មន្រ្តីជាន់ខ្ពស់២រូបរបស់គណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា និងលោក ហ៊ីង យឿន ធ្វើលិខិតសុំទោសដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ទាំងយប់ថ្ងៃនេះតែម្តង
មន្រ្តីជាន់ខ្ពស់២រូបរបស់គណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា និងលោក ហ៊ីង យឿន ធ្វើលិខិតសុំទោសដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ទាំងយប់ថ្ងៃនេះតែម្តង
(ភ្នំពេញ)៖ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា និងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងលោក ហ៊ីង យឿន បានចេញមកសុំទោសដល់វិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន គឺដោយមន្រ្តីគណបក្សសង្រ្គោះជាតិនាំយកលិខិតមកដល់គេហដ្ឋានតែម្តង នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ហើយក្មួយប្រុសសម្តេចវិបុលបញ្ញា សុខ អាន ឈ្មោះ សុខ ខាវ៉ាន់ ជាអ្នកទទួលនូវលិខិតសុំទោសជាសាធារណៈនេះ។
នៅក្នុងលិខិតសុំទោសរបស់មន្រ្តីជាន់ខ្ពស់ទាំងពីររូបនោះ បានសរសេរថា៖ «ខ្ញុំសុំលោកជំទាវ និងក្រុមគ្រួសារមេត្តាអធ្យាស្រ័យចំពោះកំហុសឆ្គងនៃការសន្ទនារបស់ខ្ញុំ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃសព សម្តេចវិបុលបញ្ញា សុខ អាន»។
ខាងក្រោមនេះជាសកម្មភាពមន្រ្តី CNRP គោរពវិញ្ញាណក្ខន្ធ និងលិខិតសុំទោស៖







