Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីអាយុខ្ទង់ ៣៨ឆ្នាំ ដែលសម្តេចមើលប្រពន្ធខ្លួនឯងមិនស្គាល់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 182

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហោះរូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយសន្លឹក ដែលរូបភាពនេះប្រហែលជាថតក្នុងឆ្នាំ១៩៩២ ពេលនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុខ្ទង់៣៨ឆ្នាំ។

សម្តេចតេជោបានបន្តថា រូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមួយសន្លឹកនេះ ទើបត្រូវបានកូនជាងថតរូបម្នាក់រកឃើញ និងបង្ហោះចេញទើបសម្តេច និងក្រុមគ្រួសារបានឃើញ ហើយក៏ជារូបថតដែលសម្តេចមើលប្រពន្ធខ្លួនឯងមិនស្គាល់ដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «វាជារឿងមិនគួរឲ្យជឿ ដែលខ្ញុំមើលរូបថត ប្រពន្ធខ្លួនឯងមិនស្គាល់។ ក្រោយឃើញរូបថតនេះកូនៗប្រាប់ថាជារូបថតម៉ែ តែខ្ញុំឆ្លើយមិនមែនទេ គឺជារូបថតមនុស្សផ្សេង គ្រាន់តែទម្រង់មុខស្រដៀងគ្នាប៉ុណ្ណោះ។ ម្សិលមិញភរិយាខ្ញុំថា ជារូបថតគាត់ដែលជាងថតបានថត មិនឲ្យដឹងខ្លួនហើយរក្សាទុកនៅក្នុងម៉ាស៉ីនថត របស់អ្នកថតរូប ដែលគាត់មរណភាពច្រើនឆ្នាំមកហើយ។ ពេលនេះកូនរបស់ជាងថតរូបបានរកឃើញ និងបង្ហោះចេញទើបយើងឃើញរូបថតនេះ។ បើតាមពិនិត្យគាត់ថតប្រហែលឆ្នា១៩៩២ ក្នុងវ័យ៣៨ឆ្នាំ ដែលមានកូន៦នាក់ និងនៅរស់៥នាក់ស្លាប់ម្នាក់»៕

អត្ថបទទាក់ទង