Grand News Asia Close

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ទទួលស្គាល់ទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារការចាក់សំឡេងរំខាននៅភូមិជោគជ័យ និងព្រៃចាន់

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រភពផ្សេងៗ ព័ត៌មានជាតិ 1124
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ទទួលស្គាល់ទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារការចាក់សំឡេងរំខាននៅភូមិជោគជ័យ និងព្រៃចាន់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ទទួលស្គាល់ទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារការចាក់សំឡេងរំខាននៅភូមិជោគជ័យ និងព្រៃចាន់

(ភ្នំពេញ)៖ ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់ នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រី នៃការិយាល័យមហាអយ្យការ ដែលបានទទួលស្គាល់ថា ទង្វើទាំងនេះជាការរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។

ការណ៍នេះ បានធ្វើឲ្យប្រទេសថៃរងភាពអាម៉ាសលើ ឆាកអន្តរជាតិ ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមដកស្រង់ខ្លឹមសារ ដូចខាងក្រោមនេះ៖

លោក Sunai Phasuk បានលើកឡើងថា «ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេងកណ្ដឹង និងយន្តហោះ ដោយបុគ្គលឈ្មោះ កាន់ ចម ផាលាំង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្ត ដែលពាក់ព័ន្ធនឹងសំឡេង ក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញ ប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ។

គោលបំណងចម្បង គឺការបង្កើនសំឡេងឆ្លងកាត់បន្លាលួស ឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជា ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយញុះញ៉ង់ គំរាម កំហែង និងការបង្កើតភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា។

ការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសំឡេងទៅចតនៅក្នុងតំបន់ច្បាប់អជ្ញាសឹក ជាកន្លែង ដែលគ្មានអ្នកណាចូលបានតាមអំពើចិត្ត ជាពិសេសនៅពេលយប់ ទោះបីជាអ្នកប្រព្រឹត្តិមិនមែនជាអ្នក មានតួនាទីក៏ដោយ ហេតុអ្វីបានជាកងទ័ពមិនរារាំង នៅធ្វើមិនដឹងមិនឮបែបនេះ»៕

អត្ថបទទាក់ទង