Grand News Asia Close

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ ពាន់នាក់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 395

CNV:

សល់តែ ៧០ ថ្ងៃទៀតទេ ដល់ថ្ងៃស៊ីហ្គេម។ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរ។ ថ្ងៃណាក៏យើងត្រូវរំលឹកដែរ ព្រោះយើងបាននិយាយពីការរាប់ថយក្រោយ។ អញ្ចឹង ចាប់ផ្តើមដំបូងមុននមស្សការ គឺនិយាយដល់ថ្ងៃដែលនៅសល់។ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជ័យលាភីនិស្សិត ដែលទទួលសញ្ញាប័ត្រនៅថ្ងៃនេះ ជាទីស្រឡាញ់!

(១) ធនធានបញ្ញាថ្មី ៧ ០២១ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិត ៧ ០២១ នាក់ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ យើងអាចចាត់ទុកថា (នេះ)ជាការផ្តល់សញ្ញាបត្រដ៏ច្រើនបំផុតមួយ ក្នុងចំណោមសាកលវិទ្យាល័យនានា។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាតិ/ប្រជាជនយើងទទួលបាន ជាពិសេស វាបានផ្តល់ឱ្យយើងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលនៃសេដ្ឋកិច្ចចំណេះដឹងរបស់យើង។ វាមិនមែនជាការចៃដន្យទេ ហើយក៏មិនមែនទេវតាប្រទាន/ធ្លាក់ពីលើមេឃទេ តែវាជាការខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីបង្កើតឱ្យមានវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេសជាតិ និយាយដោយឡែក គឺការបណ្តុះបណ្តាលធនធានមនុស្ស។

(២) ៤៤ ឆ្នាំមកនេះ បានស្ដារវិស័យអប់រំអោយទំនើប, នឹងមានយុវជនក្លាយជាឧបនាយករដ្ឋមន្ត្រី/រដ្ឋមន្ត្រី

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដែលបានចូលរួមចំណែកជាមួយនឹងបងប្អូនជនរួមជាតិ ជាមួយលោក/អ្នកគ្រូ សាស្ត្រាចារ្យ ក្នុងរយៈពេល ៤៤ ឆ្នាំកន្លងទៅនេះ ដែលបានស្តារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់ ឱ្យក្លាយទៅជាប្រព័ន្ធអប់រំមួយ អាចថាបែបទំនើបកម្មជាបណ្តើរៗហើយ ជាមួយនឹងការពង្រឹងគុណភាព ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរដោយឡែកចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដែលបានដឹកនាំកែទម្រង់ក្នុងវិស័យអប់រំក្នុងរយៈពេល ២ អាណត្តិនេះ ដែលនេះបង្ហាញឱ្យឃើញអំពីយុវជន ដែលពួកគេមានលទ្ធភាពដើម្បីដឹកនាំស្ថាប័ន។ នៅពេលខាងមុខនឹងអាចមានយុវជនច្រើនទៀតក្លាយទៅជារដ្ឋមន្ត្រី ទៅជាឧបនាយករដ្ឋមន្ត្រី រហូតដល់ក្លាយទៅជានាយករដ្ឋមន្ត្រីជំនួសពួកអ្នកជំនាន់មុនផងដែរ

(៣) សាកលវិទ្យាល័យរដ្ឋនៅតែមានការទាក់ទាញ/ដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅតែដើរតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ គ្រាន់តែយើងសង្កេតឃើញនូវតួលេខ ដែលបានចែកសញ្ញាបត្រនៅថ្ងៃនេះ យើងអាចឃើញនូវសមិទ្ធផលទាំងឡាយ បូករួមទាំងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង បានកាត់ចេញបង្កើតទៅជាសាកលវិទ្យាល័យមួយដោយឡែក យើងអាចនឹងធ្វើការសន្និដ្ឋានថា និស្សិតដែលចូលរៀននៅសាកលវិទ្យាល័យរបស់រដ្ឋ នៅតែមានចំនួនច្រើន ដែលនោះបង្ហាញអំពីគុណភាព នៃការបណ្តុះបណ្តាលរបស់យើង។ ​ត្រង់ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវ ចំពោះគ្រប់គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ/ឯកជនក្តី ខិតខំប្រឹងប្រែងឡើង ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។

(៤) អ្នកបន្តុះបង្អាប់ថា មានតែសញ្ញាបត្រតែគ្មានចំណេះដឹង ប្រៀបបានបន្តុះបង្អាប់ខ្លួនឯង

យើងមិនអាចគ្រាន់តែបើកឱ្យមានការបណ្តុះបណ្តាល ប៉ុន្តែ គ្មានគុណភាព មានសញ្ញាបត្រ ប៉ុន្តែ គ្មានចំណេះដឹងពិតប្រាកដនោះទេ។ អ្នកខ្លះធ្លាប់រៀននៅក្រោមដំបូលសាលារបស់យើងនេះ ពួកគេបែរជាបង្អាប់ថា សិស្សរបស់យើងមិនបានរៀន ប៉ុន្តែមានសញ្ញាបត្រ។ ធ្វើម៉េចឱ្យតែបានបន្តុះបង្អាប់ តែនេះជាចរិតធម្មជាតិរបស់ពួកគេទៅហើយ។ ពួកគេជាអ្នករៀននៅក្រោមដំបូលសាលា(របស់យើង) តាំងពីបឋមសិក្សា មធ្យមសិក្សា រហូតដល់ឧត្តមសិក្សា តែពួកគេបានជេរប្រមាថនៅទីកន្លែងដែលពួកគេបានទទួលការបណ្តុះបណ្តាល។ បើសិនគេប្រមាថបែបនេះ ខ្លួនគេក៏អត់ចំណេះដឹងដែរ។ ឧទាហរណ៍៖ គេនិយាយថាកូនសិស្សវាមិនរៀន គឺវាមានទទួលសញ្ញាបត្រ បើអញ្ចឹងអ្នកឯងក៏អត់មានចំណេះដឹងអីដែរ។ គេ(និយាយ)ថា គ្រូអត់មកបង្រៀន ប៉ុន្តែ កូនសិស្សជាប់សញ្ញាបត្រ។ បើអញ្ចឹងខ្លួនឯងអ្នកនិយាយហ្នឹង (ក៏)វាអត់ចេះដែរ (ព្រោះ)វាអត់បានរៀនដែរហ្នឹង គ្រាន់តែទទួលសញ្ញាបត្រ។ អ្នកឯងនិយាយចេញមក គឺវាជាការប្រមាថខ្លួនឯងតែម្តង …។

(៥) មូលនិធិការស្រាវជ្រាវនៃសាកលវិទ្យាល័យនេះ ធ្វើឱ្យមនុស្សចេះស្រាវជ្រាវ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ឯកឧត្តមសាកលវិទ្យាធិការ ឈីវ អៀវ ក៏ដូចជា ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ព្រមទាំងសាស្ត្រាចារ្យ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសាកលវិទ្យាល័យនេះបន្តការរីកលូតលាស់ឥតឈប់ឈរ។ យោងទៅលើសមិទ្ធផលដែល ឯកឧត្តម ហង់ ជួនណារ៉ុន បានរាយការណ៍អម្បាញ់មិញនេះ ឃើញថាមូលនិធិ សម្រាប់ការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យនេះ ដែលបានផ្តល់ថវិកា សម្រាប់ការស្រាវជ្រាវនេះ គឺ ១០ ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ។ ចំណុចនេះ វាមានសារសំខាន់ខ្លាំងណាស់ ជាមួយនឹងការបណ្តុះបណ្តាល ធ្វើឱ្យមនុស្សចេះស្រាវជ្រាវដោយខ្លួនឯង។ កម្រិតឧត្តមសិក្សា គឺជាកម្រិតដែលប្រើប្រាស់ការស្រាវជ្រាវជាមូលដ្ឋាន សម្រាប់ការចេះដឹងរបស់មនុស្ស មិនមែនគម្ពីរនិយមចម្លង បន្ទាប់ទៅខ្លួនឯងមិនមានសមត្ថភាពធ្វើការស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីការរីកលូតលាស់នោះទេ។

(៦) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ តាំងពីទស្សវត្សរ៍ ៦០

សាកលវិទ្យាល័យ ដែលមានចំណាស់ចាស់ជាងគេ គឺសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គកសាងតាំងពីទស្សវត្សរ៍ ៦០ (និង)បើកឱ្យប្រើប្រាស់តាំងពីពេលនោះ ហើយក៏ត្រូវបានបោះបង់ចោលនៅក្នុងសម័យ​ ប៉ុល ពត។ យើងក៏បានចាប់ផ្តើមស្តារឡើងវិញ ក្រោយពេលដែលយើងរំដោះពីរបប ប៉ុល ពត ជាបណ្តើរៗ ហើយយើងបើកកន្លែងនេះទទួលការបណ្តុះបណ្តាលរហូតមកដល់ពេលនេះ។ ឆ្លងកាត់ការបណ្តុះបណ្តាលនៅទីនេះ ចំនួននិស្សិតដែលចេញពីសាលានេះក៏មានចំនួនច្រើន ដែលពួកគេកំពុងក្លាយជាមូលដ្ឋានដ៏សំខាន់មួយ ក្នុងការរួមចំណែកដោះ​ស្រាយ​ធនធានមនុស្ស រាប់ទាំងបញ្ហាទាក់ទិនជាមួយបញ្ហាកង្វះគ្រូបង្រៀន/សាស្ដ្រាចារ្យនៅ​តាម​សាកលវិទ្យាល័យ និងវិទ្យាល័យផងដែរ។

(៧) ២៥% បានចូលទៅផ្នែកគរុនិស្សិត ដែលទៅបង្រៀន និងនៅក្នុងក្របខណ្ឌបុគ្គលិកសិក្សា

យើងបានបណ្ដុះបណ្ដាលសាស្ដ្រាចារ្យ​ (តាមរូបមន្ត)បរិញ្ញាបូកមួយ។ នៅពេលខាងមុខអាចយើងមានការចែកសញ្ញា​បត្រសម្រាប់គរុនិស្សិត​ថែមទៀត ដែលអ្នកទាំងនោះនឹងទៅបង្រៀនតាមសាកលវិទ្យាល័យ ឬវិទ្យាល័យ​ ឬចូលទៅក្នុងក្របខណ្ឌនៃបុគ្គលិកវិស័យអប់រំ។ កន្លងទៅ បើយើងពិនិត្យទៅលើការគ្របដណ្ដប់មាន ២៥ ភាគរយ ដែលចូលទៅក្នុងផ្នែកគរុនិស្សិត សម្រាប់បន្ដ​ជាមួយនឹងការខិតខំក្នុងវិស័យអប់រំរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយក​ឱកាសនេះ ថ្លែងនូវការអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់គ្រប់កម្រិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ នេះជាការសខិតខំមួយរបស់និស្សិត។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះចូលរួមជាមួយនិស្សិត ក៏ដូចជា ក្រុម​គ្រួសារ មាតាបិតា អាណាព្យាបាល ភរិយា/ស្វាមីក្ដី ដែលបានផ្ដល់ឱកាសសម្រាប់បន្ដការសិក្សា។​ ​

(៨) បន្តការរៀនសូត្រ/ស្រាវជ្រាវ ការនៅទ្រឹងមានចរិតជាការដើរថយក្រោយនិងអភិរក្ស

សូមអំពាវនាវឱ្យនិស្សិតជ័យលាភីទាំងអស់ខិតខំបន្ដទៀត ក្នុងការពង្រឹង/លើកកម្ពស់សមត្ថភាពរបស់ខ្លួន មិនអាចនៅ​ទ្រឹងត្រឹមការទទួលសញ្ញាបត្រ ឬចំណេះដឹងដែលយើងបានរៀនចេញពីសាកលវិទ្យាល័យ​(ត្រឹមកម្រិតប៉ុណ្ណេះគ្រប់គ្រាន់)នោះទេ។​ សភាពការណ៍វិវត្ដលឿនណាស់ យើងមិនអាចនៅទ្រឹងបានទេ។ ការនៅទ្រឹងណាមួយ វាស្មើនឹងមានចរិកថយ​ក្រោយ និងអភិរក្សនិយម ដែលបង្កើតជាឧបសគ្គសម្រាប់ការអភិវឌ្ឍ ឬជាការរាំងនូវដំណើរអ្នកជំនាន់ក្រោយថែមទៀតផង។ យើងត្រូវបន្ដការលើកកម្ពស់គុណភាព ដោយបន្ដការរៀនសូត្រផ្ទាល់​ ដែលយើងកំពុងជំរុញចលនា “រៀន​មួយជីវិត” ព្រោះរៀនគ្មានថ្ងៃបញ្ចប់នោះទេ។ មិនមែនគ្រាន់(តែ)តម្រូវឱ្យ​​និស្សិត ក្រុមយុវជន/កុមារសិក្សានោះទេ សូម្បីតែមន្ដ្រីជាន់ខ្ពស់ក៏ត្រូវតែរៀនដែរ ព្រោះបើមិនរៀនទេ ​គឺសភាពការណ៍(ទៅមុន)។ ខ្ញុំលើកឧទាហរណ៍សម័យទស្សវត្សរ៍ ៩០ យើងមានការចូលរួមពីបណ្ដាភាគីនានាចូលមក ក្នុងនោះ ដោយសារខ្មាសអៀនជាមួយថ្នាក់ក្រោម ខ្លួនមិនដែលធ្វើរដ្ឋមន្ដ្រី ឬធ្វើរដ្ឋលេខាធិការ ឬអភិបាលខេត្តទេ ចាប់ផ្ដើមឡើងចូលទៅធ្វើជារដ្ឋមន្ដ្រី រដ្ឋ/អនុរដ្ឋលេខាធិការ ឬអភិបាល/រងខេត្តតែ​ម្ដង ដោយសារខ្លាចខ្មាសអៀន សួរគេទៅខ្លាចអន់ខ្លួនឯង អញ្ចឹង មនុស្សហ្នឹងនៅតែ​មិនចេះ​រហូត។ ទោះបីខ្លួនឆ្លងកាត់ធ្វើជារដ្ឋមន្ដ្រីហើយក៏ដោយ ប៉ុន្ដែ ការចេះដឹងអត់មានការចេះដឹងបន្ថែមទេ ព្រោះខ្លួនខ្លាច​ក្នុងការសួរ(នាំ) ដោយសារខ្មាសអៀនទៅអ្នកក្រោម។ កុំខ្លាច/អៀន សួរគេទៅ។ សូម្បីតែសព្វថ្ងៃនេះ ខ្ញុំត្រូវ​តែរៀន។

(៩) សម័យ Digital ម្នាក់ៗត្រូវតែបង្កើនចំណេះដឹង

ខ្ញុំដាក់គោលការណ៍មួយ សម្រាប់មន្ដ្រី។ ពីមុនខ្ញុំប្រើពាក្យ “អក្ខរកម្មកុំព្យូទ័រ” ក្រោយមកខ្ញុំមិនប្រើវាទៀតទេ ខ្ញុំប្រើ “​អក្ខរកម្មព័ត៌មានវិទ្យា”  តម្រូវឱ្យមន្ដ្រីរបស់យើងចេះត្រឹមតែស្មាតហ្វូនហ្នឹងបានហើយ ឱ្យចេះតែប៉ុន្មានមុខបានហើយ។ ឱ្យគេមកធ្វើការរបៀបម៉េចបើ Telegram មិនចេះប្រើ WhatsApp ឬប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀតមិនចេះប្រើ? យើងត្រូវការចងជាក្រុម Telegram, WhatsApp, line រាប់ទាំងការ​ប្រជុំតាម Zoom ពួកគេអត់ចេះប្រើផង អញ្ចឹង តើពួកគេធ្វើការជាមួយអ្នកណា? យើងមិនអាចតែងតាំងគេឱ្យទទួលកាងាររក្នុងមុខតំណែងហ្នឹងបានទេ ព្រោះអាហ្នឹងត្រូវការភ្លាមៗ។ សូម្បី(តែ)ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបង្រៀនមនុស្សពីរនាក់ដែរ​(គឺ)សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន។ ខ្ញុំគិតថា​ប្រហែល លោកជំទាវ សោម គឹមសួគ៌ មិនទាន់ចេះអាហ្នឹងផង។ ខ្ញុំសង្ស័យ។ លោកជំទាវ សោម គឹមសួគ៌ ចេះប្រើ E-book (ជា) PDF ហើយឬនៅ? ព្រោះនេះជាប្រព័ន្ធ​មួយ ដែលធានាថាសុវត្ថិភាពក្នុងការចុះហត្ថលេខា បញ្ជូនចូលមក ហើយបញ្ជូនទៅ។ កុំចុះហត្ថលេខា ឬចារតាមប្រព័ន្ធដែលគេ​ផ្ញើមក Telegram (ព្រោះ)គេអាចលុបបាន។ ប៉ុន្ដែ យើងចូលទៅ PDF រួចហើយយើងចុះហត្ថលេខា ឬកែអ្វីៗរួចហើយ ​យើងបញ្ជូនត្រឡប់ទៅគេវិញ។ មួយចំនួនអាចចេះ (ប៉ុន្តែ) មួយចំនួនបែបមិនទាន់ចេះទេ។

ដើម្បីអប់រំចៅហ្វាយខេត្តឱ្យចេះ មិនចាំបាច់ស្ពាយសៀវភៅមួយកំប្លេៗទៅទេ។ ក្នុងទូរស័ព្ទដៃ និង iPad មានសៀវភៅជាង ៦០ ក្បាល ខ្ញុំចង់អានសៀវភៅណា ខ្ញុំបើកមើល(សៀវភៅនោះ)។ ជាក់ស្ដែងខ្ញុំមានតម្រូវការ​កែនូវ​ឯកសារខ្លះ គឺគេបានបាញ់បញ្ជូនមកឱ្យខ្ញុំ រួចហើយបញ្ចូលទៅ(ក្នុង E-book) ខ្ញុំបានកែនៅក្នុងហ្នឹង។ គ្រាន់តែដំណើរពីភ្នំពេញទៅ​ដល់អាមេរិក ខ្ញុំកែបានច្រើនណាស់ នៅពេលដែលចុះចតភ្លាម ខ្ញុំរុញមកក្នុងស្រុក ដើម្បីធ្វើការកែតម្រូវ ហើយបាន​ចូលរោងពុម្ព។ សម័យនេះហើយ មិនមែនជាសម័យស្ពាយឯកសារមកទាំងដុលៗនោះទេ ដាក់តែក្នុងកូនទូរស័ព្ទ ឬ iPad មួយ (គឺគ្រប់គ្រាន់)។ ខ្ញុំទៅអាន(សុន្ទរកថា)នៅអង្គការសហប្រជាជាតិ ខ្ញុំមិនអាន(តាម)ក្រដាសទេ ខ្ញុំយក iPad ទៅអាន នៅក្នុងហ្នឹងឯកសារច្រើន។ អញ្ចឹងទេ តែមួយអង្គប្រជុំដឹកនាំអាស៊ានហ្នឹងមានឯកសារជាក្រដាស ប៉ុន្ដែ ឯកសារក្នុង iPad មានពេញហ្នឹង។ ហ្នឹងហើយដែលយើងត្រូវបង្កើនចំណេះដឹងក្នុងដំណាក់កាលឌីជីថល។

បានថា ទាំងចាស់/ក្មេងត្រូវតែរៀនដូចគ្នា  បើមិនអញ្ចឹងវាក្លាយទៅជាឧបសគ្គក្នុងការឈានទៅមុខ។ (បើ)អាបច្ចេកវិទ្យាព័ត៌មានវាអត់ទៅមុខ អញ្ចឹង វារារាំងអារបៀបធ្វើការងារ​ ឬក៏ឆ្លើយតបមិនលឿន។ សូម្បីតែថ្ងៃមុន ឯកឧត្តម ហង់ ជួនណារ៉ុន (ខ្ញុំ)ត្រូវការប្រញាប់នូវឯកសារពីរ ប៉ុន្តែ បានតែថតបាញ់ឱ្យខ្ញុំ។ ខ្ញុំថាអត់ទេ បាញ់(ជា) PDF ចូលមក ហើយអាម៉ាស៊ីនព្រីនឥឡូវនេះ អត់មានចាំទៅតខ្សែទេ​ គេព្រីនវាទៅតាមលេខកូដរបស់វា។ អញ្ចឹងទេ ខ្ញុំព្រីនវាចោលទៅ មួយសន្ទុះ(ក្រោយ)ខ្ញុំទៅយកវាមក ខ្ញុំចុះហត្ថលេខា/ចារហើយ (បន្ទាប់មក)ខ្ញុំថត រួច(បញ្ជូន)អាហ្នឹងមកវិញ។ ប៉ុន្តែ ដោយសារតែឯកសារវាខ្លី វាត្រូវការគ្រាន់តែចារយល់ព្រមតែបន្តិចហ្នឹង ប៉ុន្តែ  បើសិនជាយើងមានតម្រូវការថែមទៀត យើងចូលទៅ PDF រួចហើយចារនៅក្នុងហ្នឹង (បន្ទាប់មក)បានបញ្ចេញត្រឡប់មកវិញ។ អាហ្នឹង គឺសម័យបច្ចេកវិទ្យា (គេហៅថា) សម័យ Digital ដែលយើងមិនត្រូវមើលរំលងអំពីបញ្ហាទាំងអស់ហ្នឹងទេ។

(១០) ការដណ្តើមភូមិសាស្រ្តនយោបាយ ធ្វើអោយកើតមានសង្គ្រាម ទណ្ឌកម្ម វិបត្តិឋាមពល/ស្បៀង

បញ្ហាច្រើនណាស់ ដែលទាមទារឱ្យយើងធ្វើការវាយតម្លៃសិក្សា។ ឥឡូវនេះ សភាពការណ៍ពិភពលោកកំពុងរងផលប៉ះពាល់ មួយផ្នែកគឺការដណ្តើមភូមិសាស្រ្តនយោបាយ។ សង្គ្រាមនៅអ៊ុយក្រែន បញ្ហាទណ្ឌកម្ម និងនាំដល់ទៅវិបត្តិថាមពល/ស្បៀង ជាពិសេស វបត្តិថាមពលនោះ ដែលធ្វើឱ្យប្រទេសនានាកើនឡើងនូវអតិផរណា។ ថ្ងៃនេះ បើនិយាយអំពីតម្លៃប្រេងរាងធូរថ្លៃបន្តិច បើប្រៀបធៀបទៅប៉ុន្មានថ្ងៃមុន (ដែលមានតម្លៃ)ជាង ៨៥ ដុល្លារ/barrel។ ព្រឹកនេះ ត្រឹមម៉ោងនេះ គឺ(មានតម្លៃ) ៨២,៨៩ ដុល្លារ/barrel។  អញ្ចឹង ឡើងចុះៗ។ នៅក្នុងដំណាក់កាលនេះ ប្រេង(មាន)តម្លៃចន្លោះ ៥០ ទៅ ៧០ ដុល្លារ/barrel គឺប្រេងដែលគិតថាល្អ សម្រាប់អ្នកប្រើប្រាស់/អ្នកផលិតផង។ បើអ្នកផលិតជួបការលំបាក គេកាត់បន្ថយការផលិត ថ្លៃឡើងដដែលហ្នឹង។ អញ្ចឹងទេ តម្លៃប្រេងក្នុងចន្លោះ ៥០ ទៅ ៧០ ដុល្លារ/barrel ជាតម្លៃប្រេងល្អ។ ប៉ុន្តែ តម្លៃប្រេងឥឡូវនេះ លើសពី ៨០  ដុល្លារ/barrel វាធ្លាក់មកដល់ជាង ៧០ ដុល្លារ/barrel ម្តងហើយ ក៏ប៉ុន្តែ បញ្ហានៅលើពិភពលោកនេះវាស្មុគ្រស្មាញ។

(១១) ពង្រឹងសមត្ថភាពនឹងភាពធន់លើការផ្គត់ផ្គង់ស្បៀង/អតិផរណានៅអាចគ្រប់គ្រងបាន

ថ្ងៃនេះក៏ជាខួបលើកទី ១ ឆ្នាំ ដែលរុស្ស៊ីនាំកងទ័ពចូលទៅកាន់អ៊ុយក្រែន។ ថ្ងៃនេះ យើងរង់ចាំមើល (តើមាន)ប្រទេសណាខ្លះធ្វើសេចក្តីថ្លែងការណ៍របៀបណាខ្លះ ទាក់ទងជាមួយនឹងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននេះ? យើងកំពុងតែរង់ចាំស្តាប់សេចក្តីថ្លែងការណ៍របស់មហាអំណាច ឬប្រទេសនានា ទាក់ទងនឹងបញ្ហានេះ។ រឿងរ៉ាវវាច្រើនណាស់ (និង)ស្មុគ្រស្មាញ ហើយរឿងទាំងនោះវាពាក់ព័ន្ធដល់យើង។ មិនមែនមិនពាក់ព័ន្ធដល់យើងទេ ដែល(យើង)ចាំបាច់ត្រូវតាមដានអំពីបញ្ហានេះ។ សន្តិសុខស្បៀង គឺជាបញ្ហាសំខាន់មួយទៀត។ យើងកំពុងតែពង្រឹងសមត្ថភាពនិងភាពធន់របស់យើងទៅលើបញ្ហាការផ្គត់ផ្គង់ស្បៀង។ បើមានរឿងអីកើតឡើងក៏ដោយចុះ ក៏មិនត្រូវឱ្យកម្ពុជាស្ថិតក្នុងភាពលំបាកលំបិនលើបញ្ហាស្បៀងនោះទេ។ អត្រាប្តូរប្រាក់នៅកម្ពុជាមានស្ថិរភាពល្អ។ អតិផរណានៅគ្រប់គ្រងបាន តែយើងចង់(ឱ្យ)អតិផរណាទាបជាងនេះ។ ប៉ុន្តែវាមិនអាចចុះទាបជាងនេះបាន ដោយសារមូលហេតុខាងក្រៅ (គឺ)មូលហេតុសត្យានុម័ត។ សំខាន់ជាងគេ គឺតម្លៃប្រេងហ្នឹងឯង តែតម្លៃប្រេងវាឡើង ទាក់ទងទាំងអស់។ សម័យនេះមិនមែនជាសម័យដឹកទំនិញតាមរទេះគោ/ក្របី/សេះទៀតទេ គឺសម័យដឹកទំនិញចូលទីផ្សារដោយប្រើប្រាស់ប្រេងឥន្ធនៈ។ ដល់អញ្ចឹងអាតម្លៃដឹកជញ្ជូនវានាំទៅដល់ការឡើងថ្លៃ នៃទំនិញដែលលក់នៅតាមទីផ្សារនោះឯង។

(១២) ប្រទេសធំពីរក្បែរខាងមានសេដ្ឋកិច្ចល្អ មិនជះឥទ្ធិពលដល់ទីផ្សារកម្ពុជា

យើងក៏មានការរីករាយផងដែរ ដោយសារតែប្រទេសធំៗពីរនៅក្បែរយើងមានសេដ្ឋកិច្ចល្អ ជាពិសេស សេដ្ឋកិច្ចរបស់វៀតណាម គឺល្អ។ ​ភាពហ្នឹងន នៃសេដ្ឋកិច្ចរបស់វៀតណាម ដែលមិនមានអតិផរណាខ្ពស់ គឺមិនជះឥទ្ធិពលចូលទីផ្សារកម្ពុជាពេក(ទេ)។ សេដ្ឋកិច្ចរបស់ថៃក៏ស្ថិតនៅក្នុងស្ថានភាពល្អ។ មានតែឡាវទេ អតិផរណារហូតដល់ ៤០ ភាគរយ។

(១៣) ស្នើគោលការណ៍បដិការជាមួយឡាវ បើកប្រាក់អាហារូបករណ៍ជាដុល្លារ

សូមបញ្ជាក់ជូន ឯកឧត្តម ហង់ ជួនណារ៉ុន ផងដែរ ដែលបន្តធ្វើត្រូវ។ បន្តធ្វើការងារជាមួយនឹងក្រសួងអប់រំឡាវ ព្រោះនៅពេលដែលខ្ញុំបានជួបនិស្សិតយើង ដែលកំពុងសិក្សានៅឡាវនោះ គឺខ្ញុំស្តាប់នូវការលំបាករបស់ពួកគាត់យ៉ាងម៉េច។ អ្វីដែលជាការលំបាករបស់ពួកគាត់នៅត្រង់ថា យើងមានគោលការណ៍បដិការផ្គត់ផ្គង់ឱ្យនិស្សិតឡាវនឹងនិស្សិតយើងគឺ ១៨០ ដុល្លារដូចគ្នា។ ឥឡូវនេះ ១៨០ ដុល្លារ នៅឯឡាវដែលគេបើកចេញជាប្រាក់គីប។ ប្រាក់គីបដែលប្តូរនៅតាមធនាគារនិងប្តូរនៅតាមទីផ្សារគឺខុសគ្នា។ អញ្ចឹង តម្លៃប្រាក់នេះនៅសល់ត្រឹមតែ ៩០ (ដុល្លារ)ទេ ដោយសារប្រាក់គីបចុះថ្លៃ។  បើនិយាយអំពីតម្លៃប្តូរប្រាក់(ក្នុងប្រទេស)យើង អត្រាប្តូរប្រាប់ម្សិលមិញ គិតជាមធ្យមគឺ ៤ ០៤៨ រៀល/ដុល្លារ ហើយអត្រា(ប្ដូរប្រាក់) ដែលយើងដាក់ចូលទៅក្នុងក្របខណ្ឌនៃម៉ាក្រូសេដ្ឋកិច្ច ១ ដុល្លារ ស្មើនឹង ៤ ០៥០ រៀល។ អញ្ចឹងទេ អត្រាប្តូរប្រាក់របស់យើង គឺល្អ។

អញ្ចឹងទេ  បានជាខ្ញុំស្នើនាយករដ្ឋមន្រ្តីរបស់ឡាវ ដើម្បីកុំឱ្យវាមានការលំបាកទៅលើបញ្ហាការប្តូរប្រាក់ យើងគួរតែស្រុះស្រួលគ្នាផ្តល់ជាប្រាក់ដុល្លារឱ្យតែម្តងទៅ។ យើងផ្តល់ប្រាក់ដុល្លារឱ្យនិស្សិតឡាវនៅកម្ពុជា ហើយឡាវផ្តល់ប្រាក់ដុល្លារឱ្យទៅនិស្សិតកម្ពុជានៅឡាវ។ យើងអាចរកវិធីសម្របសម្រួលរឿងហ្នឹង ដើម្បីកាត់បន្ថយការលំបាករបស់និស្សិត ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវ ដែលមានអត្រាអតិផរណាខ្ពស់។ និស្សិតដែលសិក្សានៅវៀតណាម និងនៅប្រទេសដទៃទៀតមិនមានចំណោទទេ ដោយសារខាងភាគីម្ចាស់ផ្ទះទទួលខុសត្រូវនៅក្នុងការចិញ្ចឹមនិស្សិត ដែលកំពុងសិក្សានៅទីនោះ ទាំងនៅវៀតណាម/ថៃ/ចិន/ជប៉ុន/កូរ៉េ អីជាដើម។ ប៉ុន្តែជាមួយឡាវ គឺមានគោលការណ៍បដិការ។

(១៤) ដំឡើងប្រាក់ឧបត្ថម្ភឱ្យដល់ ១០ លានរៀល/ខែ សម្រាប់អ្នកធ្វើការនៅបណ្ណាល័យ

ខ្ញុំចង់ដឹងអំពីបញ្ហាទាក់ទិនជាមួយនឹងរឿងបណ្ណាល័យរបស់ខ្ញុំ។ ខ្ញុំអរគុណណាស់ ដែលបានទទួលនូវរបាយការណ៍ទាក់ទងជាមួយបណ្ណាល័យនេះ ដែលចាត់ទុកថាជាបណ្ណាល័យឈានមុខមួយ សម្រាប់ការស្រាវជ្រាវសម្រាប់និស្សិតរបស់យើង។ ឯណាអ្នកទទួលខុសត្រូវខាងបណ្ណាល័យ ក្នុងសាកលវិទ្យាល័យ (ភូមិន្ទភ្នំពេញ)? ចូលមកនេះបន្តិចមើល។ សិស្សចូលស្រាវជ្រាវច្រើនទេ? បុគ្គលិកប៉ុន្មាននាក់ឥឡូវហ្នឹង? ២៦ នាក់។ កាលឆ្នាំ ២០១៩ ខ្ញុំដំឡើងឱ្យដល់ទៅ ៥ លាន/ខែ។ យើងឡើងតាំងពី ៣៦០ ដុល្លារ/ខែនៅឆ្នាំ ២០១០-១៧។ ឆ្នាំ ២០១៧ ឡើង ៧៥០ ដុល្លារ/ខែ។ ដល់ទៅឆ្នាំ ២០១៩ ឡើងដល់ ៥ លាន(រៀល/ខែ)។ ឥឡូវ ៥ លាន(រៀល) យើងចែកគ្នាបានប៉ុន្មានម្នាក់ក្នុងមួយខែ? បានម្នាក់ ១៥ ម៉ឺន(រៀល/ខែ) ក្នុងមួយវេណ តើវាតិចពេក ឬក៏វាល្មម? ឥឡូវ វាជិតដាច់ខែ កុម្ភៈ ហើយ ចាប់ពីខែ មីនា (២០២៣) នេះទៅ ខ្ញុំដំឡើងជូន ១០ លានរៀល/ខែ ព្រោះអ្នកកាន់បណ្ណាល័យ ថ្ងៃសៅរ៍ អត់មានបានជួបកូន/ប្រពន្ធ/ប្តីទេ អញ្ចឹង យើងក៏ត្រូវតែយល់គេដែរ។ អាហ្នឹងជាការឧបត្ថម្ភរបស់ខ្ញុំ។

បណ្ណាល័យមួយដែលបានសាងសង់អាយុកាលរបស់វាជាង ២៦ ឆ្នាំហើយ ព្រោះចង់ជំរុញឱ្យនិស្សិតរបស់យើងប្រើប្រាស់ការសិក្សាស្រាវជ្រាវ តាមរយៈនៃសៀវភៅដែលយើងដាក់ទីនោះ។ អាទិត្យនេះនិយាយឱ្យត្រង់ ខ្ញុំមិនដែលថ្ងូរថាហត់ទេ តែលើកនេះខ្ញុំថ្ងូរថាហត់តែម្តង ព្រោះវាអញ្ចេះ ថ្ងៃចន្ទ (យើង)មិនចែកសញ្ញាបត្រមួយ? ដល់ទៅភ្ញៀវ (ក៏)សម្រុកមកក្នុងខែហ្នឹងតែម្តង។ អាទិត្យហ្នឹង គឺថា(កម្មវិធីការងារពេញ)។ ល្ងាចហ្នឹងបើទោះបីជាខ្ញុំនៅផ្ទះ ក៏ខ្ញុំនៅតែចុះហត្ថលេខា ព្រោះឯកសារគេតម្រូវ។ អាហ្នឹងជាកម្មពាររបស់យើងទេ ដែលគេឱ្យកើតមកធ្វើអាកន្លែងហ្នឹង។ ប៉ុន្តែ មានអ្នកណាគេ(និយាយ)ថា ទល់តែអ្នកមានបុណ្យបានធ្វើ(បាន)ទៅទៀត។ មិនដឹងថាអាហ្នឹងជា Fake Account ឬជាផ្សាយពិតពីហ្វេកប៊ុករបស់ក្មួយ ស៊ន ដារា។ អញ្ចឹង ខុទ្ទការល័យចាំឱ្យច្បាស់ គឺចាប់ពីខែ មីនា (២០២៣) ទៅ គឺត្រូវបើក ១០ លានរៀល សម្រាប់បណ្ណាល័យ។ កើនពី ៥ លានរៀល ទៅ ១០លានរៀល … និសិ្សតរបស់យើងត្រូវផ្តល់ការយកចិត្តទុកដាក់ ទៅលើការសិក្សាស្រាវជ្រាវ (ដើម្បី)ពង្រីកសមត្ថភាព។

(១៥) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្គ្រប់មូលដ្ឋានជាបេក្ខភាពបណ្ឌិតវិទ្យាសាស្ត្រនយោបាយ

ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជានិស្សិតសាកលវិទ្យាល័យនេះ ដែលកាលពីឆ្នាំកន្លងផុតទៅនេះបានផ្តល់នូវបណ្ឌិតកិត្តិយសឱ្យខ្ញុំ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែសាកលវិទ្យាល័យនេះ គេហៅថាបង្គ្រប់មូលដ្ឋានឱ្យខ្ញុំបានក្លាយទៅជាបេក្ខភាពបណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ ការពិតទៅអ្នកទាំងអស់គ្នាជាសិស្សប្អូនរបស់ខ្ញុំទេ។ ខ្ញុំផ្អែកទៅលើសញ្ញាបត្រដែលផ្តល់ដោយតាមរយៈការរៀន/ផង (គឺ)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ(ឯង) ហើយទទួលសញ្ញាបត្រពីក្រសួងអប់រំ យុវជន និងកីឡា។ បើយើងគ្មានបរិញ្ញា(បត្រ)ទេ យើងគ្មានលទ្ធភាព ដើម្បីនឹងទៅសិក្សាយកអនុបណ្ឌិត/បណ្ឌិតបានទេ។ អនុបណ្ឌិត/បណ្ឌិត ខ្ញុំយកបានទាំងពីរ។

(១៦) សញ្ញាបណ្ឌិតកិត្តិយសពីរក្នុងស្រុក, ថាល្ងង់ តែចាញ់អ្នកល្ង់រហូត

ក្រោយមកនេះ គឺសាកលវិទ្យាល័យផ្តល់ឱកាសឱ្យខ្ញុំទទួលជាបណ្ឌិតកិត្តិយសនៅទីនោះ។ ខ្ញុំសុំបញ្ជាក់ថា នៅកម្ពុជាយើង ខ្ញុំទើបនឹងទទួល(បានបណ្ឌិតកិត្តិយស)ពីរតែប៉ុណ្ណោះទេ មួយគឺសាកលវិទ្យាល័យកម្ពុជា ហើយមួយទៀតគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបានសេចក្តីថាសាកលវិទ្យាល័យណាក៏ខ្ញុំទទួល(បានបណ្ឌិតកិត្តិយស)នោះទេ។ ដល់លឺអញ្ចឹងនាំគ្នាបញ្ជូនឱ្យ សុំទោស អត់ទេ។ សូម្បីតែសាកលវិទ្យាល័យនៅក្រៅប្រទេសដែលផ្តល់ឱ្យខ្ញុំ កន្លែងខ្លះខ្ញុំទទួល កន្លែងខ្លះខ្ញុំអត់ទទួលទេ។ សាកលវិទ្យាល័យដែលខ្ញុំទទួលហើយប៉ុន្តែមិនទាន់ទៅយកគឺសាកលវិទ្យាល័យនៅកូរ៉េ។ បណ្ឌិតកិត្តិយសរបស់ខ្ញុំមានច្រើន ប៉ុន្តែនៅពេលដែលខ្ញុំនិយាយអាហ្នឹង គឺ(គេ)វាយប្រហារត្រឡប់មកទៀតហើយ (ថា)ជាមនុស្សល្ងង់/ភ្លើ ប៉ុន្តែ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះពួកហ្នឹងវាមានសមត្ថភាពយ៉ាងម៉េច ដែលវាយកឈ្នះអាល្ងង់ហ្នឹងមិនបានផង? អ្នកឯងចោទថាខ្ញុំល្ងង់ ទីចុងបំផុតអ្នកឯងចាញ់មនុស្សល្ងង់ គឺវាជាការអន់ថយខ្លាំងណាស់។ បើថាចាត់ទុកខ្ញុំជាមនុស្សដែលឆ្លាតម្នាក់ បានជាមិនអាចយកឈ្នះខ្ញុំបាន អាហ្នឹងដូចសមរម្យបន្តិច … បើលោកឯងពូកែណាស់ លោកឯងយកឈ្នះខ្ញុំបានហើយ។ ខ្ញុំក៏នឹងអាចធ្វើឱ្យទីនេះ ដែលពីដើម(ជា)ព្រៃត្រែង ក្លាយទៅជាតំបន់អភិវឌ្ឍមួយដែរ អាហ្នឹងគេហៅមរតក។ ជាមរតកក្នុងដំណាក់កាលដែលយើងរួមគ្នាកសាងទាំងអស់គ្នា។

(១៧) មិនគោរពស្រឡាញ់ឪពុកម្ដាយ/បងប្អូនផង តើអាចមកគោរពស្រឡាញ់ប្រជាពលរដ្ឋបានឬទេ?

ម៉្យាងខ្ញុំមិនមែនធ្វើការត្រឹមតែជាមួយនឹងតួអង្គនៅក្នុងប្រទេសឯណា? ខ្ញុំធ្វើការជាមួយតួអង្គពាក់ព័ន្ធនៅក្រៅប្រទេស មានប្រទេសមហាអំណាច មានប្រទេសនេះ/នោះច្រើនណាស់ ដែលខ្ញុំត្រូវធ្វើការជាមួយគេ។ អញ្ចឹងរឿងនេះគេអាចយល់បាន ខ្ញុំក៏មិនចាំបាច់ពន្យល់ ព្រោះយើងក៏មិនអាចបិទមាត់គេបានដែរ។ ខ្ញុំគួរតែនិយាយបន្តិច ខ្ញុំកំពុងមើលឡើងវិញថា តើហ្នឹងជារបស់ ស៊ន ដារា ឬយ៉ាងម៉េច? មិញឃើញគេបញ្ជូនអាហ្នឹងមក ថាជាហ្វេកប៊ុករបស់ ស៊ន ដារា? ប៉ុន្តែ ដូចជារកជឿមិនបាន។ បើអញ្ចឹងមែន ស៊ន ដារា ចប់ហើយ។ ខ្ញុំមិនដែលហៅ ស៊ន ដារា ថាអា ស៊ន ដារា ឬក៏ស្អី(នោះទេ) ខុសពីអ្វីដែលខ្ញុំហៅ អាក្មេងពាល។ ស៊ន ដារា ខ្ញុំតែងតែហៅក្មួយ មូលហេតុងាយយល់ ខ្ញុំដឹងថា ស៊ន ដារា មានឪពុកធ្វើទាហាននៅទីនេះ (និងមាន)ប្អូនស្រី/ថ្លៃម្នាក់ពាក់ស័ក្ដិ ៤ នៅក្រសួងមហាផ្ទៃ។ ជាវីរៈសេនីយ៍ត្រី​។ ឥឡូវ ស៊ន ដារា ក្មួយស្ដាប់ពូឱ្យច្បាស់ បើក្មួយប្រមាថឪពុកខ្លួនឯងថា “ប៉ាឯងកុំចេះ ខ្ញុំរៀនចេះជាងប៉ាឯង” ប្រសិនបើក្មួយប្រើភាសាដូចអ្វីដែលឪពុករបស់ក្មួយឯងនិយាយ ក្មួយខុសធំហើយ។

រឿងក្មួយគេចោទបញ្ហាអញ្ចេះ គេថា បើ ស៊ន ដារា ធ្វើរបៀបនេះ ចំពោះឪពុកម្ដាយរបស់ខ្លួន វាមិនចាំបាច់គិតទេទៅលើបញ្ហាការវាយប្រហារទៅលើអ្នកដទៃ រាប់ទាំងវាយប្រហារទៅលើព្រះមហាក្សត្រ និងមកដល់ខ្ញុំជានាយករដ្ឋមន្រ្តី ឬកូនរបស់ខ្ញុំ។ អញ្ចឹង វាអត់អីចម្លែកទេ គេចាត់ទុកថា ទម្រាំឪពុកម្ដាយ/បងប្អូនខ្លួនឯង ស៊ន ដារា វាយប្រហារ ចុះទម្រាំដល់អ្នកដទៃ? អាហ្នឹងមួយទៅ ក្មួយត្រូវចាំ ពូផ្ដល់ការពន្យល់ដល់ក្មួយ។ មួយទៀត​ ក្មួយនិយាយពីការស្រឡាញ់មនុស្ស/មិត្តភក្ដិ/ប្រជាជន គេចោទសួរយ៉ាងខ្លីថា បើគ្រាន់តែម៉ែឪខ្លួនឯងមិនទាំងស្រឡាញ់ផង តើឱ្យស្រឡាញ់ប្រជាជនយ៉ាងម៉េចទៅ? ក្មួយត្រូវចាំចំណុចនេះ … បើក្មួយថាស្រឡាញ់ប្រជាជន តែគ្រាន់តែឪពុកម្ដាយខ្លួនឯង ខ្លួនអត់ស្រឡាញ់ផង។ ក្មួយ! និយាយថាក្មួយគោរពសិទ្ធិប្រជាពលរដ្ឋ និងស្ដាប់ប្រជាពលរដ្ឋ គេគ្រាន់តែវាយតែមួយម៉ាត់ទេត្រឡប់ទៅវិញថា បើសូម្បីតែឪពុកម្ដាយខ្លួនឯងមិនទាំងស្ដាប់ផង តើវាយកត្រចៀកស្ដាប់ប្រជាពលរដ្ឋឬស្អី? ក្មួយអើយក្មួយ! ល្មមបានហើយ។ គ្រប់គ្រាន់ហើយ។

ឪពុក/ប្អូន (និង)ក្រុមគ្រួសារនៅឯណេះ បើថាក្មួយឯងប្រមាថរហូតដល់ថ្នាក់ថា “ប៉ាឯងកុំចេះ ខ្ញុំរៀនចេះជាងប៉ាឯង” ស៊ន ដារា ក្មួយត្រូវចាំ បើយោងទៅលើប្រវត្តិរូបរបស់ក្មួយៗកើតនៅខែធ្នូ ឆ្នាំ១៩៧៩ អញ្ចឹង ប្រហែលជាប្អូនប្រុស/ស្រី ដែលជាឪពុកម្ដាយរបស់ ស៊ន ដារា រៀបការក្រោយឆ្នាំ១៩៧៩ ឬមុនបន្តិចបន្តួច គែឪពុកម្ដាយនេះ គឺសេសសល់ពីការសម្លាប់របស់ពួកខ្មែរក្រហម។ ក្មួយត្រូវចាំ។ ដែលក្មួយនិយាយពីថ្ងៃមុន ហើយពូឆ្លើយ​តបត្រឡប់ទៅវិញនោះ គឺមរតកតេជោ គឺ ហ៊ុន ម៉ាណែត។ ឯក្មួយក៏ជាមរតករបស់ឪពុកម្ដាយរបស់ក្មួយឯងដែរ ព្រោះអ្នកទាំងពីរយកគ្នាទៅ ទើបបានកើតក្មួយឯង។ ឯខ្ញុំក៏បង្កើត (ហ៊ុន) ម៉ាណែត ដែរ។ យើងនិយាយបានអញ្ចឹង។ ប៉ុន្តែ អ្វីដែលពូចង់និយាយផ្ដាំទៅក្មួយៗត្រូវចាំ ក្មូយនិយាយអីក៏ដោយ គេនឹងចោទចេញជាសំណួរភ្លាមៗថា ខ្ញុំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ខ្ញុំស្រឡាញ់ប្រជាពលរដ្ឋ អញ្ចឹងទេ សំណួរភ្លាមមួយថា តើអ្នកទៅស្រឡាញ់ប្រជាពលរដ្ឋយ៉ាងម៉េច សូម្បីឪពុកម្ដាយ/បងប្អូនអ្នកឯងៗមិនស្រឡាញ់ផង? បន្ទាប់ទៅទៀត ខ្ញុំគោរពមតិប្រជាពលរដ្ឋ ស្ដាប់ប្រជាពលរដ្ឋ ដើម្បីយកមកដាក់ចេញគោលនយោបាយឱ្យស្រប អញ្ចឹង សំណួរត្រឡប់ទៅវិញភ្លាមតែម្ដងថា ទៅស្ដាប់ប្រជាពលរដ្ឋស្អី គ្រាន់តែម៉ែឪវាបង្កើតវាមិនទាំងស្ដាប់ផង? អាហ្នឹងចូលចំក្រឡាចប់តែម្ដង ក្មួយសាកល៎មើល។

​ព្រះនៅក្នុងផ្ទះ ក្មួយ​មិនចាត់ទុកឪពុកម្ដាយ(ជា)អ្នកមានគុណ យើង(បែរជា)ប្រមាថអ្នកមានគុណថារៀនមិនចេះដល់យើង។ អញ្ចឹង បើខ្លួនហ៊ានមើលងាយឪពុកម្ដាយ ដែលជាអ្នកបង្កើតក្បាលយើងមកនោះ តើយើងទៅមើលងាយចំពោះប្រជាពលរដ្ឋយ៉ាងម៉េចទៅទៀត? ក្មួយវាយប្រហារពូ ហើយគេលើកថា អូ! មនុស្សដល់ថ្នាក់កម្រិតប៉ុណ្ណឹង លែងស្គាល់ម៉ែឪ វាទៅជាតិរច្ឆាន វាទៅអញ្ចឹងវិញទេក្មួយ។ អញ្ចឹង បានពូអត់បិទផ្លូវក្មួយទេ។ ឥឡូវ ឪពុកម្ដាយក្មួយសុទ្ធតែបានអំពាវនាវឱ្យក្មួយកែប្រែ។ ឥឡូវ ទៅខាងមុខ តើនៅខាងផ្ទៃក្នុងរបស់ក្មួយមានប៉ុន្មាន ដែលនៅជឿទុកចិត្តក្មួយតទៅទៀត? អ្នកខាងនោះត្រូវមានការសង្ស័យ ដែលក្មួយទំនាក់ទំនងមកឪពុក និងមកបងប្អូនរបៀបម៉េច? ការបែកធ្លាយនេះមិនមែនរឿងតូចតាច សម្រាប់ក្មួយទេ។ ពូដឹងយូរហើយ តែពូចង់ព្យាយាម(ឱ្យក្មួយដឹងខ្លួនបកក្រោយ)។ ទោះបីមានពេលខ្លះវាអាចលើសលស់ ប៉ុន្តែ ជាទូទៅពូអត់ប្រមាថក្មួយទេ។ ពូនៅតែហៅក្មួយដដែល។

គេ(ជា)បញ្ញវន្ត (គេ)ចាត់ទុក(ខ្លួន)គេបណ្ឌិតស្អីឯណា។ ពូសប្បាយណាស់ដែលក្មួយបានប្រឹងប្រែងរៀនសូត្រពីឆ្នាំ ១៩៧៩ ក្លាយជាបណ្ឌិត តើក្មួយរៀននៅឯណា? មិនរៀននៅលើមេឃទេ ក្មួយរៀននៅក្នុងស្ថានភាពដ៏លំបាកលំបិន។ អ្នកកំពង់ស្ពឺនេះ​ តំបន់ហ្នឹងក៏ជាតំបន់ដែលនៅសេសសល់ការប្រយុទ្ធដែរ។ ក្មួយត្រូវចាំ។ កុំភ្លេចកំណើត។ ឪពុកខ្លួនធ្វើទាហាន អញ្ចឹង សួរគាត់ថាម៉េចបាន(គាត់)ធ្វើទាហាន? គឺការពារកុំឱ្យ អាពត ត្រឡប់មកវិញ អញ្ចឹង បានសេចក្ដីថា ក្មួយនិយាយខុសហើយ។ ឪពុកម្ដាយក្មួយច្បាស់ជាយល់អំពីតម្លៃ នៃការរំដោះ ៧ មករា។ ក្បាលក្មួយរស់រានមានជីវិតដោយសារឪពុកម្ដាយខ្លួនឯងនៅរស់រានមានជីវិត ហើយគាត់បង្កើតក្បាលយើងមក បង្កើតរួចហើយបណ្ដុះបណ្ដាលឱ្យក្មួយបានរៀន។ ដល់ក្មួយបានរៀនចេះ ក្មួយមកបង្អាប់ឪពុកខ្លួនឯងថា “ប៉ាឯងកុំចេះ ខ្ញុំរៀនចេះច្រើនជាង”។ បើសិនជាអញ្ចឹង តើថ្ងៃក្រោយនរណានឹងជឿក្មួយ ទោះបីក្មួយប្រឹងដល់ថ្ងៃងាប់? ក្មួយចាំសម្ដីរបស់ពូ។

(១៨) ជឿថា ការចាប់ជាតិពិតជាមាន

មានការនិយាយបន្តុះបង្អាប់ខ្ញុំ រហូតដល់ថ្នាក់ថា ខ្ញុំច្រាន/វាយម្ដាយខ្លួនឯង។ គេអាចនិយាយទៅរួចនូវភាសានេះ។ ក្នុងឋានៈ​ខ្ញុំជាកូនកតញ្ញូម្នាក់ដែលទទួលបាននូវការគោរពពីប្រជាពលរដ្ឋ គេហ៊ាននិយាយដល់ប៉ុណ្ណឹង។ ខ្ញុំថ្នមឪពុកខ្ញុំណាស់។ ម្ដាយរបស់ខ្ញុំៗបាននិយាយរឿងនេះ នៅថ្ងៃទី ១០ ខែមីនា (ដែល)ខួប ២៥ ឆ្នាំ នៃមរណភាពម្ដាយខ្ញុំ។ បងប្អូន ៦ នាក់ មានតែ ២ នាក់គត់ ដែលនៅទាន់ដង្ហើមរបស់គាត់។ ការពិតយើងនៅជុំគ្នាទាំងអស់ ចង់មួយអាទិត្យទៅហើយ តែពេលវេលាដែលគាត់ផុត ឪពុកខ្ញុំរវល់តែចូលទៅបន្ទប់ទឹក បងប្អូនខ្លះទៀតនៅខាងក្រៅផ្ទះ ហើយ​ពេទ្យចិនសែគេថា បើសិនជាតង់ស្យុងធ្លាក់ខ្លាំងហើយ គឺធ្វើម៉េចឱ្យគាត់មកផុតនៅលើដី។ កុំភ្លេច ពេលដែលឪពុកម្ដាយឈឺ កុំទៅណាឆ្ងាយឱ្យសោះ។ ដូចចង្កៀងអញ្ចឹង មុននឹងរលត់ ត្រូវឆេះមួយភ្លែត។ ម្ដាយរបស់ខ្ញុំពិតជាច្បាស់រឿងហ្នឹង។ នៅពេលដាក់ដល់ដី គាត់ដឹងខ្លួនរយៈពេលប្រមាណមួយអាទិត្យរួចហើយគាត់បើកភ្នែក។ ខ្ញុំនិយាយទៅកាន់គាត់ៗងក់ក្បាលហើយ បានគាត់ធ្មេចភ្នែកត្រឡប់ទៅវិញ។ រឿងនេះវាបន្តដំណើរមកទៀត នៅពេលដែលចៅទីមួយរបស់ខ្ញុំចាប់កំណើត ខ្ញុំបានបីចៅរបស់ខ្ញុំចេញ ហើយខ្ញុំអត់បានចាប់អារម្មណ៍ថា (ស្រីពេជ្រ) ហ្នឹងជាម្ដាយខ្ញុំមកចាប់ជាតិទេ។

រឿងចាប់ជាតិ គឺពិតជាមានមែន។ (ស្រីពេជ្រ) កាលកើតៗនៅកាល់ម៉ែត ដល់ខ្ញុំមើលទៅភ្នែកនេះដូចភ្នែកម៉ែមុនពេលគាត់លាចាកលោកទៅ។ គាត់បើកភ្នែកងក់ក្បាលទទួលយកនូវអ្វីដែលយើងបាននិយាយ។ អញ្ចឹងទេ ខ្ញុំក៏ទៅចាប់ឆែកមើលកន្លែងដែលគាត់បាក់ឆ្អឹងជំនី ក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥-៦ កក្កដា (១៩៩៧) គាត់ត្រូវរបួសនៅកន្លែងហ្នឹង ពេលនោះខ្ញុំនៅវៀតណាមទេ។ ពេលនោះនាំកូនចៅទៅសម្រាកនៅវង់តាវ គេវាយគ្នានៅភ្នំពេញ។ អញ្ចឹង ខ្ញុំហោះពីនោះមក (ប៉ុន្តែ) ខ្ញុំនៅតាខ្មៅ (ចំណែក)ឪពុកម្ដាយខ្ញុំនៅឯវិមានឯករាជ្យ។ អញ្ចឹង ពេលដែលគ្រាប់ផ្ទុះភ្លាមហ្នឹង គាត់ដួលទៅត្រូវហ្នឹងជ្រុងគ្រែ បន្ទាប់ទៅចូលទៅពេទ្យកាល់ម៉ែតរហូត ទាល់តែថ្ងៃទី ១០​ មីនា ១៩៩៨ បានគាត់ទទួលមរណភាព។ កាលនោះត្រូវមកយកគាត់ម៉ោងប្រហែល ៨ យប់ហើយ មកយកទាំងឪពុក/ម្ដាយ ព្រោះនៅផ្ទះវាសុវត្ថិភាពជាងធ្វើដំណើរតាមផ្លូវ។

ពេលដែលយើងឆែកទៅឃើញស្លាកស្នាមហ្នឹង (គឺ)ចៅខ្ញុំ ស្រីពេជ្រ រាល់ថ្ងៃហ្នឹង។ ឥឡូវ គេនៅទីក្រុងឡុងដ៏ ដើម្បីបន្តការសិក្សាតទៅទៀត។ មិនដឹងថាបានជួបជាមួយកូន ហង់ ជួនណារ៉ុន ហើយឬនៅ? កូន(របស់) យក់ សម្បត្តិ ក៏រៀននៅសាលាហ្នឹងដែរ ប៉ុន្តែ ស្រីពេជ្រ ចេញពីសាលាចូលបន្ទប់ហើយ។ អាការចាប់ជាតិវាមានអញ្ចឹងមែន។ អញ្ចឹងទេ បានជាពេលឪពុកម្ដាយឈឺធ្ងន់កុំទៅណាឆ្ងាយ ហើយខ្ញុំជាមួយប្អូនស្រីខ្ញុំ (ហ៊ុន) ស៊ីណាត គឺទាន់(ដង្ហើមគាត់)។ (ទោះបីជា)គាត់អត់ដឹងខ្លួនក្នុងរយៈពេលយូរមកហើយ ចុងក្រោយបំផុតគាត់បើកភ្នែក ហើយងក់ក្បាល (រួច)ហើយបានគាត់បិទភ្នែកទៅវិញ។ (ខ្ញុំជា)កូនម្នាក់ដែលទទួលបាននូវការការពារ សម្រាប់ម្ដាយ ត្រូវបានគេប្រមាថថា ខ្ញុំជាអ្នកវាយម្ដាយ។ ចប់តែម្ដង។

(១៩) ស៊ន ដារា អាចអមដំណើរមេដឹកនាំខ្លួនចូលក្ដាមឈូសទេ?

បកមក ស៊ន ដារា វិញ បើមិនស្ដាប់ពូទេ ស្ដាប់ម៉ែ/ពុក ហើយស្ដាប់បងប្អូននៅទីនេះ។ ក្មួយសាកល្បង(គិត) មើល ក្មួយមិនអាចអមដំណើរចូលក្ដាមឈូសជាមួយមេដឹកនាំរបស់ក្មួយសព្វថ្ងៃនេះទេ? គេអាយុ ៧៣-៧៤ ឆ្នាំ ទៅហើយ ក្មួយឯងទើបអាយុ ៤៤ ឆ្នាំ ក្មួយឯងមិនអាចអមដំណើរមេដឹកនាំរាល់ថ្ងៃចូលក្ដាមឈូសបានទេ។ គេក៏ចាស់ គេក៏មានប្រពន្ធ/កូន/ចៅរបស់គេដែរ។ ឪពុកម្ដាយយើងទើបវាសំខាន់។ បើឪពុកម្ដាយជាអ្នកប្រឆាំងដែរ  អាហ្នឹងវារឿងមួយផ្សេង តែឪពុកម្ដាយយើងធ្វើពលិកម្ម (គាត់)ជាទាហាន (ឯ)ប្អូនរបស់យើងជាប៉ូលីស។ អាហ្នឹងហើយដែលពូមិននិយាយអីវាយប្រហារទៅលើក្មួយធ្ងន់ៗ ក្នុងពេលក្មួយវាយប្រហារពូ/ហ៊ុន ម៉ាណែត គ្រប់រឿង​ តែពូអត់ធ្វើ(ការវាយប្រហារត្រឡប់ទៅវិញ)ទេ។ ពូនិយាយបញ្ចៀសទៅឯណាឯណោះ សូម្បីតែទៅដល់ប្រ៊ុចសែលទៅហើយ ពូហៅក្មួយជាក្មួយនៅឡើយទេ ក្នុងពេលពូហៅម្នាក់ទៀតថាជាក្មេងពាល ព្រោះពូចង់ទុកផ្លូវ(ឱ្យក្មួយ)។ ឪពុកនៅបម្រើការងារជាមន្ត្រីកងកម្លាំងប្រដាប់អាវុធផង ប៉ុន្តែ បែរជាយើង(ទៅចូលរួមជាមួយក្រុមប្រឆាំង) អញ្ចឹង ក្មួយកំពុងចាត់ទុកថា អ្នកណាដែលបម្រើរាជរដ្ឋាភិបាលក្រុងភ្នំពេញ គឺជាពួកអ្នកលក់ឧត្ដមគតិ អញ្ចឹង ចោទពីណា? ចោទម៉ែឪ/បងប្អូនខ្លួនឯង។ ការវាយប្រហារ ហ៊ុន សែន វាមិនចម្លែកទេ ព្រោះខ្លួនក៏បានវាយប្រហារឪខ្លួនឯងដែរ “ប៉ាឯងរៀនបានតិចណាស់ ខ្ញុំរៀនបានច្រើនជាង” (និយាយអញ្ចឹង)ចប់ហើយ។ (គាត់ជា)ឪយើង ទោះបីយ៉ាងជាគាត់រៀនបានតិចតួច តែគាត់ប្រឹងណាស់ ដើម្បីឱ្យយើងបានរៀន។ យ៉ាងណាក៏គាត់មានបទពិសោធន៍ជាងយើងដែរ ត្រូវចាំកន្លែងហ្នឹង។

(២០) ទោះរៀនបានតិច តែអ្នកចាស់មានបទពិសោធន៍ច្រើន ក្មេងមិនធ្លាប់ឆ្លងកាត់វ័យកណ្ដាល/ចាស់

(ផ្ទុយទៅវិញ)យុវជនទេ ដែលមិនទាន់បានឆ្លងកាត់(វ័យ)កណ្ដាល ឬក៏មនុស្សចាស់។ ពួកអ្នកចាស់ទេបានឆ្លងកាត់(វ័យជា)យុវជន។ ឥឡូវ គេអាចសួរពី(បទ)ពិសោធន៍កាលពី ហ៊ុន សែន នៅជាយុវជន ធ្វើសកម្មភាពរបៀបម៉េចខ្លះនៅក្នុងជួរកងទ័ព និងនៅក្នុងពេលខ្លួនកាន់ប្រធានយុវជន? រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ហ៊ុន សែន ធ្វើរដ្ឋមន្ត្រីការបរទេសផង និងធ្វើជាប្រធានយុវជនផង។ អញ្ចឹង គេអាចសួរ(ពីបទពិសោធន៍) នៅពេលជា(ប្រធាន)យុវជន អ្នកឯងមានបទពិសោធន៍អីខ្លះ? រួចហើយក្នុងរង្វង់(អាយុ) ៤០-៥០ (ឆ្នាំ) គេអាចសួរថា តើពេលហ្នឹងកម្រិតការចងចាំយ៉ាងម៉េច? ហើយបទពិសោធន៍ការងារយ៉ាងម៉េច? ដល់ដំណាក់កាលឥឡូវគេអាចសួរ(ពីបទពិសោធន៍ការងារ)បាន។ ប៉ុន្តែ ក្រុមយុវជនមិនអាចឆ្លើយបាននូវ(ចំណុច)ទី ២ និងទី ៣ បានទេ។ ចាស់បានឆ្លងកាត់(វ័យជា)កុមារ យុវវ័យ យុវជន និងយុវចាស់ ប៉ុន្តែ ក្មេងអត់ទាន់បានឆ្លងកាត់ទេ។ ក្មួយសាក(គិត)មើល “ខ្ញុំស្រឡាញ់ប្រជាជន” (និយាយអញ្ចឹង)បាន តែម៉ែឪខ្លួនឯងមិនទាំងស្រឡាញ់ផង ទៅស្រឡាញ់ប្រជាជនធ្វើខ្មោចអី? ខ្ញុំនឹងស្ដាប់សម្លេងប្រជាជន អើ! ទៅស្ដាប់ឯណា បើម៉ែឪខ្លួនឯងជាព្រះខ្លួនមិនទាំងស្ដាប់ផង? ឱ្យអ្នកជាជឿទៀតឥឡូវនេះ។

ពូជួយរំលឹក ហើយជួយទៅដល់ប្អូនប្រុស/ស្រី ដែលជាឪពុកម្ដាយ ហើយជួយទៅដល់ក្មួយៗ ដែលជាប្អូនរបស់ ស៊ន ដារា ជាប្អូនបង្កើត/ថ្លៃក្ដី។ មិនមែនអ្នកភ្នំពេញគេមិនដឹងថាម្ដាយឪពុក/បងប្អូន ស៊ន ដារា ធ្វើអីនោះទេ។ ប៉ុន្តែ ស៊ន ដារា ទៅខាងប្រឆាំង។ (បើ)យើងគិតថាឪពុកម្ដាយ/បងប្អូន ស៊ន ដារា ដូច ស៊ន ដារា ដែរ ប្រហែលជាដេញចេញពីកងទ័ព/នគរបាលអស់ទៅហើយ។ បើដូចខាងអ្នកឯង ឱ្យតែ(ដឹងថា)អ្នកណាគាំទ្រអ្នកនេះ (គឺ)លក់ក្បាលឱ្យវៀតណាមទាំងអស់។ បើអ្នកឯងចោទអ្នករាជការនៅភ្នំពេញលក់ក្បាលឱ្យវៀតណាម។ អញ្ចឹង ឪពុកម្ដាយ​/បងប្អូនរបស់អ្នកឯងក៏លក់ក្បាលឱ្យវៀតណាមអស់ហើយ។ ពូគ្រាន់តែផ្ដាំ ក្មួយចង់ថាម៉េចឱ្យពូក៏ថាទៅ ព្រោះមិនដឹងថាមានមនុស្សប៉ុន្មានត្រូវជឿទេ ព្រោះដល់ថ្នាក់ក្មួយលែងស្ដាប់ឪពុកម្ដាយខ្លួនឯងហើយនោះ (គឺ)វាចប់ហើយ។ ថាប្អូនៗទៅចុះក្មួយមិនស្ដាប់ តែនេះឪពុកម្ដាយ ក្មួយត្រូវស្ដាប់។

(២១) បានជួយរំដោះប្រទេសពីរបប ប៉ុល ពត និងបាននាំមកនូវសន្តិភាព/ការរីកចម្រើន

សូមកុំភ្លេច។ ក្មួយចង់ធ្វើ(នាយករដ្ឋមន្ត្រី) ទាល់តែអ្នកមានបុណ្យបានមកគ្រប់គ្រងប្រទេសហ្នឹងកើតស្អីៗ។ មិនដឹងថាអ្នកមានបុណ្យ ឬមិនមានបុណ្យស្អីទេ។ ពូមិនដឹងថាខ្លួនជាអ្នកមានបុណ្យ ឬមិនមានបុណ្យនោះទេ តែពូមានសមត្ថភាពដើម្បីគ្រប់គ្រងប្រទេសនេះ។ បានជួយរំដោះប្រទេសនេះចេញពីរបប ប៉ុល ពត។ បានជួយកសាងប្រទេសនេះ។ បាននាំសន្តិភាពឱ្យប្រទេសនេះ។ បាននាំមកនូវការរីកចម្រើឱ្យប្រទេសនេះ។ ឥឡូវ ហ៊ានស្បថទេ ឆ្នាំ ១៩៧៩​ មានអី? ឥឡូវ មានអី? (អ្នក)ខ្លះមកបង្អាប់ថា សម័យតេជោ សុទ្ធតែឡាន/វីឡា (គឺគេ)ចង់សំដៅមករកខ្ញុំថា ឡានជាង ១ លានគ្រឿង នៅលើផ្លូវ(សព្វថ្ងៃ)មិនមែនជាឡានរបស់ ហ៊ុន សែន ទាំងអស់នោះទេ (គឺជា)ឡានរបស់ប្រជាជន។ វីឡារីកស្គុសស្គាយក៏មិនមែនរបស់ ហ៊ុន សែន ទាំងអស់នោះដែរ បានសេចក្ដីថា ប្រជាពលរដ្ឋទទួលផលទេតើអាហ្នឹង។ នេះជាផលប្រយោជន៍ នៃការអភិវឌ្ឍទាំងអស់គ្នា។ ជិតដល់ចូលឆ្នាំហើយ ហើយអង្គរសង្ក្រាន្តសប្បាយណាស់ឆ្នាំនេះ។ ឆ្នាំនេះខ្ញុំគិតដើរលេងអង្គរវត្តឱ្យណាណីម្ដង ព្រោះអត់សូវបានដើរ។ គិតចង់ទៅប្រឡង(លេង)អុកហ្នឹងគេ (ដឹងថា)មិនឈ្នះគេទេ ក៏ប៉ុន្តែ យកដៃគូរាល់ថ្ងៃនេះទៅប្រឡង។ ប្រឡងតែ(ជាមួយ)អាមួយហ្នឹងទេ ក្រៅពីនោះអត់ហ៊ានប្រឡងជាមួយគេទេ  (សម្ដេចនិយាយពីរឿងដៃគូលេងអុកជាមួយលេងបន្លំ) …។

(២២) លើកទឹកចិត្តឱ្យបណ្ដាស្ថានប័នរដ្ឋនិងវិស័យឯកជន ទទួលយកជនពិការចូលធ្វើការងារ

ថ្ងៃនេះ បាននាំមក សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ៧ ០២១ អង្គ/នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ២៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ លានរៀល។ ខ្ញុំមានការកោតសរសើរដោយស្មោះ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗពិការ។ យើងពិការរាងកាយ តែយើងអត់ពិការផ្លូវចិត្តទេ។ ក្មួយៗបានទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាការល្អ។ យើងបន្តលើកទឹកចិត្តជនពិការទទួលបាននូវការសិក្សា ហើយយើងលើកទឹកចិត្តបណ្ដាស្ថាប័ន(រដ្ឋ)/វិស័យឯកជន ទទួលយកក្មួយៗចូលបម្រើការងារ។ សម្រាប់បុគ្គិក/សាស្ត្រាចារ្យ ចំនួន ១ ១០២ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ថវិកាចំនួន ១០ លាននរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកាចំនួន ៣ លានរៀល។

(២៣) សុខដុមភាវូបនីយកម្ម រវាងវិទ្យាសាស្ត្រនិងសាសនា

ព្រះតេជព្រះគុណ បន្ទាប់ពីហ្នឹងទៅគិតនៅបន្តទៀតឬក៏សឹក? ធម្មជាតិទេព្រះតេជព្រះគុណអើយ! មានអ្នកណាគេសើច/យំទេ។ ឥឡូវ យើងមោទនភាព នៅត្រង់ថា សាលាភាពច្រើន គឺមានព្រះសង្ឃចូលរៀន អញ្ចឹង នៅជាសង្ឃក៏អារៀនបាន ជាគ្រហស្ថក៏អាចរៀនបាន គឺមានឱកាស(ដូចគ្នា)។ ព្រឹកមិញឃើញ BTV សម្ភាសន៍ជាមួយនិស្សិតឥស្លាម។ កម្ពុជាបានបើកសេរីភាព សម្រាប់និស្សិតឥស្លាម ចង់ស្លៀកពាក់តាមរបៀបឥស្លាមក៏បាន ចង់ស្លៀកពាក់របៀបឯកសណ្ឋានសិស្សក៏បាន យើងអត់ប្រកាន់ទេ។ កម្មវិធីចែកសញ្ញាបត្ររបស់សាកលវិទ្យាល័យមួយ ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ មីនា (២០២៣) ត្រូវដូរមកធ្វើនៅថ្ងៃទី ២២ មីនា (២០២៣) វិញ ដោយសារតែថ្ងៃទី ២៧ មីនា (២០២៣) នេះ គឺពេលល្ងាចមានកម្មវិធីស្រាយបួស។ តែរឿងស្រាយបួសមិនប៉ះពាល់ដល់បញ្ហាចែកសញ្ញាបត្រឱ្យនិស្សិតនោះទេ តែមាន Note ទូតមួយ(ថា)នាយករដ្ឋមន្ត្រស់ម៉ាឡេស៊ី ដែលទើបនឹងឡើងថ្មី (គឺ) Anwar Ibrahim គាត់នឹងមកទស្សនកិច្ចនៅកម្ពុជា រួចហើយចូលរួមស្រាយបួសតែម្ដង។ យើងមិនមែនជាប្រទេសម៉ូស្លីមទេ ក៏ប៉ុន្តែយើងមានការជួបគ្នាប្រចាំឆ្នាំក្នុងពិធីស្រាយបួស។ ប្រទេសដែលកាន់សាសនាឥស្លាមមួយនឹងមកទស្សនកិច្ចផ្លូវការ ហើយចូលរួមស្រាយបួសតែម្ដង វាជាការល្អដែរ។ កន្លងទៅបណ្ដាអគ្គរដ្ឋទូត នៃបណ្ដាប្រទេសឥស្លាមចូលរួមស្រាយបួស (ក្នុងនោះ) អគ្គលេខាធិការ នៃអង្គការឥស្លាម OIC ក៏មកចូលរួម។ ឥឡូវ បាននាយករដ្ឋមន្ត្រីប្រទេសកាន់(សាសនា)ឥស្លាមមួយមកចូលរួមស្រាយបួស វាជាឱកាសមួយល្អ សម្រាប់ឱ្យឃើញថាសុខដុមភាវូបនីយកម្មរវាងវិទ្យាសាស្ត្រនិងសាសនានៅកម្ពុជាបែបណា។

(២៤) ៧ មករា ១៩៧៩ ធ្វើអោយជំនឿកើតឡើងវិញ

ថ្ងៃមុននៅកោះពេជ្រខ្ញុំជួបប៉ុន្មានម៉ឺននាក់ឯណោះ គេហៅថា ខួប ១០០ ឆ្នាំ នៃវត្តមានសាសនាគ្រីស្តនៅកម្ពុជា ហើយអនុសំវច្ចរៈ(ធ្វើ)ជាប់រហូត។ បន្តិចទៀតខ្ញុំក៏នឹងជួបអាចារ្យ/យាយជីដែរ។ អាចារ្យ/យាយជីក៏ត្រូវឡើងមករៀនសូត្រដែរ។ ឥឡូវ ចូលដល់វិបត្តិអាចារ្យហើយ ឯណាអាចារ្យការ អាចារ្យខ្មោច អាចារ្យឡើងផ្ទះ អាចារ្យធ្វើបុណ្យបច្ច័យបួន។ អាចារ្យ គឺត្រូវការច្រើនណាស់។ ជំនាន់ ប៉ុល ពត សួរថា មានអាចារ្យទេ? អត់មានទេ ថ្ងៃរំដោះ ៧ មករា ១៩៧៩ មិនមែនគ្រាន់តែធ្វើឱ្យប្រជាជនរស់ទេ ស្អីក៏រស់ឡើងវិញទាំងអស់។ ព្រះសង្ឃក៏មានឡើងវិញ (ឥឡូវនេះ មានព្រះសង្ឃ) ៥ ម៉ឺនអង្គ នៅទូទាំងប្រទេស។ ជំនឿអ្វីៗក៏កើតឡើងវិញ។ ជាមួយនឹងការអបអរសាទរ និងកើតសរសើរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក៏ដូចជា អបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និស្សិតជ័យលាភីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ/ចម្រើន ជាមួយហ្នឹងពុទ្ធពរ/ពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

***********

Selected Comments Samdech Techo Hun Sen,
at the Hand-over of Diplomas to More Than 7,000 Students of the Royal University of Phnom Penh
[Unofficial translation]

 

We have 70 days more until the SEA Games in Cambodia. We will be hosting the SEA Games togteher.

(1) For 44 years, the education sector has modernized; more young people will become Deputy Prime Ministers/Ministers

I am very proud to have contributed, with my compatriots and teachers, in the past 44 years to restore the education sector from a pile of ashes to a gradual modernization and with the quality enhancement. I would like to express my special appreciation to His Excellency Dr. Hang Chuon Naron for leading the reform of the education sector during these two terms, which shows that the young people are able to lead the institution. In the future, more young people will become ministers, deputy prime ministers, and even Prime Minister in replacement of the previous generation […]

(2) State universities still attract students/play an important role in human resource training

The Royal University of Phnom Penh continues to play an important role in human resource training. I continue to call on all public/private higher education institutions to make efforts to promote quality human resource training. Some used to study under the roof of our schools but they argued that students get degrees but never show up in class. These people were students under the roof of (our) schools from primary to high school. They insulted/blamed schools where they studied. If they insulted the schools to be incapable, why else they who learnt there are any different? […]

(3) The research fund of this university helps acquire research capacity

According to the achievements that HE Hang Chuon Naron just reported, the research fund at this university, which provides funding of US$ 100,000 annually for research activity, is very important to train people to do their own research. Higher education is the level at which research is used as the basis for human knowledge, not the plagiarism which does not have the ability to research and innovate for growth […]

(4) Royal University of Phnom Penh is the work of Samdech Preah Borom Ratanakaod since the 1960s

The Royal University of Phnom Penh, the work of the King, which he built in the 1960s, is the oldest university in the country. It opened since then and was abandoned during the Pol Pot era. We also started rehabilitation after we gradually liberated the country from the Pol Pot regime and we have opened this place for human resource training until now. Through the training here, a large number of students leaving this school has contributed to solving human resources, including issues related to the shortage of teachers/professors in universities and high schools […]

(5) Continuing learning/research, standstill is in backward and conservative mode

I call on all the students who have graduated to continue their efforts to strengthen/enhance their abilities. They cannot stand still after receiving a degree or knowledge that we have learned from the university. The situation is evolving so fast and we cannot stay in idle mode. Standstill is tantamount to backwardness and conservatism, which creates obstacles to development or even hinders the progress of the next generation. We need to continue to improve the quality by continuing to learn – the “Learn for Life” movement, because there is no end to learning […]

(6) Geopolitical conquests lead to wars, sanctions, energy/food crises

[…] The global situation is being affected in part by geopolitical seizures. The war in Ukraine, the issue of sanctions, will lead to the energy/food crisis, especially the energy crisis, which is causing inflation in countries […] in terms of oil prices, it is a bit cheaper compared to the previous few days (which was more than US$ 85/barrel). This morning, as of now, it is (worth) US$ 82.89/barrel. At this stage, oil (that are available) between US$ 50/barrel and US$ 70/barrel is considered good for consumers/manufacturers […]

(7) Strengthen food supply capacity and resilience; inflation under control

Today is also the first anniversary of Russia’s troops sent to Ukraine. We are waiting to see (which) countries make statements and how […] food security is another important issue. We are strengthening our food supply capacity and resilience. No matter what happens, Cambodia should not be in trouble on food issue. The exchange rate in Cambodia is relatively stable. Inflation is still under control, but we wanted inflation to lower. It cannot go lower though for external reasons […]

(8) A reciprocation principle with Laos on scholarships proposed

[…] I met students who are studying in Laos. I listened to their difficulties […] in that we have a policy of supporting Lao students (studying in Cambodia) and Cambodian students (studying in Laos a scholarship of) US$ 180 alike (per month per person). The Cambodian students are paid in Kip, Laotian Kip, a denomination of US$ 180, which the exchange rate between the bank and the market is different. In real term, they received only USD 90 due to the depreciation of the Kip […] I asked the Prime Minister of Laos that we should agree to cash them in US dollars. We give dollars to Lao students in Cambodia and Laos gives dollars to Cambodian students in Laos. We can find a way to mediate that […]

(9) RUPP completes the basic requirements to proceed to PhD candidate in Political Science

[…] I thank the university leadership as well as the university students who last year awarded me an honorary doctorate. I am proud that this university had done its part to “complete the basic requirements” for me to become a candidate for a Ph D in Political Science. In fact, you are all my junior university mates, based on the degree provided by the Royal University of Phnom Penh, which I received from the Ministry of Education, Youth and Sports. If I did not have a bachelor’s degree, I would not be able to study for a master’s degree and a doctorate, which I came through both of them […]

(10) While s/he does not respect own parents/siblings, how could s/he respect and love the people?

I have had numerous honorary doctorates. Well talking about that some would attack and named me a fool. I always asked myself how could they be any wiser when they are not capable of beating this fool? S/he called me a fool. In the end, they all lost to this fool. Was it not degrading? If you consider me a smart person and you cannot beat me, then it would seem a bit appropriate […] if you are that good, you can beat me already […]

I am reviewing (this piece of posting) whether it belongs to Sorn Dara or not? It is unbelievable […] if you insulted your father (as it was written) – “Dad, you are not as good as I am because I have learnt more than you ” […] if Sorn Dara did say that to his parents, it is not necessary to think about the fact that he has been attacking others, including HM the King, the Prime Minister, and/or my son […] you talked about loving people and friends, but what if they briefly ask how can you love other people, while you do not even love/respect your parents. You have to remember this point […]

(11) Always avoid to return direct rebukes

You can just try to think and you will see that you cannot accompany your current leader to the coffin. He is 73 or 74 years old already. You are only 44 years old. They are old and they have their wives, children and grandchildren. Your parents are more important. If the parents are in the opposition, then it is a different story, but our parents sacrifice as a soldier (and) your brother is a policeman. Don’t you understand that is the reason why I did not return the fight strongly while you attacked me and Hun Manet in all matters […] I have always avoided direct rebuke because your farther is an officer in the Armed Forces, […] that you are considering whoever serve the Royal Government of Phnom Penh is an ideal seller, you are indeed accusing your parents/siblings […]

(12) Auspicious or not, Able to liberate the country from the Pol Pot regime and bring about peace/prosperity

I do not know if I am an auspicious or inauspicious person, but I have had the ability to rule this country. I helped liberate this country from the Pol Pot regime. I helped build this country from scratch. I brought peace to this country and that has brought prosperity to the country today. Dare you swear what did Cambodia have in 1979 and what we have in present day Cambodia? […] this is for the benefit of all development. New Year is approaching and the Angkor Sankranta is going to be enjoyable this year. I thought of making a thorough visit to Angkor Wat once as I never have a chance to […]

អត្ថបទទាក់ទង