សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបានពីមហាជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបានមកពីមហាជនផ្ដល់ជូន និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «មួយរយៈមកនេះមានការបញ្ចេញរូបថតរបស់ខ្ញុំដែលខ្ញុំមិនធ្លាប់ឃើញឬធ្លាប់ឃើញតែមិនដឹងថាថតនៅពេលណានៅកន្លែងណា អ្នកណាជាអ្នកថត?។ រូបថតភាគច្រើនមានទឹកមុខញញឹម។
សម្ដេចតេជោបញ្ជាក់ថា៖«មនុស្សដូចខ្ញុំនេះពេលថតរូបឲ្យដឹងខ្លួន និងឲ្យញញឹមដាក់កាមេរ៉ាមិនចេះញញឹម ទេតែបើលួចថតមិនឲ្យដឹងខ្លួនទើបមានទឹកមុខញញឹម»៕