹងការផលិតឧបករណ៍សម្លាប់មនុស្ស។ បើសិនជាគេកាត់បន្ថយនៃការចំណាយលើយោធាត្រឹមតែ៥០% មកផលិតឧបករណ៍សង្គ្រោះមនុស្សវិញ គឺថ្នាំពេទ្យក៏ចុះថ្លៃ ឧបករណ៍ពេទ្យក៏ចុះថ្លៃ ការស្រាវបច្ចេកទេសខាងផ្នែកនេះដើម្បីការពារជីវិតមនុស្សគឺល្អ។ ឥឡូវធ្វើម៉េចបើគេនាំគ្នាបង្កើតតែរឿងរៀបចំដ្រូនដើម្បីវាយមនុស្សស្លាប់អោយបានច្រើន វាយឱ្យខ្ទេចនៅអគារប៉ុណ្ណេះ អគារប៉ុណ្ណោះ … អញ្ចឹងបានជាពិភពលោកស្មុគស្មាញ … យើងក៏នៅក្នុងក្របខណ្ឌពិភពលោកដែរ យើងក៏ត្រូវទទួលខុសត្រូវចំពោះមុខប្រជាជនលើកិច្ចការពារនូវសុខុមាលភាពសម្រាប់ប្រជាជនយើង។

(២០) វេជ្ជសាស្ត្រកាន់តែមានការរីកចំរើន ត្រូវតែបន្តរៀនសូត្រ

ខ្ញុំសង្ឃឹមថា គ្រូពេទ្យរបស់យើងនិងខិតខំជាមួយនឹងការពង្រឹងសីលធម៌វិជ្ជាជីវៈ ដើម្បីបំរើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន។ សង្ឃឹមថាជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះនឹងបន្តការខិតខំតទៅទៀត ពង្រឹងជំនាញបច្ចេកទេស។ មួយថ្ងៃៗបច្ចេកទេសក៏វាកើនឡើងដែរ មិនមែនកើនតែវិស័យយោធាទេ។ ផ្នែកវេជ្ជសាស្ត្រក៏ចេះតែកើន។ ទាមទារឱ្យយើងមិនមែនគ្រាន់តែឱ្យរៀនចប់ត្រឹមប៉ុណ្ណឹង ហើយយើងបញ្ឈប់ មិនដើរឱ្យទាន់សភាពការណ៍នោះទេ។ សម័យឌីជីថលក៏ប៉ុន្តែបើមនុស្សវាមិនឌីជីថលទេ វានៅតែអញ្ចឹង។ ឥឡូវលើការជាក់ស្ដែង ស្អីក៏ភាគច្រើនវាឌីជីថលអស់ហើយ ប៉ុន្តែបើមនុស្សវាអត់ចេះប្រើវាដដែលស្មើនឹងសូន្យ ដូចជាម៉ាស៊ីនស្អីដែលគេផលិតថ្មីៗសម្រាប់ការថត ការស្អីៗ យកមកប៉ុន្តែយើងអត់សូវមានអ្នកបច្ចេកទេសយើងអត់សូវចេះប្រើ វាស្មើនឹងសូន្យ។ ស្មើនឹងអត់មាន …។

ខ្លាចម្ជុល មិនហ៊ានរៀនពេទ្យ

ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះគ្រប់កម្រិត ដែលខ្ញុំមិនចាំបាច់លើកឡើងថាចំនួនប៉ុន្មានៗទេ។ អ្នកទាំងអស់សុទ្ធតែមានជំនាញទទួលបាននូវការបណ្ដុះបណ្ដាលមួយ។ អ្វីដែលខ្ញុំនិយាយអម្បាញ់មិញគឺទាក់ទិនជាមួយនឹងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនិងការសិក្សាបន្ត ដើម្បីដើរឱ្យទាន់នូវការវិវត្ដប្រែប្រួលនៃជំងឺ ឬក៏បាតុភាពដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើង។ និយាយដល់បញ្ហាពេទ្យនេះ មានរឿងមួយដែលកើតឡើង កាលពីជាង៥៣ មុនឆ្នាំនោះ នៅពេលដែលខ្ញុំចូលកងទ័ព។ កុំអីខ្ញុំក្លាយខ្លួនជាទៅគ្រូពេទ្យនឹងគេដែរហើយ។ គេមើលប្រវត្តិរូបរបស់យើងអញ្ចឹង គេក៏ហៅទៅប្រុងឱ្យទៅរៀនពេទ្យ។ ខ្ញុំនឹកថាខ្ញុំមកកាន់កាំភ្លើងមិនមែនកាន់ស៊ីរ៉ាំងទេ។ ការពិតខ្ញុំមនុស្សខ្លាចម្ជុល។ មនុស្សខ្លាចម្ជុលតកូន តចៅ តជំនាន់។ ឥឡូវក្នុងចំណោមកូន/ចៅរបស់ខ្ញុំទាំងអស់ ដូចជាមានតែចៅម្នាក់ដែលប៉ុនប៉ងរៀនខាងពេទ្យ ហើយប្រុងរៀនខាងវះកាត់ទៀត។ គ្រាន់បើ ប៉ុន្តែក្រៅពីនោះម្នាក់ៗសុទ្ធតែខ្លាចម្ជុល។ គ្រូពេទ្យគ្រុយនៅចាំទេ? កាលដែលស្រីពេជ្រក្ដៅខ្លួនខ្លាំងហើយយកទៅពេទ្យគន្ធបុប្ឆា។ ស្រីពេជ្រ ខ្លាចតែគ្រូពេទ្យគ្រុយមួយទេ … គ្រុយព្យាបាលតាំងពីម្ដាយដល់កូន។ ​កាល​ស្រីណាក៏គ្រុយព្យាបាលហើយបន្ទាប់ទៅដល់ស្រីពេជ្រ។ អត់ព្រម(អោយពិនិត្យ)ទេ …។

(២២) រកវិធីផលិតគ្រាប់ភ្នែកសិប្បនិម្មិតគុណភាពល្អ

មិនដឹងយ៉ាងម៉េចបានជាហ្សែនចៅរបស់ខ្ញុំវាមិនព្រមទៅជីដូនរបស់វា។ ជីដូនរបស់វាជាគ្រូពេទ្យ ប៉ុន្តែដល់ចៅៗមួយៗវាខ្លាច។ មានតែចៅមួយទេ។ សួរមើលចៅមួយណារៀនពេទ្យគ្រាន់បានមើលក្នុងគ្រួសារ។ មានចៅមួយប្រុងរៀនផ្នែកវះកាត់។ ហ្នឹងវាក៏សំខាន់ដែរសម្រាប់ក្នុងវិស័យវេជ្ជសាស្ត្រ … គ្រាន់តែខ្ញុំខ្លួនឯងនេះបើនិយាយពីភ្នែកវះដល់២ដង។ ហេតុអីបានត្រូវវះ២ដង? ជំនាន់នោះមិនមែនធ្វើគ្រាប់ភ្នែកតម្រូវភ្នែកទេ កាត់សាច់ភ្នែកតម្រូវគ្រាប់ភ្នែក ព្រោះគ្រាប់ភ្នែកវាមានតែ៣គ្រាប់ ក្នុង៣គ្រាប់មានស្ដាំ២និងឆ្វេងមួយ។ ឆ្វេងនោះវាធំ។ អញ្ចឹងពេលដែលគេខ្វេះវះភ្នែកចេញហ្នឹងវាឈឺណាស់ទៅហើយ ប៉ុន្តែដល់ពេលគេកាត់មួយសារទៀត ចាក់ថ្នាំស្ពឹកលេងចូលហើយ។ គ្រាន់តែកាត់មកឈាមចេញតាមត្រចៀក។ ធ្វើម៉េចយើងចង់បានឱ្យភ្នែករបស់យើងល្អដែរ។

ខ្ញុំបាននិយាយថ្ងៃមុន អានេះវាទាក់ទងបានទៅថ្ងៃក្រោយ យើងរកវិធីដើម្បីផលិតគ្រាប់ភ្នែកសិប្បនិម្មិតនៅក្នុងប្រទេសរបស់យើងឱ្យបានល្អ។ បច្ចេកទេសជប៉ុនក្នុងរង្វង់តាំងពីឆ្នាំ១៩៩០រហូតមកដល់ពេលនេះ យើងគិតទៅ៣៣ឆ្នាំ ខ្ញុំអត់ដែលឈឺក្បាល អត់ដែលឈឺតែម្ដង។ បើពីមុននោះ មុនពេលដែលខ្ញុំដូរគ្រាប់ភ្នែក គឺខ្ញុំតែងតែឈឺក្បាល។ ក្នុងហោប៉ៅរបស់ខ្ញុំដាក់ Analgin ជាប់។ ពេទ្យត្រូវយល់ដឹងអំពីខ្ញុំ បើថាឈឺក្បាលវាទាល់តែមាន Analgin បើថារាគទាល់តែមាន Ganidan ខុសពីហ្នឹងអត់ទប់ខ្ញុំជាប់ទេ។ ពិតមែនតែ Analgin ពេល​លេបទៅវា allergy បន្តិច តែធ្វើឲ្យបាត់ឈឺក្បាល។ ៣៣ឆ្នាំនេះ ខ្ញុំអត់ឈឺក្បាលទេ បើទោះបីថា​ខ្ញុំដេកបានតិចក៏ដោយ ក៏ខ្ញុំអត់ឈឺក្បាល ដោយសារតែយើងប្រើគ្រាប់ភ្នែកត្រូវ។

ការវះកាត់ចង្កេះនិងការវះកាត់ផ្គុំឆ្អឹងស្មា

ឥឡូវជប៉ុនគាត់ឲ្យបន្ថែមទៀត។ កាលពីឆ្នាំ២០១៧ ខ្ញុំទៅទស្សនកិច្ចនៅជប៉ុនៗ បានរៀបចំគ្រាប់ភ្នែក ៤គ្រាប់(អោយ)។ ឥឡូវហ្នឹង គាត់ដឹងថាខ្ញុំប្រើគ្រាប់ភ្នែកហ្នឹងអស់អាយុកាលហើយ អញ្ចឹងអគ្គរដ្ឋទូតថ្មីក៏បានប្រាប់ថា ជប៉ុននឹងជួយផលិតបន្ថែមទៀត។ ខ្ញុំក៏ត្រៀមខ្លួនថាពេលណាមួយទៅជប៉ុន នឹងទៅឲ្យគេមើលជាក់ស្ដែង ពិនិត្យរៀបចំឲ្យវាត្រូវជាមួយភ្នែក។ ហ្នឹងទាក់ទងជាមួយនឹងសរសៃវិញ្ញាណរបស់យើងក៏ធ្វើឲ្យយើងឈឺក្បាលដែរ … ឡុង វិសាលោ ឥឡូវជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី កាលនៅធ្វើជាលេខារបស់ខ្ញុំ និងធ្វើជាប្រធានមន្ទីរក្រសួងការបរទេសនិយាយថា “បង! បងឯងពូកែចាំអញ្ចឹង មកពីបងឯងខូចភ្នែកម្ខាង អញ្ចឹងការប្រមូលផ្ដុំការចងចាំវាទៅបានល្អ”។ ខ្ញុំថា សាលោ ឯង ទៅខ្វេះភ្នែកដែរទៅ អាហ្នឹងវាចងចាំបានហើយ ចេះតែនិយាយអញ្ចឹងទៅរួច ឬបើមិនអញ្ចឹងទៅកាត់ជើងម្ខាងទៅ។

វះទីពីរគឺនៅឆ្នាំ១៩៩៥ អាហ្នឹងគឺមានសាច់ពកនៅនឹងចង្កេះនេះ។ តូចតាចទេ … វះលើកទី៤ ខ្ញុំទម្លាយបន្តិចទៅចុះ ព្រោះវាហួសដឺឡេ(លាក់បាំង)ហើយ … ប្រើពេលវះ៥ ម៉ោង ចង្កេះរបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំអាចប្រាប់ថាខ្ញុំធ្លាប់វះកាត់។ ពេលហ្នឹងគឺកូនៗ ជំទាស់មិនឲ្យវះទេ … ខ្ញុំហ្នឹងមានឆ្អឹងទី៥ សង្កត់លើសរសៃ ដែលធ្វើឲ្យខ្ញុំលំបាកណាស់នៅពេលដែលខ្ញុំឈរ។ ពេលមួយ នៅទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី ដូចជាឆ្នាំ២០១៤ ២០១៥ ដោយសារនាំគ្នាឈរចាំថតរូបយូរពេក … ស្រាប់តែគាំងជើងឆ្វេងដើរមិនរួច។ បានដាក់គ្រូ ហុង ទៅជាមួយ … ចាប់ភ្លាមទៅ ក៏បានដើរទៅនឹងគេនឹងឯងទៅ។ ខ្ញុំលំបាកណាស់ពេលនោះ។ ពេលឈរគោរពទង់ជាតិត្រួតពលគឺលំបាកយកតែមែនទែន។

អញ្ចឹងយកបទពិសោធន៍ Tiger Wood គឺជាអ្នកវាយកូនហ្គោល វះ ៣ ដង ទើបជោគជ័យ។ វះលើកទី១ មកវាយដដែល។ វាធ្លាក់មកដដែល។ វះលើកទី២ ធ្លាក់មកដដែល។ ដល់វះលើកទី៣ គេមានជំនាញដាក់ស្អីគេទប់ បានវាយកូនហ្គោលបាន។ អញ្ចឹងកូនៗរបស់ខ្ញុំមិនឲ្យ(ធ្វើ)ទេ។ ពេលហ្នឹងពេទ្យគេមានជម្រើស ឲ្យថ្នាំលេបកាត់បន្ថយការឈឺចាប់។ វាមិនឈឺទេ តែវាស្ពឹក។ ពេលដែលដើរនោះវាមិនសូវស្រួល។ ដល់វះទី២ អត់ទាន់ដាក់ប្រដាប់គេការពារកុំឲ្យឆ្អឹងហ្នឹងទៅគាបសរសៃ ប៉ុន្តែគេថាមិនអាចវាយកូនហ្គោលបានទេ។ បើខ្ញុំឈប់វាយកូនហ្គោល វាចប់រឿងហើយ។ អញ្ចឹងចុងក្រោយ សម្រេចចិត្តថាត្រូវវះ។ ឯកភាពទាំងកូនទាំងចៅអី នៅទាំងអស់គ្នានៅហ្នឹង។ ប្រើពេលជាង៥ ម៉ោងដើម្បីវះ។ ប៉ុន្តែរឿងនេះត្រូវបានលាក់បាំងរហូតមក ពីឆ្នាំ២០១៧ មកដល់ឥឡូវ ៦ឆ្នាំហើយ។ យើងអាចបញ្ជាក់បានថាខ្ញុំវះចង្កេះ។

ឥឡូវ ខ្ញុំវាយកូនហ្គោលបានធម្មតា ហើយឈរអីអត់មានស្ពឹកជើងអីដូចពីមុនទេ … ម្ដាយរបស់លោកជំទាវ ឈុន លាង វះទៅគាត់គ្រោះថ្នាក់ទៅជាពិការបណ្ដោយ ជ្រុលដៃតែបន្តិចគឺរឿងបណ្ដោយ។ ហ្នឹងបានជាគេមិនសូវវះ។ ខ្ញុំទៅពីនេះទៅ ដោយសារឯកឧត្ដម ប៊ិន ឈិន គាត់ប្រាប់ថា បើពេលណាដឹងខ្លួនឡើងសាកល្បងធ្វើចលនាជើងឆ្វេងនេះ។ ពេលដែលខ្ញុំដឹងខ្លួនឡើង ខ្ញុំធ្វើតាមហ្នឹង។ វះអត់អី។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន ក៏ទៅវះដែរ ហើយដូចជាសម្ដេចពិជ័យទើបនឹងវះដែរ។ តែឥឡូវគាត់វាយកូនហ្គោលបាន។ សុទ្ធតែវះអាហ្នឹង …។

ដល់វះចុងក្រោយ វះស្អី? វះម៉ោង២ភ្លឺ អាហ្នឹងមកពីរពិស។ មិនមែនមកពីស្អីទេ។ មកពី Geneva ជិះយន្តហោះពី Geneva មក រួចហើយស្អែកឡើងគិតថាទៅវាយកូនហ្គោល តែនឹកគិតទៅដល់ មុននឹងចេញទៅឲ្យគេរកកង់ប្រណាំង មានកង់ធំស្អីហ្នឹង ក៏ចាប់សាកល្បងកង់ហ្នឹងទៅ។ ជិះកង់ហ្នឹងទៅ ដួលកង់ហ្នឹង ឆ្អឹងនេះប្រជ្រួសគ្នាទៅទៀត។ អញ្ចឹងក៏ហោះទៅសិង្ហបុរី ទៅផ្គុំឡើងវិញ។ ដល់ទៅគេផ្គុំទៅ វាយកូនហ្គោលដៃស្ដាំខ្លាំងជាង​។ ពេទ្យនោះគាត់ថា ចាំមើល អ្នកឯងក្រោយពេលវះ ដៃស្ដាំហ្នឹងខ្លាំងណាស់។ មែនខ្លាំងមែន តែយកល្អ​ កុំ​ឲ្យវះអី។ ហ្នឹងខ្ញុំគ្រាន់តែប្រាប់អំពីស្ថានភាពសុខភាពរបស់ខ្ញុំ។ កុំគិតថា ខ្ញុំនិយាយអញ្ចឹង ខ្ញុំជិតងាប់? អត់ទេ។ បើអ្នកឯងធ្វើនយោបាយចាំ ហ៊ុន សែន ងាប់ ចាំជាតិក្រោយទៅ … អាខ្មៅវាថាវាមិនទៅជួបខ្ញុំនៅឋាននរកទេ។ ខ្ញុំមិនទៅឋាននរកទេ ខ្ញុំមានកន្លែងរបស់ខ្ញុំសម្រាប់ខ្ញុំទៅ។ អាហ្នឹងនិយាយពីសារបាននៃការវះរបស់ខ្ញុំ។

(២៣) ត្រូវពង្រឹងផ្នែកព្យាបាលដោយការវះកាត់តាមមន្ទីពេទ្យ

… តែឥឡូវវាគ្មានពេលសម្រាប់វះតទៅទៀតទេ។ ក្នុងវិស័យវះកាត់ យើងត្រូវតែពង្រឹងឲ្យច្រើន។ យើងសុខចិត្តបំពាក់ឧបករណ៍សម្ភារៈដើម្បីពង្រឹងនូវសមត្ថភាពវះកាត់។ គ្រាន់តែមន្ទីរពេទ្យស្រុកក្រូចឆ្មារ ក៏មានកន្លែងវះកាត់ដែរ។ មន្ទីពេទ្យដែលឯកឧត្ដម ស៊ុន ចាន់ថុល ធ្វើនៅស្រុកកោះធំ ក៏មានកន្លែងវះកាត់។ មន្ទីរពេទ្យខ្នាតថ្នាក់ស្រុកទេ ក៏ប៉ុន្តែមានកន្លែងអាចវះកាត់បានដូចមន្ទីរពេទ្យនៅទីក្រុងភ្នំពេញដែរ។ អាហ្នឹងខ្ញុំហាក់ដូចជានិយាយច្រើនទាក់ទិននឹងរឿងនេះ។

(២៤) ស៊ីហ្គេមបិទបញ្ចប់ដោយជោគជ័យ, កេរ្តិ៍ឈ្មោះនិងកិត្តិយសកម្ពុជាបន្សល់ទុកវែងឆ្ងាយ

នៅមានរឿងស៊ីហ្គេម។ យើងបានបិទបញ្ចប់ដោយជោគជ័យនូវបញ្ហាការប្រកួតស៊ីហ្គេមកាលពីម្សិលមិញនេះ។ ខ្ញុំគិតថា ប្រសិនបើមានគណៈប្រតិភូបរទេស ឬកីឡាបរទេស ក៏នៅសេសសល់តិចតួច។ ពួកគាត់បានវិលត្រឡប់ទៅប្រទេសវិញប្រកបដោយសុវត្ថិភាព។ ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តត្រូវ ត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ដោយក្នុងនោះចាប់យកគំនិតផ្ដួចផ្ដើមស្ដីអំពីសមាហរណកម្មអាស៊ានមួយផ្នែកបញ្ចូលមកតាមរយៈនៃការមិនបង់ថ្លៃ។ លុយអាចចាយអស់ ប៉ុន្តែកេរ្ដិ៍ឈ្មោះនិងកិត្តិយសជាតិ ចាយមិនអស់ទេ។ ក្នុងឋានៈជាសមាជិកអាស៊ាននិងជាមេដឹកនាំនៃប្រទេសអាស៊ានមួយ ខ្ញុំក៏ត្រូវមានគំនិតផ្ដួចផ្ដើមទៅលើបញ្ហានេះ/នោះ ក្នុងនោះក៏មានគំនិតផ្ដួចផ្ដើមទាក់ទងនឹងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើសកម្មភាពមុន ដើម្បីនេះជាការពង្រឹងនៃសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន។

យើងចាយប្រមាណជា៧លានថែមតែប៉ុណ្ណោះ សម្រាប់ការស្នាក់នៅ ការទទួលទានស្អីៗ តែយើងបានមកវិញ នូវការរាប់អានពីមិត្តភក្ដិចំណោមអាស៊ាន។ ចេញផុតពីនោះ អ្នកដែលមកយកព័ត៌មាន ឬមកទស្សនាក្នុងប្រទេសរបស់យើង ដោយយើងមិនបានលក់សំបុត្រទេ។ អញ្ចឹងទេ ផ្ដល់ឱកាសឲ្យប្រជាជនក្នុងតំបន់ ក្នុងប្រជាជនកម្ពុជាយើង ប្រជាជនក្នុងតំបន់យើង និងមកពីក្រៅតំបន់ មានឱកាសចូលទៅមើលកីឡានេះ/នោះទៅតាមចំណូលចិត្តរបស់គាត់។ ប្រជាជនកម្ពុជាយើងមួយចំនួន គាត់បាននិយាយថា កាលពីម្សិល គាត់មើលអានោះ ថ្ងៃនេះគាត់មកមើលអានេះ ព្រោះយើង ១២ ទីតាំងនៃការប្រកួតនៅទីក្រុងភ្នំពេញ។ យើងបានឆ្លងផុតនូវដំណាក់កាលនេះ ប្រកបដោយការទទួលខុសត្រូវ។

ពុំមានអ្នកណាមួយមានឧបទ្ទវហេតុគ្រោះថ្នាក់ដល់ជីវិត ឬស្អីកើតឡើងនៅក្នុងប្រទេសកម្ពុជាទេ។​ អញ្ចឹងរឿងនេះក៏ជារឿងល្អសម្រាប់ប្រទេសរបស់យើង។ ខ្ញុំបាននិយាយអម្បាញ់មិញ កេរ្ដិ៍ឈ្មោះរបស់កម្ពុជាវាសំខាន់ណាស់ វាបន្សល់ទុកមិនមែនគ្រាន់តែមួយថ្ងៃពីរថ្ងៃ មួយឆ្នាំពីរឆ្នាំទេ ​វាបន្សល់ទុក ១០០ឆ្នាំ តទៅមុខទៀតសម្រាប់កិត្តិយសរបស់កម្ពុជា។ យើងឃើញទេ GANEFO ដែលធ្វើតាំងពីឆ្នាំ១៩៦៦ គឺបន្សល់ទុកកេរ្ដិ៍ឈ្មោះរហូតមកដល់ពេលនេះ។ បើទោះបីជាប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាម ឆ្លងកាត់របបប្រល័យពូជសាសន៍ និងការផ្លាស់ប្ដូររបបច្រើន ក៏ប៉ុន្តែ ព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋនាពេលនោះ និងមុខមាត់របស់កម្ពុជានាពេលនោះ នៅរក្សាទុកដល់បច្ចុប្បន្ន។

(២៥) ១៧លាននាក់ថា ស៊ីហ្គេមជាមោទនភាពជាតិស្មានមិនដល់ ពីរបីនាក់ថាត្រូវទទួលការស្ដីបន្ទោស

អ្នកខ្លះឌឺដងឱ្យយើង “ប្រទេសក្រ ម៉េចក៏មិនយកលុយ?” ឬរហូតទៅដល់ថា “ពេលនេះ មិនត្រូវធ្វើស៊ីហ្គេម​ទេ ទុកលុយប្រើប្រាស់”។ បានខ្ញុំបញ្ជាក់ថា ស៊ីហ្គេមគឺជាកាតព្វកិច្ច។ ធ្វើប្រធានអាស៊ាន ក៏ជាកាតព្វកិច្ច ដែលត្រូវប្ដូរវេនគ្នាធ្វើ ឯស៊ីហ្គេមក៏ដូចគ្នា គ្រាន់តែស៊ីហ្គេមធ្វើ ២ឆ្នាំម្ដង តែប៉ុណ្ណឹងទេ។ ទុកឱ្យម្នាក់ ២នាក់ គេថាទៅចុះ។ វាល្អមើលហើយ ម្ខាងប្រជាជន ១៧លាននាក់ ដែលបញ្ចេញអំពីទឹកចិត្ត គេហៅថា មោទនភាពសម្រាប់ជាតិដែលនឹកស្មានមិនដល់។ ឯម្ខាងទៀត គឺត្រូវទទួលការស្ដីបន្ទោស …។

ដូចជាថ្ងៃមុន បទស្ដី គ្រាន់តែបទហ្នឹងមួយ ក៏គេជេរ ព្រាប សុវត្ថិ ដែរ។ អើ ជេរទៅ! អ្នកឯងបង្កើតសត្រូវឱ្យបានច្រើនបន្ដិចទៅ។ ជេរ ព្រាប សុវត្ថិ ស្មើនឹងជេរចំពោះអ្នកគាំទ្រ ព្រាប សុវត្ថិ។ អញ្ចឹងអ្នកឯងធ្វើនយោ​បាយ​ឯកោខ្លួន សូមអញ្ជើញធ្វើតទៅទៀតទៅ។ ជេរទៅ នៅ ខេមរៈ សិរីមន្ត, ខេម, ឱក សុគន្ធកញ្ញា, សុគន្ធ នីសា និង តន់ ចាន់សីម៉ា ច្រៀងថ្ងៃមុន ទៅជេរអ្នកចម្រៀងឱ្យអស់ទៅ។ អ្នកឯងជេរកាន់តែច្រើន ខ្ញុំអរវិញតើ ដែលអ្នកភ្លើពេកអញ្ចឹង។

បទ “មីឆុង មីកំប៉ុង មីឆា” សាកស្ដាប់បន្ដិចមើល ម៉េចបានគេទិតៀនអញ្ចឹង។ (សម្ដេចស្វែងរកបទចម្រៀងតាម YouTube និងចាក់)។ នេះជាការច្រៀងកំដរឆាក មុនពេលព្រឹត្តិការណ៍បើកស៊ីហ្គេមចាប់ផ្ដើម។ ឱ្យអ្នកទស្សនាចូលតាំងពីម៉ោង ២ ឬ៣ ឯយើងបើក(ព្រឹត្តិការណ៍ស៊ីហ្គេម)ម៉ោង ៧ យប់។ រួចមកទិតៀន ទើសអាហ្នឹងដែរ អាពូកែទើស! អាក្មេងពាលមួយហ្នឹង វាតែប៉ុណ្ណឹង អញ្ចឹងបានក្រយៅរបស់វា ក្រយៅជាប់គុក។ កាលហ្នឹង ដូចជាឱ្យ​ ពាក់មី(តារាកំប្លែង) ចូលមកលេងដែរ។ វាជាការកំដរឆាក មកបង្កើតរឿងតាំងពីអញ្ចឹង។ “មីឆុង មីកំប៉ុង មីឆា” ចាំខ្ញុំឡង់សេបទហ្នឹងមួយ ឱ្យល្បីតែម្ដង។ មិនអីទេ ចាំមើលខ្ញុំស្ដាប់សិន ខ្ញុំមិនទាន់បានស្ដាប់អត្ថ័យរបស់វាយ៉ាងម៉េច បទ “មីឆុង មីកំប៉ុង មីឆា” ហ្នឹង។

ឥឡូវហ្នឹង បទដែលល្បី បទ “ផ្លូវទៅផ្ទះម្ដាយក្មេក” ហើយនិង “សុំទឹកមួយផ្ដិល” អាហ្នឹងសុទ្ធតែត្រូវក្មេងៗ។ កូនស្រីរបស់ខ្ញុំ កាលហ្នឹងគេរៀននៅញូវយ៉ក គេសួរខ្ញុំ “ពុក! ម៉េចបានពុកឯងនិពន្ធបទជិតចូលក្ដារមឈូសអញ្ចឹង?” បទរបស់យើងនិពន្ធហ្នឹង តម្រូវចិត្តរបស់យើង រឿងកំសត់ រឿងស្អីៗ ប៉ុន្តែ ពួកវាមិនអញ្ចឹង​ឯណា វាគិតបទលោតហក់ហ្នឹង​។

(២៦) ឧទ្ទិសសមិទ្ធផលស៊ីហ្គេមជូនប្រជាជនដែលរំភើបចិត្តនឹងអ្វីដែលខ្មែរធ្វើបាន

ខ្ញុំបកត្រឡប់មកវិញ។ ស៊ីហ្គេមបានកន្លងផុត ជាមួយនឹងមោទនភាព ដែលខ្ញុំបាននិយាយ ឧទ្ទិសអ្វីៗទាំងអស់ដែលជាសមិទ្ធផលក្នុងស៊ីហ្គេមនេះ ជូនចំពោះប្រជាជននៅទូទាំងប្រទេស។ មិនមែនជារឿងដាច់ដោយឡែករបស់រាជរដ្ឋាភិបាលនិងអ្នកអនុវត្តន៍តែប៉ុន្មាននាក់នោះទេ ប៉ុន្តែប្រជាពលរដ្ឋរបស់យើង អ្នកដែលបានគាំទ្រ ហើយរំភើបចិត្តជាមួយនឹងអ្វីដែលខ្មែរធ្វើបាន គឺសុទ្ធតែជាអ្នកមានចំណែក។ ប្រជាជនជំនាន់នេះ ១៧លាននាក់ គឺសុទ្ធតែមានចំណែក បើទោះបីអ្នកនោះនៅគណបក្សណាក៏ដោយ ឱ្យតែអ្នកនោះមានទឹកចិត្តថា ស៊ីហ្គេមនេះ គឺវាជាមោទនភាពជាតិខ្មែរ។ លើកលែងតែគេមិនទទួលស្គាល់ អាហ្នឹងមិនបាច់ចាំទទួលទេ។ ដូចអាទើសហ្នឹង មិនបាច់ទទួលទេ។ បើទទួលក៏មិនឱ្យដែរ ប្រាប់ឱ្យហើយ ព្រោះវាពូកែទើស គ្រាន់តែបទ “មីឆុង មីកំប៉ុង មីឆា” ក៏វាទើសដែរ។ គ្រាន់តែគេច្រៀងកម្សាន្ដ មិនទាន់ដល់កម្មវិធីត្រូវមកបើក ដែលមានគណៈអធិបតីឯណា ជាការកំដរឆាក … អាហ្នឹងវានៅតាមមើល។ ហ្អែងចិត្តសឿង ហ្អែងកុំមើល។

(២៧) កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី អាចមានដល់ ១០០ភាគ

ហ្អែងពូកែទិតៀនរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី” បើហ្អែងហ៊ានមើល​ ហ្អែងអន់ ហ្អែងកុំមើល។(រឿង​ កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី) បញ្ចាំងដល់ភាគទី ៣៣ ហើយ។ យប់មិញ ខ្ញុំក៏មិនបានមើលដែរ។ ខ្ញុំក៏បង្ហោះ ប៉ុន្តែរឿងនេះ គឺប្រហែលជាចូលទៅដល់១០០ ភាគ ឬអាចលើស។ យប់មិញ ខ្ញុំពិនិត្យត្រឹមភាគទី៤៩។ និយាយតាមតួទៅចុះ “ម៉ារ៉ានី មិនទាន់ឆ្លងទន្លេផងទេ។ កូនទី១” អញ្ចឹងរឿងនៅវែងឆ្ងាយតទៅទៀត គេកំពុងតែសម្រុកផ្គុំថតៗ កាត់ត។ សូម្បីតែឯងធ្វើរឿងភាពយន្តមួយ ក៏វាជេរ។ ចុះវាម៉េចវា។ ស្អីក៏វាខុសទាំងអស់។ ធ្វើស៊ីហ្គេម ក៏ខុស។ មិនធ្វើ វាថាឯងខ្វះលុយ។ និយាយរឿង អុំទូក៖ យើងជាប់ជំពាក់ជាមួយនឹង​ការប្រជុំអាស៊ាន មិនអាចប្រមូលកម្លាំងទៅ(ធ្វើនេះនោះ រាយប៉ាយ)។ សន្ដិសុខត្រូវគ្រប់គ្រងឱ្យបាន។ ហើយពេលហ្នឹង គាប់ជួនប្រជុំអាស៊ានមកដល់ យើងខកខាន(ធ្វើបុណ្យ អុំទូក) វានាំគ្នាថា យើងអត់លុយ។ ដល់ឥឡូវនេះ វាថាយើងហ្នឹង មានលុយ ម៉េចក៏មិនយកទៅជួយប្រជាជន។ ណែក! ម្ដងវាថា ឯងអត់, ម្ដងវាថា ឯងមាន។ បើវាអញ្ចឹងៗ វាទៅប្រណាំងប្រជែងយកឈ្នះគណបក្សប្រជាជនអី … ជាមនុស្សយ៉ាងហោចណាស់ ក៏ឱ្យមានយុត្តិធម៌ខ្លះ និយាយឱ្យវាត្រូវខ្លះ។

(២៨) ការចាយជាង១០០ លានដុល្លារលើស៊ីហ្គេម តិចជាងការចំណាយដូចគ្នានៅប្រទេសដទៃ

ខ្ញុំមានមោទនភាព ហើយអ្វីដែលយើងមើលឃើញ រឿងហ្វឹកហាត់ មិនមែនរឿងតូចតាចទេ។ ដើម្បីស៊ីសង្វាក់គ្នាខាងផ្នែក ចលនាមនុស្សនិងឌីជីថល ផ្សារភ្ជាប់គ្នា អត់ទើសកន្លែងណាមួយ។ និយាយរួម ថ្ងៃបើក ខ្ញុំដឹកដៃ ទៀ បាញ់, ថោង ខុន ហើយមានសម្ដេចក្រឡាហោមដែរ។ ខ្ញុំថា “បាញ់! បើទោះបីថែម ៥០លានដុល្លារទៀត ឱ្យតែល្អបែបហ្នឹង អត់បញ្ហាទេ”។ ប៉ុន្តែយើងមិនចាំបាច់ថែមដល់ ៥០លានដុល្លារទេ អត់មានបន្ថែមទេ។ ហើយខ្ញុំគិតថា ប្រហែលជាអាចសល់លុយខ្លះទៀតផង ក្នុងចំណោម ១១៨លានដុល្លារ នៅពេលដែលមានការទូទាត់អីរួចរាល់។ បើសិនជាខ្វះលុយ ច្បាស់ជាមានសំណូមពរមកនាយករដ្ឋមន្រ្តីបន្ទាន់ហើយ។ ប៉ុន្តែនេះអត់ទេ។ ប្រវត្តិនៃការចំណាយធ្វើស៊ីហ្គេម មានតែកម្ពុជាមួយគត់ដែលចាយជាង ១០០ លានដុល្លារ។ ឯក្រៅពីនោះ ចំណាយចាប់ពី ២០០លានដុល្លារឡើងលើ តែកម្ពុជាចាយជាង ១០០លានដុល្លារ។

ខ្ញុំអរគុណសាលារាជធានីភ្នំពេញ ប្រជាជននៅរាជធានីភ្នំពេញ។ អរគុណប្រជាជននៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ទីតាំងប្រកួតដទៃ និងកន្លែងដែលភ្ញៀវបរទេសទៅដល់។ សិល្បករ សិល្បការិនីរបស់យើង ហ្វឹកហាត់នៅទីនេះ គឺខ្លាំងណាស់។ ដើម្បីស៊ីសង្វាក់ មួយផ្នែកសិល្បៈ ប៉ុន្តែមួយផ្នែក ក៏មានកងទ័ពចូលទៅក្នុងហ្នឹងដែរ​ ព្រោះកម្លាំងមួយចំនួន សិល្បៈមិនអាចធ្វើកើតទេ ត្រូវយកកម្លាំងកងទ័ពមកហាត់បែបសិល្បៈនៅក្នុងកន្លែងហ្នឹង​។

អ្វីដែលយើងមិនអាចដោះស្រាយបាន មិនត្រឹមតែរឿងស៊ីហ្គេមពេលហ្នឹងទេ គឺទាក់ទងនឹងថ្ងៃក្រោយ​ទៀត រវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់។ នោះនៅត្រង់ថាកន្លែងមានចំណុះត្រឹមតែ៦ ម៉ឺននាក់។ ហ្នឹងសម្រាប់កន្លែងស្ដាតថ្មីរបស់យើង ប៉ុន្តែមនុស្សចង់ទៅចូលមើល មានកន្លះលាននាក់ ឬ ១ លាននាក់នោះ។ បញ្ហានេះ មិនមែនគ្រាន់តែប្រទេសកម្ពុជាទេ។ ប្រទេសដទៃ ទោះបីលក់សំបុត្រក៏ដោយ សំបុត្រហ្នឹងគឺលក់មិនគ្រប់ទៅហ្នឹងសំណូមពររបស់ប្រជាជន។ បើនៅស្ដាតទាត់បាល់​ គឺមនុស្សចង់មើលច្រើន ប៉ុន្តែកន្លែងរបស់យើងមានកម្រិត។ ហើយមិនមែនចេះតែដាក់ទេ យើងត្រូវគិតទៅដល់វិធីជម្លៀសចេញទៀត។

ដូចជាមានការបង្ហោះសារទាក់ទិនថា “សិល្បៈ ហេតុអ្វីបានជាអត់បានសំបុត្រ? ដូចមើលស្រាលសិល្បៈ មិនឱ្យតម្លៃសិល្បៈ”។ ខ្ញុំចូលទៅខម្មិនបកស្រាយទៅក្នុងការបង្ហោះតាមផេចខ្លះ រួចហើយគេក៏លុបចោលទៅ វាបាត់ទាំងខម្មិនរបស់យើងបកស្រាយ។ ឧទាហរណ៍ថា ក្រុមសិល្បៈអ្នកដែលចូលទៅលេងសិល្បៈត្រូវតែមានសំបុត្រមើលដែរ។ អញ្ចឹងយើងគិតអញ្ចេះទៅវិញ បើឱ្យសិល្បៈនិងកងទ័ព។ គ្រាន់តែអង្គរក្សរបស់ខ្ញុំ មកចូលរួម ២ពាន់នាក់។ ម្ខាង ចូលរួមក្នុងការហ្វឹកហាត់កាន់ភ្លើងកាន់ស្អី រត់ស្អីៗហ្នឹង ប៉ុន្តែបើមានបញ្ហាសន្ដិសុខកើតឡើង គឺកម្លាំងហ្នឹងត្រួតត្រាសភាពការណ៍ភ្លាម។ អញ្ចឹងបើសិល្បៈរាប់រយនាក់ បូកនឹងសន្ដិសុខរាប់ពាន់នាក់ ត្រូវតែមានសំបុត្រចូលមើលដែរ អញ្ចឹងដល់ពេលសិល្បៈទៅសំដែង កៅអីនៅចោលទំនេរ។ អញ្ចឹងវាទៅជា រឿងមិនរៀបរយ។

សូមអំពាវនាវថា សូមឱ្យមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ។ កន្លែងយើងវាតូច។ នេះចំណុចគ្រាន់តែជាការបកស្រាយទេ ប៉ុន្តែរឿងវាបានកន្លងហួសទៅហើយ។ កន្លែងថាមិនដឹងយកសំបុត្រនៅឯណា? បើវាអត់មានសំបុត្រ តើទៅរកនៅឯណា? ទៅរកនៅឯណាបើវាអស់សំបុត្រហើយនោះ។ ដូចនិយាយអញ្ចឹង កន្លែងយើងបានតែ៤ ម៉ឺននាក់ ឬ៦ ម៉ឺននាក់ ដល់មនុស្សចង់ចូលមើលកន្លះលាននាក់។ យើងបានបន្ធូរបន្ថយសភាពការណ៍នេះតាមរយៈបណ្តាខេត្តមួយៗ រហូតដល់ទីអារាមរៀបចំកន្លែងសម្រាប់ប្រជាជនមើល ទាំងអស់គ្នា។ ទូរទស្សន៍មានគ្រប់ផ្ទះ គាត់មើលនៅផ្ទះគាត់នាំគ្នាដេកមើលអញ្ចឹងទៅ ហើយគាត់ចង់សប្បាយគាត់ទៅរួមគ្នាមើលនៅកន្លែងដែលគេបញ្ចាំងស្លាយ អញ្ចឹងទេ វាក៏បង្កើតឱកាសសប្បាយរីករាយទាំងអស់គ្នា។

(២៩) មោទនភាពលើវិស័យកីឡាមានការកើនឡើង

ខ្ញុំមានមោទនភាពជាមួយនឹងការរៀបចំនេះ គណកម្មាធិការមួយត្រូវបានដឹកនាំដោយសម្តេចសេនាពិជ័យ ទៀ បាញ់ តាំងពីដើមទី។ ខ្ញុំគិតថាកីឡារបស់យើងគឺកើនខ្លាំងយកតែមែនទែន។ ក្នុងនោះកីឡាបាល់ទះគឺយើងជាមួយឥណ្ឌូនេស៊ី បើនិយាយពីកម្ពស់វិញយើងប្រហាក់ប្រហែលឥណ្ឌូនេស៊ី បញ្ហាស្ថិតនៅត្រង់បច្ចេកទេស យើងអាចវាយយកឈ្នះហ្វីលីពីន វាយយកឈ្នះ សិង្ហបូរី វាយយកឈ្នះថៃ ប៉ុន្តែ យើងមិនទាន់អាចទប់ជាមួយនឹងឥណ្ឌូនេស៊ីបានទេ ប៉ុន្តែវាយជាមួយឥណ្ឌូនេស៊ី ៣ ទល់ ០ តែម្តង ។ ឥណ្ឌូនេស៊ីពិតជាខ្លាំង ប៉ុន្តែកម្ពស់មិនខ្ពស់ជាងយើងប៉ុន្មានទេ។ ម្សិលមិញខ្ញុំបង្ហោះចេញ ខ្ញុំយកតែឆ្នាំ១៩៩៩ មកដាក់ទេ។ ឆ្នាំ១៩៩៩ ពេលដែលយើងចូលប្រកួតស៊ីហ្គេម ០ រហូត នៅចំណាត់ថ្នាក់ទី ១០ មេដាយមាស ០ មេដាយប្រាក់ ០ និងមេដាយសំរិទ្ធ ០ បូកសរុប ០ តែឥឡូវនេះយើងឈរលំដាប់ បើនិយាយពីមេដាយមាស យើងឈរលំដាប់ទី ៤ ប៉ុន្តែ បើនិយាយពីមេដាយច្រើនយើងឈរលំដាប់ទី ៣ លើឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីគាត់ឈ្នះយើងខាងមេដាយមាសប៉ុន្មានគ្រឿង ឯយើងឈ្នះលើមេដាយគាត់។ កាលពេលប្រជុំនៅឥណ្ឌូនេស៊ី ចំថ្ងៃជប់លៀង កាលហ្នឹងគឺថ្ងៃបាល់ទាត់រវាងកម្ពុជានិងឥណ្ឌូនេស៊ី​ គាត់បើកមើល គាត់ថាកម្ពុជានឹងនាំមុខ។

(៣០) ប្រទេសខ្លះប្រជាជនច្រើន ប៉ុន្តែផ្នែកកីឡាខ្សោយ ប៉ុន្តែ បើជំនាញដទៃទៀតពូកែ

គាត់ថាអត់ទេ ដំណាក់កាលចុងក្រោយឥណ្ឌូនេស៊ីឡើងហើយ។ ឆ្នាំនេះវៀតណាមឡើងខ្លាំងតែម្តង។ បន្ទាប់ទៅថៃ ឥណ្ឌូនេស៊ី។ ដំបូងយើងគិតក្រុមវាយតម្លៃគឺចាត់ទុកថាយើងអាចឈរលំដាប់ទី ៤ ឬទី ៥ បន្ទាប់ពីហ្វីលីពីន ព្រោះយើងត្រូវឃើញថាឥណ្ឌូនេស៊ី មានប្រជាជនជាង ២០០ លាននាក់ វៀតណាមមានប្រជាជនជាង១០០ លាននាក់ ថៃជាង៧០ លាននាក់ ហ្វីលីពីនក៏មានប្រជាជនជាង១០០ លាននាក់ដែរ ក្នុងពេលដែលយើងមានប្រជាជន១៧ លាននាក់។ កីឡានេះ វាមិនចំណុះទៅលើរឿងប្រជាជនទេ។ យើងពិនិត្យមើលប្រទេសខ្លះប្រជាជនច្រើន ប៉ុន្តែផ្នែកកីឡាខ្សោយ ដូចជាកីឡាករបាល់ទាត់ ប្រទេសខ្លះប្រជាជនរាប់រយលាននាក់ ប៉ុន្តែកីឡាខ្សោយ អត់បានចូល Worldcup ហ្នឹងគេទេ។

អាហ្រ្វិចប្រជាជនតិចទេ ប៉ុន្តែអាចចូលបាន worldcup អញ្ចឹងទេ យើងពិនិត្យមើលដូចជាចិន ឥណ្ឌា ប្រជាជនជាង ១ ០០០ លាននាក់ តែរក ១១ នាក់យកទាត់បាល់អត់បានទេ។ ប៉ុន្តែ បើជំនាញដទៃទៀតគឺចិន និងឥណ្ឌាគាត់ពូកែតែម្តង។ យើងពិនិត្យទៅមើលកូរ៉េខាងត្បូង និងជប៉ុន ប្រជាជន មិនជាច្រើនប៉ុន្មានទេ ប៉ុន្តែគាត់ចូលបាន worldcup។ អញ្ចឹងទេអាហ្នឹងដូចវាមានមុខជំនាញ វាមានហ្សែនរបស់វាមិនដឹង។ យើងបានមេដាយច្រើនគឺមេដាយប្រដាល់។ តែយ៉ាងណាក៏ដោយ នេះដូចដកបន្លាពីទ្រូងអញ្ចឹង ក្នុងឋានៈជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃអង្គការនីតិប្រតិបត្តិ ដែលមានរឿងអីគេចង្អុលមុខនាយករដ្ឋមន្រ្តីតែម្តង។

(៣០) កីឡាករ/ការិនីនិងភ្ញៀវបរទេស​នាំទៅវិញនូវទឹកចិត្តសប្បាយរីករាយ

ខ្ញុំគិតថាកីឡាករ កីឡាការិនីបរទេស និងភ្ញៀវបរទេសដែលមកគាំទ្រ នឹងអាចចាកចេញពីកម្ពុជា ឬក៏អាចនៅទស្សនកិច្ចខ្លះ ក៏ប៉ុន្តែភាគច្រើនបានវិលត្រឡប់ទៅប្រទេសរបស់គេវិញ។ ជាមួយនឹងការនាំទៅនូវទឹកចិត្តសប្បាយរីករាយដែលគេបានមកជួបជាមួយប្រជាជនកម្ពុជា ទទួលដោយរាក់ទាក់។ យើងមានអ្នកសម្របសម្រួល ហើយបងប្អូនខ្មែរយើងនៅបរទេសឆ្នាំនេះក៏មកច្រើនដែរ។ អង្គរសង្រ្កាន្តក៏មកលេង ដល់ស៊ីហ្គេមក៏មកលេង មកតាំងពីអូស្រ្តាលី តាំងពីបារាំង តាំងពីអាមេរិក មកច្រើន … អញ្ចឹងក៏ជាឱកាសមួយនៃការរួបរួមសម្រាប់ប្រជាជនយើង មកពីគ្រប់ទិសទី នៅក្នុងប្រទេសផង និងមកពីក្រៅប្រទេសផង។

ខ្ញុំមិនបន្តទេដោយសារយើងនិយាយថ្ងៃណាក៏ថ្ងៃនិយាយ ស្អែកហ្នឹងនៅប្រជុំគណរដ្ឋមន្រ្តីមួយព្រឹក បន្ទាប់ទៅត្រូវទៅបេសកកម្មនៅកំពង់សោម ក៏ឆ្លៀតទៅមាត់សមុទ្របន្តិច។ មុននឹងទៅមាត់សមុទ្រ ឈ្លបទៅរកកន្លែងវាយកូនគោលបន្តិចដែរ។ ហ្នឹងជាការហាត់ប្រាណ។ បានហាត់ប្រាណហ្នឹងយោង។ ឥឡូវគីឡូឡើង … ប៉ុន្តែទម្លាក់វាបន្តិចម្តងៗ។ ល្ងាចមិញនេះគឺនៅក្រោម ៨៥ ហើយ។ ល្ងាចនេះមានភ្ញៀវនៅចាំនៅផ្ទះ។ ជួបភ្ញៀវហ្នឹងមួយឲ្យហើយ ឆ្លៀតធ្វើឯកសារ រួចហើយទៅក្រោយផ្ទះដាក់ឲ្យវាបែកញើសបន្តិច បន្ថយទម្ងន់។ មិនដឹងយ៉ាងម៉េចទំងន់វាធ្លាក់ ប៉ុន្តែពោះវានៅតែធំ វាមិនដឹងយ៉ាងម៉េច។ ឆ្ងល់មិនដឹងថាយ៉ាងម៉េច ពួកអាស៊ីយើង មិនថាខ្មែរទេ ពួកអាស៊ី មើលៗទៅ ពេលអង្គុយប្រជុំមានតែប្រធានាធិបតីឥណ្ឌូនេស៊ីមួយទេពោះតូច ឯក្រៅពីហ្នឹងពោះធំដូចគ្នា មិនដឹងយ៉ាងម៉េចពួកអាស៊ីចូលចិត្តដុះពោះ។

អំណោយ

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ជ័យលាភីដែលបានទទួលសញ្ញាបត្រចំនួន ១ ៣៩៦ នាក់ ក្នុងម្នាក់ៗជូនថវិកាចំនួន ៥ ម៉ឺនរៀល។ ជូនបន្ថែមនិស្សិតពិការដែលបានមកសិក្សានៅទីនេះផងដែរ អបអរសាទរ បើទោះបីយើងពិការកាយសម្បទា ប៉ុន្តែ យើងមិនពិការចិត្តទេ ឥឡូវមិនត្រឹមតែយើងមិនពិការចិត្ត យើងមានចំណេះវិជ្ជាថែមទៀតផង គឺសម្រាប់ ៤ នាក់នេះ បុរស ២ នាក់ ស្រ្តី ២ នាក់ ថែមជូនម្នាក់ៗ ១ លានរៀល។ ជូនសាស្រ្តាចារ្យ និងបុគ្គលិកចំនួន ២ ៣៨៤ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល ។ ជូនសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ១០ លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ។ ហើយសង្ឃឹមថាលោកសាស្រ្តាចារ្យ សុផុន វឌ្ឍនៈ និងបន្តការគ្រប់គ្រងឲ្យបានល្អជាមួយនឹងក្រុមប្រឹក្សាភិបាលដែលយើងធ្វើឲ្យសាលានេះក្លាយជាសាលាមូលដ្ឋានសម្រាប់វិស័យសុខាភិបាល អភិវឌ្ឍវិស័យសុខាភិបាលរបស់យើង។ ហើយតាមរយៈនោះ ទន្ទឹមនឹងការខិតខំខ្លួនឯងនេះ យើងទៅទាញពួកបច្ចេកទេសនសប្រទេសនានាអាចមកធ្វើការសម្របសម្រួលផ្លាស់ប្តូរនិស្សិត ផ្លាស់ប្តូរបទពិសោធន៍ សិង្ហបូរី ពេទ្យ Raffles ហ្នឹងគឺឧស្សាហ៍មក ពេទ្យហ្នឹងគឺពេទ្យព្យាបាល និងវះកាត់ឲ្យខ្ញុំ ថ្ងៃហ្នឹង ឮសូរខ្ញុំទម្លាយអាហ្នឹង បន់ឲ្យខ្ញុំងាប់ហើយ ប៉ុន្តែ មិនងាយងាប់ទេអាពៅ …។ ជាមួយនឹងអបអរសាទរវឌ្ឍនភាពនៃវិស័យសុខាភិបាល និយាយជារួម និងនិយាយដោយឡែកសម្រាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជាអបអរសាទរនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗជាជ័យលាភីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

**********

Selected Comments Samdech Techo Hun Sen,
At the Graduation Ceremony of University of Health Sciences Students
[Unofficial Translation]


CNV:

(1) Invested heavily in human health resource training

[…] In relation to Cambodia’s national journey, I am proud of this advancement in the health sector […] we have trained (the medical staff in professional way now) […] I myself, a permanent member of the Council of Ministers, came to the Ministry of Health meeting at the University of Health and on that day reopened the Faculty of Medicine […] we have invested heavily in human resource training as well as public health work. If we go back to the socio-economic situation of Cambodia at that time, especially the health of our people, it is clearly depressing. We have walked away from where we used to be, but it is not over yet, we still have many more to do […]

(2) Medical training in both public and private faculties/universities

Compare to the difficult departure point, in the context of the consequences that the Khmer Rouge left, we can proud of our joint efforts. We now have health officials with technical training deployed to various locations. Although not yet fully covered, most of us have addressed for (the needs of) the people. (This) is a necessary part for the welfare of the people. Look at the training sites, we have built many of them too. While we continue to do (medical) training in public faculties, we also have training in some private schools to improve human resources in the health sector […]

(3) Relying on human resources, technical equipment to control the world’s deadliest diseases

[…] I used to talk a few weeks ago about going through three fields that we all know to be Buddha’s prophecies […] interpretations say the first field is war, the second field is starvation, and the third field is disease. (If it is what it means) we have passed the first field, the war, the second field – the famine, but the third field is probably very difficult to cross […] regarding the third field – the disease […] we are relying heavily on human resources and technical equipment to control the evolving disease situation in the world. Global climate change is bringing new and unprecedented diseases so far, such as the Covid-19, the emergence of animal-related diseases such as bird flu, African swine fever […] we do not know what else will happen in the future […]

(4) Internships fought with Covid-19 gained experiment and helped the people, the Royal Government allowed recruitments for the health sector

I would like to take this opportunity to express my sincere thanks and appreciation for graduates, some of whom had volunteered to join the fight against Covid-19 war. I still remember that we had prepared a volunteer youth medical force called TYDA, which later becomes our reserve medical staff in time of dire need. I believe that otherwise with the number of doctors and medical staff we have on a daily basis would not be enough […] students who joined the volunteer doctors/medical stall groups […] gained both ways – experimenting in their internships on the treatment the disease, and providing real health help to the people […] let me affirm that the Royal Government have made it the priority decision […] (to allow recruitments for the RGC public services) for health and education. Only in these two areas that the Royal Government provide the permission to recruit thousands of people each year […] because these recruits will serve the needs (for education) and for the treatment of people […]

(5) Countries come to learn from Cambodia, not only in the field of health

(The Minister of health) talked about foreign students who came to Cambodia for internships. This is an exchange program. We are usually among which countries send people to experiment. Not just in the health sector, there are many more sectors through this/that organization, this/ that financial institution. They come to learn about/from us. In one of the South-South (Cooperation) meeting, in Cuba […] President of São Tomé and Príncipe told me that as of that moment of speaking there was a team of six doctors from his country in Cambodia […] (coming to learn and experiment) through the assistance of the World Bank.

(6) Diseases thwarted by people preventive measures

I was surprised to hear that […] we enjoy having people coming to learn about our success in preventing or eliminating certain diseases such as polio. Without proper implementation mechanisms, we cannot achieve all that. We have eradicated some diseases, and are aiming to eradicate some diseases, especially malaria by 2025. I believe we can do it based on the declining number of cases of the disease. Some diseases can be prevented not by just treating them, but by people taking (preventive) measures […] we set out an action plan to eliminate certain diseases with specific date and activity. We must beware of the vicious diseases that may occur. It is difficult to predict what will happen in the future with such harsh climate change […]

(7) Rich countries media underestimated developing countries resolves to combat Covid-19

Who would have thought that there would be a Covid-19 coming? Countries considering themselves developed underestimated others’ ability to resolve the confronting issues. Maybe we should collect those newspapers (for archival purpose). Journalists in rich countries underestimated developing countries and poor countries (in their ability to combat with Covid-19). In Asia – they looked down on Cambodia, Laos, Myanmar, and Bangladesh – to be unable to fight the disease due to a weak health system. On the contrary, these weak countries kept the Covid-19 under control, while the rich country had witnessed hundreds of thousands of deaths, if not millions […] the issue is it is not only about having strong or weak technology alone. We rely on technology, but fighting the unseen enemy requires a clear assessment and taking required measures as those that Cambodia has done and is always ahead of the situation. Fighting invisible enemies is very difficult […]

(8) China – Cambodia’s strategic vaccine supplier

Just this vaccine issue alone, we see that some countries have a lot of money but could not get the vaccines needed. That might have happened due to uncertain decisions about the source of the vaccine supply, from which source would they consider their main. We have picked China as a strategic reference in the supply of vaccines, while other sources are a source of support. China produced the vaccine and gave it to Indonesia, Cambodia, Thailand and many countries in the Middle East. Later, other countries supplied other vaccines to us. Even there were vaccines, we would not have secured success yet […]

(9) Administering blossoming approach to vaccination

Each country has different measures. Some countries use equity measures […] we have used the blossoming approach (vaccination) where we concentrate vaccination everyone in Phnom Penh and Kandal (before we enlarge the circle to cover other parts of the country). This indicated that even if we have vaccines, it may not be a sure thing that you could control the situation if you take the wrong steps. This is an experience that we need to document for later. It is not that we are going by the book when the situation comes, but this at least helps us see about we in this hard time managed and took action to prevent the disease […]

(10) With unethical management, science and technology can lead to danger

Whatever development the world has achieved in sciences and technology, without ethics to govern it, they tend to lead the world to more dangers […] some learned persons of medicine, for example, do not think of producing drugs to treat disease, but weapons to kill each other. The world today is like that. At the latest ASEAN-AIPA (ASEAN Inter-Parliamentary Assembly), the ASEAN-Youth and ASEAN-Business sector dialogues, before the Heads of State, Heads of Government, delegation in attendance, especially those with brain of resources and research, I have had their attentions that – “if the world cuts military spending by only 50% and turns it into economic and social service, cost of medicine will go down, cost of medical equipment will go down.” “Unfortunately, as of now, they are racing on making weapons to kill each other, rather than researching to make medicine and medical equipment cheaper.” This is factual […]

(11) The arms dealers’ profit makes the conflict in the world unsolvable

Many have joined hands to send weapons to Ukraine to attack Russia. If this continues to happen, the Russian-Ukrainian war will not be solvable and negotiations will not be possible. War is raging in Sudan, where conflicting parties are rocking Sudan’s capital, Kathmandu […] the one who reap the most profit are the arms dealers. Conflict cannot be resolved. The unfortunate thing is that they spend too much money with the production of lethal devices. If they reduce military spending by only 50% and divert it to producing life-saving equipment, medicine price will go down, medical equipment price will go down, technical research in this field to protect human life will be good […] (weapons productions) complicated this world […] we are also in the world. We must be responsible for protecting the welfare of the people […]

(12) Wearing Japanese artificial eye – never have headache for 33 years now

In the future, we will find a way to make good quality artificial eyes in our country. I have worn artificial eyes provided by Japan and made with Japanese technology in around 1990 until now […] it has been 33 years now that I have never had a headache from wearing it. Even though I have not had much sleep, I do not have a headache because I am wearing the good quality artificial eye (ocular prosthesis). Now Japan gives more. In 2017, I visited Japan and prepared four more for me. The new ambassador said that Japan will help produce more. I am prepared that at some point I will go to Japan to visit the ocularist for a thorough check and preparation of the ones that are fit for my eyes […]

(13) “I can now stand firm” and “my right arm is stronger”

In the end, my family and I have decided to have surgery (in my waist). This story has been hidden since 2017. Until now, it is already six years. I can confirm now that I underwent waist surgery. (Now recovered from it,) I can play golf normally and stand strong. There is no numbness in my legs like before […] in another bicycle accident, I have had a bones dislocation problem. I was sent to Singapore to reassemble it. When it comes to golf, my right hand now is stronger. The doctor said after putting back into its place, the right arm will even be stronger. It is but it is better not to have any surgery […] now there is no time for further surgery. We have to strengthen our ability and capacity in the field of surgery in our country […]

(14) Sea Games closed successfully, Cambodia’s reputation and honor stays long

[…] There is still something to talk about the SEA Games. We successfully closed the SEA Games yesterday […] I have made a correct decision on this fact that we are hosting responsibly, which means we are picking on a part of the ASEAN integration initiative by incorporating a non-acceptance of payment. Money can be spent, but not fame and honor. As a member of ASEAN and as a leader of an ASEAN country, I can take the initiative on this or that issue, including sports, which Cambodia has been proactive as a way to strengthen solidarity among the people of ASEAN […]

No one has had a life-threatening accident or any unhappy thing happen in Cambodia (during the SEA Games 32). This is a good thing for our country. I have just said that Cambodia’s reputation is very important. The Cambodia’s honor will stay not just one day, two days, one year, two years, but for 100 years ahead. GANEFO (Games of new emerging forces), took place since 1966 in the country, has left a legacy to this day. Although Cambodia went through wars, genocidal regimes and many regime changes, the reputation of the former King, the then head of state and the image of Cambodia at that time are still intact at present […]

(15) 17 million people say SEA Games is a national pride, few expect to be blamed

Some people often ask us, “why doesn’t Cambodia charge fees from the games participants?” or some even say ” do not need to organize the SEA Games, and save money for other needs.” I had emphasized that the SEA Games is an obligation […] on the one hand, the 17 million people express the spirit of national pride. The other side is just a few think it is to be blamed […] at the opening celebration, there was this song “Mi Chong, Mi Kompong, Mi Chha” (instant noodle, canned noodle and fried noodle) sung by Preap Sovath – they insulted him for the wong […] they made themselves enemy of artists […] they may go on insulting at Khemarak Sereymon, Khem, Ok Sokunkanha, Sokun Nisa and Ton Chanseima […] enjoy themselves scorning singers […]

(16) SEA Games organization success – pride of the nation SEA Games Passed with pride […] I dedicate every achievement of this SEA Games to people all over the country. It is not a separate matter of the Royal Government and its few implementers, but our people, those who have supported and are excited about what Cambodia has done. Every stakeholder. The 17 million people of this generation are all involved, no matter what party they belong to, as long as they are confident that this SEA Games is the pride of the Khmer nation. Unless they do not recognize it, there is no need to accept it […] another point to keep in mind is that Cambodia is the only country in history to have spent only more than US$ 100 million for the whole organization of SEA Games […]./.

អត្ថបទទាក់ទង