Grand News Asia Close

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 879
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការ បន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ តាមសំណើរបស់ក្រសួងមហាផ្ទៃ។
អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីការបន្ដសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ហើយមានវិសាលភាព អនុវត្តរហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទទាក់ទង