Grand News Asia Close

តើ រាជរដ្ឋាភិបាលនឹងបន្តធ្វើអ្វីខ្លះ ដើម្បីធានាសក្ដានុពលក្នុងខេត្ដព្រះសីហនុ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 345
តើ រាជរដ្ឋាភិបាលនឹងបន្តធ្វើអ្វីខ្លះ ដើម្បីធានាសក្ដានុពលក្នុងខេត្ដព្រះសីហនុ? តើ រាជរដ្ឋាភិបាលនឹងបន្តធ្វើអ្វីខ្លះ ដើម្បីធានាសក្ដានុពលក្នុងខេត្ដព្រះសីហនុ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ដើម្បីជំរុញសក្ដានុពលក្នុងខេត្ដព្រះសីហនុ គឺយើងត្រូវថែរក្សាឱ្យបាននូវសុខសន្ដិភាព និងការអនុវត្ដតាមគោលនយោបាយបានត្រឹមត្រូវ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានថ្លែងថា ខេត្ដព្រះសីហនុ និងទឹកដីកំពង់សោមនេះ មានយូរណាស់មកហើយ ប៉ុន្ដែដើម្បីប្រែក្លាយតំបន់នេះ ឱ្យមានសក្ដានុពលគឺយើងអាស្រ័យលើលក្ខខណ្ឌ ទី១, សន្ដិភាព កុំឱ្យវៃគ្នា ធានាឱ្យបាននូវស្ថិរភាព។ ទី២ គឺការដាក់គោលនយោបាយត្រឹមត្រូវ។ កន្លងមករាជរដ្ឋាភិបាលបានបើក និងជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្នុងខេត្ដព្រះសីហនុ។

ទន្ទឹមនឹងការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ក្នុងខេត្ដព្រះសីហនុ សម្ដេចធិបតី បានសង្កេតឃើញថា តំបន់នេះគឺទាក់ទាញភ្ញៀវទេសចរខ្លាំង ដោយភ្ញៀវទេសចរជាច្រើនដែលចង់ទៅលេងកាន់តែងាយស្រួលជាងមុន ដោយធ្វើដំណើរតាមរយៈផ្លូវល្បឿនលឿន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមកខេត្ដព្រះសីហនុ ទទួលរងនូវការវាយប្រហារជាលក្ខណៈអន្ដរជាតិតែម្ដង ហេតុនេះដើម្បីធានាសក្ដានុពលក្នុងខេត្ដនេះ សម្ដេចធិបតី ស្នើសមត្ថកិច្ចក្នុងខេត្ដ គណៈមេបញ្ជាការក្នុងខេត្ដខិតខំដើម្បីបន្ដជំរុញ និងទប់ស្កាត់ សម្អាត និងថែរក្សាសន្ដិសុខ ដើម្បីជំរុញសក្ដានុពលវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបន្ដទៀត៕

អត្ថបទទាក់ទង