Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេល​នេះខ្ញុំ​ពិតជា​កំពុង​មាន​ទុក្ខ​ធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបង​ប្រុស​សន្លប់​មិន​ដឹងខ្លួន​២៤ម៉ោង​មក​ហើយ»

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 9:55 am ព័ត៌មានជាតិ 374
សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេល​នេះខ្ញុំ​ពិតជា​កំពុង​មាន​ទុក្ខ​ធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបង​ប្រុស​សន្លប់​មិន​ដឹងខ្លួន​២៤ម៉ោង​មក​ហើយ» សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេល​នេះខ្ញុំ​ពិតជា​កំពុង​មាន​ទុក្ខ​ធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបង​ប្រុស​សន្លប់​មិន​ដឹងខ្លួន​២៤ម៉ោង​មក​ហើយ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយ​ម្ខាង​ភរិយា​ត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាង​បងប្រុស​សន្លប់​មិនដឹងខ្លួន២៤ម៉ោងមកហើយ។

សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើ​បណ្តាញ​សង្គម​ជាមួយ​ខ្លឹមសារ​ទាំង​ស្រុងដូចខាងក្រោម៖

ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជា ស្វាមីនៅតែមានកង្វល់ ព្រោះមិនអាច​នៅកំដរនិ​ងមើល​ថែទាំ​ភរិយាបាន។

រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។

ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។

រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ
ហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕

អត្ថបទទាក់ទង