Grand News Asia Close

អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence ប្រកាសជាផ្លូវការពីការចូលរួមប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ២០២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 822
អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence ប្រកាសជាផ្លូវការពីការចូលរួមប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ២០២៤ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence ប្រកាសជាផ្លូវការពីការចូលរួមប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ២០២៤

(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសជាផ្លូវការហើយពីការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ដោយលោកនឹងត្រូវប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ ដើម្បីក្លាយជាបេក្ខជនតំណាងឱ្យ គណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Mike Pence បានដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាមេរិក នូវសេចក្ដីប្រកាសនៃការ ឈរឈ្មោះរបស់លោក Pence កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ ចំណែក ប្រភពចំនួន៣ ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែរថាលោក Pence នឹង ប្រកាសធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងវីដេអូ និងសុន្ទរកថា នៅឯពិធីប្រកាសមួយរៀបចំឡើងក្នុងរដ្ឋ Iowa នៅថ្ងៃពុធសប្ដាហ៍នេះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រៅពីលោក Mike Pence អ្នកដែលបានប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ក្នុងនោះរួមមាន លោក ដូណាល់ ត្រាំ សមាជិកព្រឹទ្ធសភា លោក Tim Scott និងអតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley៕ Fresh News

អត្ថបទទាក់ទង