Grand News Asia Close

ចិនបានបញ្ជូនយន្តហោះឈ្លបការណ៍ ឱ្យឃ្លាំមើលសមយុទ្ធយោធាជើងទឹករវាងអាមេរិក បារាំង កាណាដា និងជប៉ុន កាលពីសប្តាហ៍មុន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 840
ចិនបានបញ្ជូនយន្តហោះឈ្លបការណ៍ ឱ្យឃ្លាំមើលសមយុទ្ធយោធាជើងទឹករវាងអាមេរិក បារាំង កាណាដា និងជប៉ុន កាលពីសប្តាហ៍មុន ចិនបានបញ្ជូនយន្តហោះឈ្លបការណ៍ ឱ្យឃ្លាំមើលសមយុទ្ធយោធាជើងទឹករវាងអាមេរិក បារាំង កាណាដា និងជប៉ុន កាលពីសប្តាហ៍មុន

(FN-ប៉េកាំង)៖ កាលពីសប្តាហ៍កន្លងទៅនេះ ចិនបានចល័តយន្តហោះឈ្លបការណ៍មួយគ្រឿង ទៅកាន់តំបន់ដែនទឹកនៃមហាសមុទ្រប៉ាស៉ីហ្វិក នៅភាគខាងកើតកោះតៃវ៉ាន់ ដែលប្រព័ន្ធផ្សព្វផ្សាយចិនអះអាងថា គឺដើម្បីឃ្លាំមើលសកម្មភាពនិងប្រមូលព័ត៌មាន អំពីសមយុទ្ធយោធាមួយ ដែលមានការចូលរួមរវាងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ជប៉ុន បារាំង និងកាណាដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃអាទិត្យរបស់សារព័ត៌មាន Global Times ដែលផ្អែកលើប្រភពពីក្រុមអ្នកវិភាគ ប្រភែទយន្តហោះ Y-9 ដែលមានបំពាក់នូវឧបករណ៍ សម្រាប់ឈ្លាបការណ៍សម្ងាត់ ទំនងជាបានធ្វើសកម្មភាពឃ្លាំមើលនិងប្រមូលព័ត៌មាន អំពីសមយុទ្ធយោធារវាង​ប្រទេសទាំង៤ខាងលើ។ Global Times បានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ២គ្រឿងគឺ USS Nimitz និង USS Ronald Reagan បានធ្វើប្រតិបត្តិការក្បែរទីប្រជុំកោះ Ryukyu នៅសមុទ្រហ្វីលីពីន ចាប់តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

បើតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការយោធាជើងទឹក 7th Fleet របស់សហរដ្ឋអាមេរិក គឺកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ អាមេរិកបានចាប់ផ្តើមសមយុទ្ធយោធាខាងលើ នៅសមុទ្រហ្វីលីពីន ដោយមាននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងរបស់ខ្លួន ធ្វើប្រតិបត្តិការ​រួមគ្នាជាលើកដំបូង គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក។ រីឯក្រសួងការពារជាតិជប៉ុន ក៏បានរាយការណ៍ពីការប្រទះឃើញយន្តហោះ Y-9 ប្រភេទឈ្លបការណ៍មួយគ្រឿង នៅក្នុងតំបន់ប៉ាស៉ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ដដែលផងដែរ។

គួរបញ្ជាក់ថា ចំណែក កាលពីប៉ុន្មានថ្ងៃមុនសមយុទ្ធយោធាចតុភាគីនោះ កងឆ្មាំសមុទ្រហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធត្រីភាគី​ជាលើកដំបូងបំផុតរបស់ពួកគេ នៅតំបន់សមុទ្រចិនខាងត្បូង៕

អត្ថបទទាក់ទង