Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំប្រទេស មានសារសំខាន់បំផុត សម្រាប់វាសនាពលរដ្ឋនិងប្រទេសជាតិ

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 338
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំប្រទេស មានសារសំខាន់បំផុត សម្រាប់វាសនាពលរដ្ឋនិងប្រទេសជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំប្រទេស មានសារសំខាន់បំផុត សម្រាប់វាសនាពលរដ្ឋនិងប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កត្តាសន្តិភាពគឺជារឿងសំខាន់ពោលគឺយើងត្រូវរួមគ្នាបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានផលពីសន្តិភាព រស់ក្នុងសន្តិភាព ហើយថែរក្សាឱ្យបានដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសរស់នៅប្រកបដោយសេចក្តីសុខ ហើយសិស្សានុសិស្សមានឱកាសរៀនសូត្រដើម្បីអនាគត។

នៅក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានថ្លែងបន្តថា សង្រ្គាមគឺជាទីលានដែលក្មេងៗយុវជនមិនដែលស្គាល់គ្នា មិនដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នាដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយ ដែលស្គាល់គ្នាហើយស្អប់គ្នា នេះហើយជាធាតុពិតនៃសង្រ្គាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចចិត្តលើកត្តានយោបាយគឺជារឿងធំ ហេតុនេះហើយទើបរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធី ការពារម៉ឺងម៉ាត់អធិបតេយ្យភាពរបស់យើង ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់ និងវិធានការបច្ចេកទេសទាំងអស់ដើម្បីជៀសផុតពីការកាប់សម្លាប់គ្នាដោយមិនចាំបាច់ ប៉ុន្តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើង រួមទាំងមធ្យោបាយយោធាបើសិនជាមានការរំលោភបំពាន៕

អត្ថបទទាក់ទង