Grand News Asia Close

WATCH VIDEO ៖ ប្រជាពលរដ្ឋ រៀបចំពិធី​បុណ្យចូល​ឆ្នាំខ្មែរក្រោម​ម្លប់​សន្តិភាព!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ បទយកការណ៍ 1045
WATCH VIDEO ៖ ប្រជាពលរដ្ឋ រៀបចំពិធី​បុណ្យចូល​ឆ្នាំខ្មែរក្រោម​ម្លប់​សន្តិភាព! WATCH VIDEO ៖ ប្រជាពលរដ្ឋ រៀបចំពិធី​បុណ្យចូល​ឆ្នាំខ្មែរក្រោម​ម្លប់​សន្តិភាព!

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដែលជាផ្នែកមួយដ៏សំខាន់នៃ​សេនាធិកា​រការងារ​របស់​គណៈ​កម្មាធិការ​ជាតិសម្រប​សម្រួល​កិច្ចការ​ព័ត៌មាន​និងសាធារណមតិ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ បាន​បញ្ចេញ​ផ្សាយ​នូវវីដេអូមួយ ក្រោមចំណងជើងថា «ប្រជាពល​រដ្ឋរៀប​ចំពិធី​បុណ្យចូលឆ្នាំខ្មែរក្រោមម្លប់សន្តិភាព! » ដើម្បីផ្សព្វ​ផ្សាយជូន​ដល់សាធារណជនអំពីការត្រៀមលក្ខណៈសប្បាយរីករាយរបស់បងប្អូនប្រជាពល​រដ្ឋក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរខាងមុខ​ដែលនឹង​ខិតជិត​មកដល់។

ខ្លឹមសារវីដេអូ បានរំលេចឡើងថា ៖ ខណៈខែមេសានៃរដូវកាលមាសប្រចាំឆ្នាំ បានឈានចូលមកដល់នេះ, ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន កំពុងរៀបចំខ្លួនដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្តីរំភើប និងរីក រាយយ៉ាងក្រៃលែង។ ពិធីបុណ្យសង្ក្រាន្ត រវាងពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គឺជាពិធីបុណ្យនៃប្រ ពៃណីរបស់ជាតិ ដែលមិនត្រឹមតែជាក្តីអបអរសាទរ នៃវប្បធម៌ដ៏រស់រវើករបស់ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងដ៏មានអានុភាពនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលជាមូលដ្ឋានគ្រឹះនៃភាពសុខដុមរមនារបស់ជាតិ។

សង្ក្រាន្តឆ្នាំ២០២៥ គ្របដណ្តប់តាមបណ្តាខេត្ត និងរាជធានីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ការរៀបចំអបអរពិធីបុណ្យចូលឆ្នាំខ្មែរតាមកន្លែងនីមួយៗ កំពុងមានដំណើរការយ៉ាងសកម្ម និងរស់រវើក គួរឱ្យកត់សម្គាល់។ ចាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស ជាពិសេសក្នុងតំបន់ដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប, ភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនលាននាក់ ត្រូវបានគេរំពឹងថា នឹងមកជួបជុំគ្នានៅតំបន់ដែលមានប្រាសាទបុរាណ ដែលជានិមិត្តរូបដ៏មានឥទ្ធិពលនៃមោទនភាពវប្បធម៌ខ្មែរ ដ៏រុងរឿងតាំងពីសម័យកាលបុរាណមក។ ជាងនេះទៅទៀត ចូលឆ្នាំថ្មី នៅថ្ងៃទី១៤ ខែមេសា នៅលើទឹកដីអង្គរដ៏អច្ឆរិយៈ ក៏មានការរៀបចំព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងប្រមុខដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបា យ៉ាងមហោឡារិកផងដែរ។
ខ្លឹមសារជារួម គឺបង្ហាញឱ្យឃើញនូវ ផលផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមិនត្រឹមតែពន្លត់ភ្លើងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំប៉ុណ្ណោះទេ, នយោ បា យដ៏ អច្ឆរិ យៈ នេះបានធ្វើឱ្យទឹកដីព្រះរាជាណាចក្រកម្ពុជា ត្រូវគេចាត់ទុកជាប្រទេសគំរូនៃសន្តិភាពនិង ប្រកបដោយភាពថ្លៃថ្នូរនៃវប្បធម៌របស់ខ្លួនថែមទៀត។ ហើយសន្តិភាពនេះ អាចត្រូវបានគេមើលឃើញកើតឡើងនៅគ្រប់ទីកន្លែងនៅលើទឹកដី ខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល និងក្រោមម្លប់នៃសន្តិភាពដែលស្ថិតស្ថិរចីរកាលនេះ កម្ពុជាស្វាគមន៍ឆ្នាំថ្មីដោយការលើកដៃទទួល ជាមួយនឹងបេះដូងនៃក្តីសង្ឃឹមដ៏កក់ក្តៅ ។
សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង