Grand News Asia Close

ឯកឧត្តម ស្វាយ ស៊ីថា សូមព្រះ​បរម​រាជា​នុញ្ញាត ផ្ញើសារថ្វាយ​ព្រះពរ​ព្រះ​មហា​ក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះ​រាជ​ពិធីគ្រងព្រះបរមរាជសម្បត្តិ

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1070
ឯកឧត្តម ស្វាយ ស៊ីថា សូមព្រះ​បរម​រាជា​នុញ្ញាត ផ្ញើសារថ្វាយ​ព្រះពរ​ព្រះ​មហា​ក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះ​រាជ​ពិធីគ្រងព្រះបរមរាជសម្បត្តិ ឯកឧត្តម ស្វាយ ស៊ីថា សូមព្រះ​បរម​រាជា​នុញ្ញាត ផ្ញើសារថ្វាយ​ព្រះពរ​ព្រះ​មហា​ក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះ​រាជ​ពិធីគ្រងព្រះបរមរាជសម្បត្តិ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥,

ទូលព្រះបង្គំជាខ្ញុំ ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​បេសក​កម្ម​ពិសេស និងជាប្រធាន​គណៈកម្មា​ធិការជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន និងសាធារណមតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជា​នុញ្ញាត​សម្តែងថ្វាយ​នូវ​មនោ​សញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយកត​ញ្ញូកតវេទី​តាធម៌​យ៉ាងស្មោះ​ស្ម័គ្រ​បំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះ​អង្គទ្រង់​សព្វព្រះ​រាជហឫទ័យបំពេញ ព្រះរាជសកម្មភាព ប្រកបដោយ​ព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ តាមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ហើយព្រះអង្គទ្រង់ជានិម្មិតរូបនៃការឯកភាពជាតិ អធិបតេយ្យ បូរាណភាពទឹកដី និរន្តរភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាម្លប់ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត ធ្វើអភិវន្ទនកិច្ចថ្វាយនូវព្រះរាជសព្ទ សាធុការពរជ័យ បវរមហាប្រសើរ និងសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក មហិទ្ធិឫទ្ធិបុណ្យបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ ទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ និងព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ៕

អត្ថបទទាក់ទង