Grand News Asia Close

ទីបំផុត! លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិកជាផ្លូវការ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ 425
ទីបំផុត! លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិកជាផ្លូវការ ទីបំផុត! លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិកជាផ្លូវការ

(វ៉ាស៊ីនតោន)៖ នៅទីបំផុត លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជាអាណត្តិទីពីររបស់លោក ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចមួយនេះ ប៉ុន្តែមិនមែនជាអាណត្តិជាប់គ្នាទេ បន្ទាប់ពីលោកបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ ២០២០ តែបានវិលត្រឡប់មកឈ្នះវិញយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតឆ្នាំ ២០២៤។

ពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋីពិភពលោក ព្រមទាំងប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់។

ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់មហាសេដ្ឋីរូបនេះ ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់លោក ខណៈអ្នកខ្លះទៀតនៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់លោក។ ទោះជាយ៉ាងណា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក ហើយពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋបាលទីពីររបស់លោក ដូណាល់ ត្រាំ៕

អត្ថបទទាក់ទង