Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់ នៅសម្រាប់ និស្សិត ជាស្ត្រីមក​សិក្សាក្នុងរាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 390
សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់ នៅសម្រាប់ និស្សិត ជាស្ត្រីមក​សិក្សាក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់ នៅសម្រាប់ និស្សិត ជាស្ត្រីមក​សិក្សាក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បានប្រកាស​ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសារ​រង្វង់​ប្រមាណ១០លានដុល្លារ ដើម្បី​សាង​​សង់កន្លែងស្នាក់នៅ (អន្តេ​វាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល​ឡើង​​មកសិក្សា​នៅរាជធានីភ្នំពេញ។

គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុង​ជំនួប​​ជាមួយ​​ប្រតិ​ភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំ​ដោយ លោកស្រីបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការ​ស្នាក់​នៅ។

សម្តេចតេជោ បានបញ្ជាក់ថា ពេលនៅជានាយករដ្ឋមន្ត្រី ពេលសម្តេច​ចុះ​ទៅតាមខេត្តសម្តេច​តែងគិតគូរ​ពីការសាង​សង់​ក​ន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅ​រាជធានី​ភ្នំពេញមិនទាន់មានការសាងសង់នៅឡើយ​ទេ។

បើតាមសម្តេចតេជោ កន្លែងស្នាក់​នៅសម្រាប់​និស្សិត​ជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយ​ចំណាយ​ថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកា​ជាតិនោះ​ឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។

សម្តេចតេជោ បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គថា ស្ថានីយទូរ​ទស្សន៍​​បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។

អន្តេវេសិកដ្ឋាននេះ សាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ ដោយមានបន្ទប់ទឹក និងចង្ក្រាន​បាយ​ផងដែរ។ ដូច្នេះត្រូវកសាងចំនួន ១២០បន្ទប់។

បន្ថែមពីលើនោះ នឹងមានការកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ
ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា នៅពេលកសាងរួច​រាល់ សម្តេចនឹង​ប្រគល់​ជូនក្រសួងកិច្ចការនារី គ្រប់គ្រង និងចាត់​ចែងក្នុងការ​ទទួល​និស្សិត​ជាស្ត្រីដែល​ខ្វះកន្លែង​ស្នាក់នៅពេលមករៀននៅរាជធានីភ្នំពេញ។

សម្តេចតេជោ សង្ឃឹមថា អន្តេវាសិកដ្ឋាន​នេះនឹងជួយ​កាត់​បន្ថយការលំបាក​របស់និស្សិតជាស្ត្រី និងជួយពន្លឿន​ដល់ការវិយោគ​កសាងសមត្ថភាព​របស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕

អត្ថបទទាក់ទង