Grand News Asia Close

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចេញផ្សាយការណែនាំអំពីសុវត្ថិភាពកម្មវិធីចូលប្រើពីចម្ងាយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 125
សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចេញផ្សាយការណែនាំអំពីសុវត្ថិភាពកម្មវិធីចូលប្រើពីចម្ងាយ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចេញផ្សាយការណែនាំអំពីសុវត្ថិភាពកម្មវិធីចូលប្រើពីចម្ងាយ

មគ្គុទ្ទេសក៍ធានាសុវត្ថិភាពកម្មវិធីចូលប្រើពីចម្ងាយ (The Guide to Securing Remote Access Software) ត្រូវបាននិពន្ធដោយទីភ្នាក់ងារសន្តិសុខសាយប័រនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (Cybersecurity and Infrastructure Security Agency, CISA) ការិយាល័យស៊ើបអង្កេតសហព័ន្ធ (Federal Bureau of Investigations, FBI) ទីភ្នាក់ងារសន្តិសុខជាតិ (National Security Agency, NSA) មជ្ឈមណ្ឌលចែករំលែកនិងវិភាគព័ត៌មានពហុរដ្ឋ (Multi-State Information Sharing and Analysis Center, MS-ISAC) របស់សហរដ្ឋអាមេរិក និងអគ្គនាយកដ្ឋានសាយប័រជាតិអ៊ីស្រាអែល (Israel National Cyber Directorate, INCD) ។ អ្នកផ្គត់ផ្គង់សេវាសន្តិសុខសាយប័រនិងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗក៏បានចូលរួមចំណែកក្នុងការបង្កើតឯកសារនេះផងដែរ។ មគ្គុទ្ទេសក៍នេះត្រូវបានបង្កើតឡើងសម្រាប់អ្នកគ្រប់គ្រងបណ្តាញ អង្គការឬស្ថាប័ននានា អ្នកផ្គត់ផ្គង់សេវាគ្រប់គ្រង (Management Service Providers, MSPs), និងអតិថិជនប្រើប្រាស់ software-as-a-service (SaaS), អតិថិជន MSPs និងអ្នកគ្រប់គ្រង IT ផ្សេងៗទៀត និងសម្រាប់អ្នកបង្កើតកម្មវិធីចូលប្រើពីចម្ងាយ ដោយផ្តល់ការណែនាំអំពីរបៀបកែលម្អសុវត្ថិភាព និងធានាការកំណត់អត្តសញ្ញាណនិងទប់ស្កាត់សកម្មភាពព្យាបាទ។

Source: US, Israel Provide Guidance on Securing Remote Access Software – SecurityWeek

 

អត្ថបទទាក់ទង